ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភថ្លៃព្យាបាលជូនលោកពូ នៅ ម៉ាប់ មានអាការៈចុកដើមទ្រូងផ្នែកខាងឆ្វេង
ភ្នំពេញ៖ លោកពូ នៅ ម៉ាប់ អាយុ ៥៣ឆ្នាំ មានទីលំនៅស្រុកស្អាង ខេត្តកណ្តាល មានអាការៈចុកដើមទ្រូងផ្នែកខាងឆ្វេង ត្រូវបានក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បញ្ជូនគាត់ភ្លាមៗមកព្យាបាលនៅមជ្ឈមណ្ឌលជំងឺបេះដូងនិងមនុស្សចាស់នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
ក្រោយពីទទួលបានការពិនិត្យពីសំណាក់ក្រុមគ្រូពេទ្យសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA)ប្រចាំនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតរួចមករកឃើញថាលោកពូមានបញ្ហាស្ទះសសៃឈាមបេះដូងនិងតម្រូវអោយធ្វើការឆ្លុះសសៃឈាមបេះដូងនិងដាក់រឺស័រជាបន្ទាន់។
ក្រោយពីទទួលបានការព្យាបាលដោយយកចិត្តទុកដាក់ ពេលនេះគាត់មានសភាពធូរស្រាលច្រើននិងអនុញ្ញាតអោយចេញទៅផ្ទះហើយ។
ការចំណាយទាំងអស់ក្នុងការព្យាបាល និងការស្នាក់នៅហូបចុកក្នុងពេលព្យាបាល ត្រូវបានជួយឧបត្ថម្ភដោយ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ។