ឯកឧត្តម វ៉ី សំណាង ចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌របស់សាខាជូនប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ ចំនួន ៣៩គ្រួសារ
ភ្នំពេញ៖ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិក សមាជិកា និងសហការី បាននាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ អញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌របស់សាខាជូនប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ ចំនួន ៣៩គ្រួសារ (កាលពីពេលកន្លងទៅ ក្នុងនោះ មធ្យម ៧គ្រួសារ និងស្រាល ៣២គ្រួសារ) ស្ថិតនៅវត្តកណ្តោលដុំ សង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
សម្ភារៈដែលសាខាបានផ្តល់ជូនគ្រួសាររងគ្រោះមធ្យមរួមមាន៖ អង្ករ ២៥គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ប្រេងឆា ១ដប, ទឹកត្រីទឹកស៉ីអ៉ីវ ១យួ, នំធុង ១ធុង និងថវិកា ៥ម៉ឺនរៀល។ សម្ភារៈដែលសាខាបានផ្តល់ជូនគ្រួសាររងគ្រោះស្រាលរួមមាន៖ អង្ករ ២៥គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ប្រេងឆា ១ដប, ទឹកត្រីទឹកស៉ីអ៉ីវ ១យួ, នំធុង ១ធុង និងថវិកា ៣ម៉ឺនរៀល។ ក្នុងនោះឯកឧត្តមប្រធាន ក៏បានប្រគេនទយ្យទានជូនប្រសង្ឃក្នុងវត្តកណ្តោលដុំ នូវអង្ករ ៥០គីឡូក្រាម, មី ២កេស, ត្រីខ ២០កំប៉ុង, ប្រេងឆា ២ដប, ទឹកត្រីទឹកស៉ីអ៉ីវ ២យួ, នំធុង ២ធុង និងថវិកា ១០ម៉ឺនរៀលផងដែរ ៕