**សហគមន៍​ខ្មែរ​ប្រចាំ​តំបន់​៥​ នៃ​ប្រទេស​ណូវ៉េលហ្សេឡង់​ប្រារព្ធ​ពិធី​ជួប​ជុំ​មហា​គ្រួសារ​ខ្មែរ​ ក្នុង​ឱកាស​រំលឹក​ខួប​លេីក​ទី​៤៦​ នៃ​ទិវា​ជ័យជម្នះ​ ៧ ​មករា​**ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញប្រកាសបញ្ចូលសមាជិកថ្មី គណបក្សប្រជាជនកម្ពុជា ចំនួន៤.៤១១នាក់ នៅខេត្តត្បូងឃ្មុំ**អភិបាលខេត្តកំពង់ចាម អំពាវនាវឱ្យនាំគ្នាចូលរួមលេងកីឡា ដើម្បីថែរក្សាសុខភាពឱ្យបានរឹងមាំ និងបានជៀសផុតពីជំងឺកាចសាហាវ**អាមេរិកអំពាវនាវឱ្យមានស្ថិរភាពក្នុងប្រទេសកូរ៉េខាងត្បូង ខណៈភាពចលាចលនយោបាយនៅតែបន្ត**UN៖ អ៊ីស្រាអែលបញ្ជាឲ្យជម្លៀសជនស៊ីវិលនៅហ្គាហ្សាបន្ថែមទៀត ខណៈវិបត្តិមនុស្សធម៌កាន់តែអាក្រក់**CIO របស់កូរ៉េខាងត្បូង ស្នើឱ្យប្រធានាធិបតីស្តីទី ជួយសម្រួលដល់ការចាប់ខ្លួនលោកប្រធានាធិបតី Yoon Suk-yeol**ជនជាតិប៉ាឡេស្ទីន ៣០នាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅទូទាំងតំបន់ហ្គាហ្សា**ក្រុមមន្ត្រីធានាដល់អ្នកស្រុក Yinchuan នូវការផ្គត់ផ្គង់ជំនួយគ្រប់គ្រាន់ បន្ទាប់ពីគ្រោះរញ្ជួយដី**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ឧបត្ថម្ភស្បៀងអាហារគ្រឿងឧបភោគបរិភោគ ជូនគ្រួសារកងទ័ពនៅអង្គភាពកងវរសេនាតូចលេខ១ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ**គណៈកម្មការទី៤ រដ្ឋសភា ចុះសំណេះសំណាលកម្លាំងវិស្វកម្ម ឈរជើងស្ថាបនាផ្លូវតាមក្រវាត់ព្រំដែនកម្ពុជា-វៀតណាម ក្នុងខេត្តរតនគិរី**ទេសរដ្ឋមន្ត្រី គន់ គីម អញ្ជើញត្រួតពិនិត្យដំណើរការសាងសង់ផ្ទះថ្មីចំនួន៦៥ខ្នង ដែលជាអំណោយរបស់សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ជូនអតីតយុទ្ធជននៅខេត្តកំពង់ធំ**សម្ដេចតេជោ រម្លឹកកាលពី៤៩ឆ្នាំមុន នៃជីវិតអាពាហ៍ពិពាហ៍ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ**អភិបាលខេត្តបន្ទាយមានជ័យ៖ រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់លើកស្ទួយវិស័យពុទ្ធិកសិក្សា នៅប្រទេសកម្ពុជាឱ្យមានការរីកចម្រើន**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ អនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចម៉ូតូ**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្ត អនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណី ហិង្សាដោយចេតនា**ក្រុមហ៊ុន រ៉ក មីនើ រ៉លឡជី ទទួលបានអាជ្ញាបណ្ណពីរដ្ឋក្នុងស្វែងរុករកធនធានរ៉ែលោហៈ នៅស្រកភ្នំស្រុក បង្កេីនឱកាសការងារដល់ពលរដ្ឋនៅមូលដ្ឋាន**សិស្សានុសិស្សមកពីសាលាបឋមសិក្សាចំនួន៨នៅលើដីកោះ និងតាមដងទន្លេក្នុងខេត្តកំពង់ឆ្នាំងជាង១០០០នាក់ទទួលបានកាបូប និងសម្ភារៈសិក្សាពីសប្បុរសជន**បទវិភាគ៖ការច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យារវាងចិននិងអាមេរិក មិនមែនជាការប្រកួតប្រជែងបែបផលបូកសូន្យទេ គឺជាកាលានុវត្តភាពរវាងគ្នានិងគ្នា**នគរបាលឃាត់ខ្លួនក្មេងទំនើងមួយក្រុម ៩នាក់ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ក្រោយបង្កហិង្សាដោយចេតនា នៅស្រុកសង្គមថ្មីខេត្តព្រះវិហារ**សម្តេច ម៉ែន សំអន អញ្ជើញប្រកាសប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា និងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក

មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ ជួបក្រុមការងារបច្ចេកទេស JICA សំដៅស្វែងរកកិច្ចសហការ ប្រមូលទិន្នន័យ ដើម្បីបង្កើតវិធីសាស្ត្រគ្រប់គ្រងថែទាំស្ពានធំៗ និងផ្លូវថ្នល់ប្រកបដោយប្រសិទ្ធភាព

ភ្នំពេញ៖ ឯកឧត្តម តូច ចាន់កុសល រដ្ឋលេខាធិការប្រចាំការ ក្រសួងសាធារណការ និង ដឹកជញ្ជូន នាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ បានដឹកនាំជំនួបពិភាក្សាការងារជាមួយក្រុមការងារបច្ចេកទេសអញ្ជើញមកពីក្រុមហ៊ុន Nippon Engineering Consultants Co., Ltd. តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA (Japan International Cooperation Agency) ដោយមានការចូលរួមពីមន្ត្រីជំនាញបច្ចេកទេសពាក់ព័ន្ធមកពីអង្គភាពក្រោមឱវាទក្រសួងមួយចំនួនផងដែរ។

ជំនួបពិភាក្សានាឱកាសនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងស្វែងរកកិច្ចសហការជាមួយនាយកដ្ឋានផ្លូវ ល្បឿនលឿន ស្ពានធំៗ និងការវិនិយោគ របស់អគ្គនាយកដ្ឋានសាធារណការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន ទាក់ទងនឹងការប្រមូលទិន្នន័យព័ត៌មានមូលដ្ឋាននៃស្ថានភាព និងបញ្ហានានាស្តីពីការគ្រប់គ្រង ថែទាំស្ពានធំៗ ជាពិសេស ស្ពានដែលបានសាងសង់ដោយគម្រោងរបស់ទីភ្នាក់ងារ JICA ដើម្បីយកមកធ្វើការវិភាគ ពិចារណា អំពីរបៀបគ្រប់គ្រងថែទាំនាពេលអនាគត។ ការប្រមូលព័ត៌មានជាមូលដ្ឋាននេះ ត្រូវបានធ្វើឡើងនៅតាមបណ្តាប្រទេសនានា ដែលកំពុងអនុវត្ត ឬបានអនុវត្តគម្រោងសហប្រតិបត្តិការបច្ចេកទេស និងមានកម្រិតជាក់លាក់ខុសៗគ្នាទាំងកម្លាំងបច្ចេកទេស និងស្ថានភាពហិរញ្ញវត្ថុ។

ថ្លែងនៅក្នុងជំនួបនោះ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានណែនាំឱ្យភាគីពាក់ព័ន្ធ ជាពិសេស នាយកដ្ឋានផ្លូវល្បឿនលឿន ស្ពានធំៗ និងការវិនិយោគ ត្រូវចូលរួមសហការក្នុងការងារនេះឱ្យអស់ពីលទ្ធភាព ដើម្បីជួយជំរុញការប្រមូលទិន្នន័យព័ត៌មាន ប្រព្រឹត្តទៅបានដោយរលូន ដែលអាចធ្វើឱ្យការសិក្សាសម្រេចបានលទ្ធផលតាមការរំពឹងទុក ដោយហេតុថាលទ្ធផលទាំងនោះនឹងក្លាយជាជំនួយយ៉ាងសំខាន់ក្នុងការធ្វើឱ្យប្រសើរឡើងសមត្ថភាពនៃការគ្រប់គ្រងថែទាំហេដ្ឋារចនាសម្ព័ន្ធ ទាំងផ្លូវថ្នល់ និងស្ពាននានា៕

អត្ថបទដែលជាប់ទាក់ទង