រដ្ឋលេខាធិការក្រសួងសាធារណការ ដឹកនាំប្រជុំអន្តរក្រសួង ពិនិត្យពិភាក្សាលើរបាយការណ៍លម្អិត នៃគម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ នៅក្រុងតាខ្មៅ
ភ្នំពេញ៖ ឯកឧត្តម រស់ វណ្ណា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំអន្តរក្រសួងដោយផ្ទាល់ និងតាមរយ:ប្រព័ន្ធវីដេអូពីចម្ងាយ ដើម្បីពិនិត្យពិភាក្សាលើរបាយការណ៍លម្អិត នៃគម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់នៅក្រុងតាខ្មៅ ដែលរៀបចំឡើងដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស DOHWA Engineering Co., Ltd. និង ក្រុមហ៊ុនSeoyoung Engineering Co., Ltd. (JV) ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ និងអ្នកជំនាញក្រុមហ៊ុនប្រឹក្សាបច្ចេកទេសមួយចំនួន។
កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីពិនិត្យលើរបាយការណ៍រចនាប្លង់បច្ចេកទេសលម្អិត នៃគម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់នៅក្រុងតាខ្មៅ ដែលជាគម្រោងក្រោមឥណទានសម្បទានពីធនាគារនីហរ័ណ អាហរ័ណកូរ៉េ (Korea Eximbank) សំដៅជំរុញឱ្យការងារនេះមានលក្ខណៈត្រឹមត្រូវ និងអាចអនុវត្តទៅបានតាមផែនការដែលបានគ្រោងទុក៕