**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

ឯកឧត្តម សក់ សេដ្ឋា ស្នើឲ្យ គ.ជ.ប.ជ បន្ដធ្វើការងារជាមួយថៃ ដើម្បីផ្ដល់ភាពស្របច្បាប់ ចំពោះពលករខ្មែរណា មិនទាន់មានភាពស្របច្បាប់

ភ្នំពេញ៖ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ បានស្នើគណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) ត្រូវបន្ដធ្វើការងារជាមួយភាគីថៃ ដើម្បីផ្ដល់ភាពស្របច្បាប់ចំពោះពលករខ្មែរណា មិនទាន់មានភាពស្របច្បាប់ ដើម្បីធ្វើយ៉ាងណាឱ្យពួកគាត់មានភាពស្របច្បាប់ សម្រាប់បំពេញការងារនៅប្រទេសថៃ ។

នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣នេះ ឯកឧត្តម សក់ សេដ្ឋា បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិភាក្សា ដោះស្រាយភាពស្របច្បាប់សម្រាប់ពលករទេសន្ដប្រវេសន៍ ដែលបាននឹងកំពុងធ្វើការងារក្នុងប្រទេសថៃដែលមានឯកសារផុតសុពលភាព, ជិតផុតសុពលភាព និងមិនមានឯកសារ ដោយមានការអញ្ជើញចូលរួមពី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ, អគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ, អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

នាឱកាសនោះដែរ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានលើកឡើងថា កម្ពុជា បានបង្កើតឱ្យមានមជ្ឈមណ្ឌលទទួលពលករចំនួន ២កន្លែង នៅខេត្តបន្ទាយមានជ័យ ហើយមណ្ឌលនេះ ក៏ជាទីកន្លែងទទួលព័ត៌មានទិន្នន័យនូវពលករបានឆ្លងកាត់ ពិសេសពលករ ដែលត្រូវបញ្ជូនត្រឡប់មកពីប្រទេសថៃវិញ។

លោកជំទាវ រដ្ឋលេខាធិការ លើកឡើងទៀតថា គ.ជ.ប.ជ ចាត់ទុកការងារទេសន្ដរប្រវេសន៍ជាផ្នែកមួយ នៃយុទ្ធសាស្ដ្របង្ការទប់ស្កាត់អំពើជួញដូរមនុស្ស ជាពិសេស ក្នុងចំណោមជនទេសន្ដរប្រវេសន៍ផងដែរ។

ឆ្លៀតឱកាសនោះ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ បានផ្ដល់អនុសាសន៍ដល់អង្គប្រជុំថា យើងត្រូវរួមគ្នាពិនិត្យប្រព័ន្ធ និងកិច្ចសហប្រតិបត្តិការរវាង កម្ពុជា-ថៃ ក្នុងការគ្រប់គ្រងពលករ ដែលធ្វើការងារនៅប្រទេសថៃ ខណៈប្រទេសទាំងពីរ បានចុះអនុស្សារណៈយោគយល់គ្នានាពេលកន្លងមក។

ជាមួយគ្នានេះ ឯកឧត្តម រដ្ឋលេខាធិការប្រចាំការ ក៏បានថ្លែងអំណរគុណចំពោះអង្គប្រជុំ បានរួមគ្នាទប់ស្កាត់ ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ទោះបីមានបញ្ហាជំងឺកូវីដ-១៩ ក៏ដោយ។ ចំពោះវិធានការដោះស្រាយចំពោះមុខ ឯកឧត្តម រដ្ឋលេខាធិការប្រចាំការ ស្នើគណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ត្រូវបន្ដធ្វើការងារជាមួយភាគីថៃ ដើម្បីផ្ដល់ភាពស្របច្បាប់ចំពោះពលករខ្មែរណាមិនទាន់មានភាពស្របច្បាប់ ដើម្បីធ្វើយ៉ាងណាឱ្យពួកគាត់មានភាពស្របច្បាប់ សម្រាប់បំពេញការងារនៅប្រទេសថៃ៕

អត្ថបទដែលជាប់ទាក់ទង