**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

ក្រសួងបរិស្ថាន និងអ្នកពាក់ព័ន្ធប្រមាណ ៥០០នាក់ ដង្ហែក្បួនបើកយុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី២ នៅខេត្តកោះកុង

 

ភ្នំពេញ៖ ក្រសួងបរិស្ថាន រដ្ឋបាលខេត្តកោះកុង គណៈបញ្ជាការឯកភាពខេត្ត មន្ទីរបរិស្ថានខេត្ត មន្ទីរពាក់ព័ន្ធជុំវិញខេត្ត ដៃគូអភិរក្ស ដៃគូអភិវឌ្ឍន៍ រដ្ឋបាលស្រុក អាជ្ញាធរឃុំ មន្ត្រីឧទ្យានុរក្ស គណកម្មការសហគមន៍តំបន់ការពារធម្មជាតិ សហគមន៍ព្រៃឈើ លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស ម្ចាស់ភោជនីយដ្ឋាន ប្រមាណ ៥០០នាក់ នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣នេះ បានដើរដង្ហែក្បួនបើកយុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី២ នៅខេត្តកោះកុង ។

យុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី២ ដឹកនាំដោយក្រសួងបរិស្ថាន ក្រោមកិច្ចសហការរវាងអង្គការដៃគូអភិរក្សជាច្រើនដូចជា៖ Wildlife Alliance, WWF, USAID, Wild Earth Allies, Conservation International, Angkor Centre for Conservation of Biodiversity, Maddox Jolie-Pitt Foundation, Wildlife Conservation Society, NatureLife Cambodia, Fauna and Flora International និង RECOFTC និងក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (ទឹកពិសាវីតាល់ និងមីជាតិ)។ ខេត្តគោលដៅសំខាន់ៗចំនួន ៦ សម្រាប់យុទ្ធនាការអន្ទាក់សូន្យក្នុងដំណាក់កាលទី២នេះ មានដូចជា៖ ខេត្តពោធិ៍សាត់ ខេត្តកំពង់ស្ពឺ ខេត្តកោះកុង ខេត្តសៀមរាប ខេត្តបាត់ដំបង និងខេត្តប៉ៃលិន។

យុទ្ធនាការអន្ទាក់សូន្យរៀបចំឡើង នៅក្រុងខេមរភូមិន្ទក្នុងខេត្តកោះកុងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ ដោយមានការគាំទ្រដោយ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ និងមានអ្នកចួលរួមជាប្រមាណ ៥០០នាក់ មកពីក្រសួងបរិស្ថាន រដ្ឋបាលខេត្តកោះកុង គណៈបញ្ជាការឯកភាពខេត្ត មន្ទីរបរិស្ថានខេត្ត មន្ទីរពាក់ព័ន្ធជុំវិញខេត្ត ដៃគូអភិរក្ស ដៃគូអភិវឌ្ឍន៍ រដ្ឋបាលស្រុក អាជ្ញាធរឃុំ មន្ត្រីឧទ្យានុរក្ស គណកម្មការសហគមន៍តំបន់ការពារធម្មជាតិ សហគមន៍ព្រៃឈើ លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស ម្ចាស់ភោជនីយដ្ឋាន អមជាមួយនឹងការតាំងពិព័រណ៍វត្ថុ និងសម្ភារៈបទល្មើសធនធានធម្មជាតិ ព្រមទាំងការដើរក្បួនដង្ហែក្នុងក្រុងនិងទីផ្សារសាធារណៈ ។

យុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី១បានបញ្ចប់ដោយជោគជ័យនិងទទួលបានលទ្ធផលគួរជាទីមោទនៈនៅតាមបណ្តាខេត្ត មណ្ឌលគីរី រតនៈគិរី ក្រចេះ ស្ទឹងត្រែង កំពង់ធំ និងព្រះវិហារកាលពីឆ្នាំ២០២២។ យុទ្ធនាការ អន្ទាក់សូន្យរៀបចំឡើងដើម្បីបង្កើនការអប់រំផ្សព្វផ្សាយដល់សាធារណៈជនអំពីសារៈសំខាន់សត្វព្រៃ តួនាទីរបស់ពួកវាក្នុងប្រពន្ធ័អេកូឡូស៊ី បញ្ហាប្រឈម វិបត្តិនៃអន្ទាក់ និងការអំពាវនាវដល់ស្ថាបន័ពាក់ពន្ធ័ អាជ្ញាធរមូលដ្ឋាន វិស័យឯកជន និងប្រជាពលរដ្ឋមូលដ្ឋានឲ្យចូលរួមយ៉ាងសកម្មបន្ថែមទៀតលើការការពារសត្វព្រៃនិងគ្រប់គ្រងធនធានធម្មជាតិសម្រាប់កូនចៅជំនាន់ក្រោយ។

យោងតាមសុន្ទរកថារបស់ ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានយុទ្ធនាការអន្ទាក់សូន្យ បានមានប្រសាសន៍ថា៖ «យុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី២ ដែលកំពុងប្រព្រឹត្តឥឡូវនេះនៅខេត្តកោះកុង ហើយនឹងគ្រោងធ្វើនៅខេត្តផ្សេងទៀតដែលស្ថិតនៅភាគនិរតីនៃប្រទេសកម្ពុជា បានឆ្លុះបញ្ចាំងអំពីការតាំងចិត្តដ៏មោះមុតដែលមានការចូលរួមពីយើងទាំងអស់គ្នា ក្នុងការលុបបំបាត់អន្ទាក់គ្រប់ប្រភេទនៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា បញ្ឈប់ការជួញដូរសត្វព្រៃខុសច្បាប់ រួមជាមួយការបង្កើតនូវមុខរបរផ្សេងៗសម្រាប់ចិញ្ចឹមជីវិតជំនួសវិញ ដើម្បីទ្រទ្រង់ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចនៃសហគមន៍មូលដ្ឋានរបស់យើង។ ក្រសួងបរិស្ថានបានជំរុញឱ្យមានការចូលរួមយ៉ាងសកម្មពីគ្រប់ស្ថាប័នពាក់ព័ន្ធរួមមាន ថ្នាក់ក្រោមជាតិ និងអាជ្ញាធរខេត្ត ក្នុងការពង្រឹងការអនុវត្តច្បាប់ដែលគាំទ្រដល់ការការពារសត្វព្រៃ និងលើកទឹកចិត្តដល់បុគ្គលគោលក្នុងស្រុក និងសហគមន៍ដទៃទៀត ក្នុងការអភិរក្សសត្វព្រៃដើម្បីអភិវឌ្ឍន៍អេកូទេសចរណ៍។ ក្រសួងបរិស្ថានបានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់បញ្ឈប់ការលក់ ទិញ និងបរិភោគសាច់សត្វព្រៃ ព្រោះសកម្មភាពទាំងនេះសុទ្ធតែប៉ះពាល់ដល់សត្វព្រៃ និងជីវចម្រុះរបស់កម្ពុជា ដែលមានសារៈសំខាន់ជាសាកល។ នៅពេលដែលអន្ទាក់ត្រូវបានលុបបំបាត់ នោះការសម្លាប់សត្វព្រៃក៏ត្រូវបានបញ្ឈប់ដូចគ្នា។ ការលុបបំបាត់ការដាក់អន្ទាក់ ទាមទារឱ្យការប្តេជ្ញាចិត្តនិងការចូលរួមរបស់យើងទាំងអស់គ្នា។ យើងត្រូវរួមគ្នាការពារសត្វព្រៃនៅកម្ពុជា និងការពារប្រព័ន្ធជីវចម្រុះធម្មជាតិ ដើម្បីការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងអត្ថប្រយោជន៍រយៈពេលវែងពីជំនាន់បច្ចុប្បន្ន តទៅនាពេលអនាគត។»លោក John Willis នាយកប្រចាំប្រទេសនៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានមានប្រសាសន៍ទៅលើតួនាទីរបស់ព្រៃឈើក្នុងការទប់ទល់ទៅនឹងភាពបម្រែបម្រួលអាកាសធាតុ និងអាចជួយទាក់ទាញភ្ញៀវទេសចរណ៍។ លោក John Willis មានប្រសាសន៍ថា៖ «អ្នកប្រមាញ់សត្វព្រៃដោយការដាក់អន្ទាក់អាចទទួលបានអត្ថប្រយោជន៍រយៈពេលខ្លីសម្រាប់ខ្លួនគាត់ ប៉ុន្តែនាំផលវិបាកដល់អ្នកផ្សេងទៀតនៅក្នុងសហគមន៍។ អន្ទាក់ជះឥទ្ធិពលអាក្រក់ទៅលើប្រាក់ចំណូលពីការលក់ឥណទានកាបូន និងគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ច និងរារាំងសកម្មភាពអេកូទេសចរណ៍ដែលបង្កើតប្រាក់ចំណូលនៅតាមជនបទ។ អន្ទាក់ប្រៀបបានទៅនឹងមីនសម្រាប់សត្វព្រៃដោយសារអន្ទាក់ជាឃាតករសម្លាប់មិនរើសមុខ។ អន្ទាក់ថែមទាំងបំផ្លាញដល់ឱកាសមុខរបររកស៊ី និងសេដ្ឋកិច្ចគ្រួសារសម្រាប់គ្រួសារដែលមិនប្រព្រឹត្តសកម្មភាពដាក់អន្ទាក់ផងដែរ។»

លោក សេង ទៀក នាយកអង្គការ WWF កម្ពុជា បានមានប្រសាសន៍ថា៖ «ដើម្បីបង្កើនចំនួនសត្វព្រៃនិងទប់ស្កាត់ការបាត់បង់ពូជសត្វព្រៃដែលបណ្តាលមកពីការដាក់អន្ទាក់និងការបរបាញ់ទាមទារនូវការផ្លាស់ប្តូរយុទ្ធសាស្រ្តអភិរក្សនិងកិច្ចអន្តរាគមន៍ដែលមិនធ្លាប់មានពីមុនមកតាមរយៈវិធីសាស្ត្រទំនើបប្រកបដោយភាពច្នៃប្រឌិតខ្ពស់។» លោកបានបន្ថែមទៀតថា៖ «យើងត្រូវផ្តល់ជម្រកសុវត្ថិភាពមួយដល់សត្វព្រៃហើយ វាក៏ជាទីកន្លែងមួយដែលជីវៈចម្រុះត្រូវផ្តាច់ចេញពីការគំរាមកំហែងគ្រប់សកម្មភាពរបស់មនុស្សព្រមទាំងជាតំបន់មួយដែលមានការគ្រប់គ្រងដោយមានប្រសិទ្ធភាពខ្ពស់ផងដែរ។»

អង្គការដៃគូអភិរក្សជាច្រើនបានលើកឡើងអំពីសារៈសំខាន់នៃការការពារព្រៃឈើ និងសត្វព្រៃរបស់កម្ពុជា។ លោក ទុយ សេរីវឌ្ឍនា នាយកកម្មវិធីអង្គការសម្ព័ន្ធសត្វព្រៃ និងធម្មជាតិ បានមានប្រសាសន៍ថា៖ «ការបញ្ឈប់ទំលាប់នៃការដាក់អន្ទាក់ដ៏គ្រោះថ្នាក់នឹងនាំមកនូវផលប្រយោជន៍យូរអង្វែងចំពោះសត្វព្រៃ ទីជម្រកនិងប្រជាជន។ យើងរួមគ្នាការពារជីវៈចម្រុះដ៏អស្ចារ្យរបស់ប្រទេសកម្ពុជានិងលើកស្ទួយជីវៈភាពសហគមន៍និងសុខភាពសាធារណៈដែលធ្វើឱ្យមានការផ្លាស់ប្តូរជាវិជ្ជមាន។»

លោក អ៊ុំ សូនី នាយកអង្គការអភិរក្សអន្តរជាតិ (CI) ប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា៖ «ការប្រើប្រាស់អន្ទាក់គឺជាការគំរាមគំហែងយ៉ាងធ្ងន់ធ្ងរដល់ការរស់រានមានជីវិតរបស់សត្វព្រៃនៅកម្ពុជា ជាពិសេសនៅក្នុងតំបន់ជួរភ្នំក្រវាញដែលក្នុងមួយឆ្នាំៗអន្ទាក់ទាំងអស់នោះបានសម្លាប់សត្វព្រៃជាច្រើនយ៉ាងស្ងៀមស្ងាត់។ យើងមិនអាចបណ្តោយឱ្យរឿងនេះបន្តកើតមានឡើងទៀតទេ។ ក្នុងនាមយើងជាបុគ្គលម្នាក់ៗ យើងអាចធ្វើការផ្លាស់ប្តូរបានដោយបង្កើនការយល់ដឹង និងផ្សព្វផ្សាយអំពីផលប៉ះពាល់នៃការដាក់អន្ទាក់លើសត្វព្រៃ ប្រឆាំងការបរិភោគសត្វព្រៃ គាំទ្រកិច្ចខំប្រឹងប្រែងលើការងារអភិរក្សនិងការស្វែងរកមតិគាំទ្រដើម្បីឱ្យមានការអនុវត្តច្បាប់តឹងរឹងជាងមុនប្រឆាំងនឹងការប្រព្រឹត្តិអំពើជួញដូរខុសច្បាប់លើសត្វព្រៃទាំងនេះ។ នេះគឺជាពេលដែលយើងត្រូវតែចាត់វិធានការ និងការពារសត្វព្រៃដ៏មានតម្លៃរបស់យើងមុនពេលយឺតពេលទៅហើយនោះ។»

លោក គង់ មុនីច័ន្ទ នាយកប្រចាំប្រទេសកម្មវិធី MJP Foundation បញ្ជាក់ថា «ការអភិរក្ស និងការពារសត្វព្រៃ គឺជានិន្នាការរួមនៃពិភពលោក។ បទពិសោធន៍នៅប្រទេសជាច្រើនបានបញ្ជាក់ឲ្យឃើញថា ការអភិរក្សសត្វព្រៃបានផ្តល់មកវិញនូវផលប្រយោជន៍សេដ្ឋកិច្ច សហគមន៍ និងប្រទេសទាំងមូល។ ការសិក្សាថ្មីៗនេះបានបញ្ជាក់ឲ្យដឹងថា នៅមានសត្វព្រៃជាច្រើនប្រភេទកំពុងរស់នៅក្នុងតំបន់ព្រៃនានានៃប្រទេសកម្ពុជាយើង ក្នុងនោះរួមមានទាំងប្រភេទសត្វព្រៃកម្រនិងជិតផុតពូជផងដែរ។ ការបញ្ឈប់នូវការបរបាញ់ដាក់អន្ទាក់ចាប់សត្វព្រៃនិងប្តូរមកជាការជួយការពារសត្វព្រៃគឺជាជម្រើសមួយដ៏ត្រឹមត្រូវសម្រាប់កម្ពុជា។ យុទ្ធនាការអន្ទាក់សូន្យ គឺជាសំឡេងដាស់តឿនដ៏ប្រសើរនិងទាន់ពេលវេលាក្នុងការជួយប្តូរទស្សនាទានប្រជាពលរដ្ឋកម្ពុជាទាំងអស់ឲ្យងាកមកចូលរួមសង្គ្រោះ និងអភិរក្សសត្វព្រៃដ៏កម្រនិងមានតម្លៃនៃប្រទេសយើង។»

កញ្ញា Christel Griffioen នាយកប្រចាំប្រទេសនៃអង្គការ ACCB បានយល់ឃើញថា៖ «អន្ទាក់គឺសម្លាប់មិនរើសមុខឡើយ និង បង្ករបួសយ៉ាងធ្ងន់ធ្ងរដល់សត្វជាច្រើនប្រភេទក្នុងតំបន់ការពារធម្មជាតិ។ ការបរិភោគសាច់សត្វព្រៃអាចមានផលប៉ះពាល់ដល់សុខភាពសាធារណៈយ៉ាងធ្ងន់ធ្ងរ ហើយដរាបណាមនុស្សយើងនៅតែបន្តបរិភោគសាច់សត្វព្រៃនោះការដាក់អន្ទាក់នឹងនៅតែបន្ត។ យើងត្រូវតែចូលរួមទាំងអស់គ្នាដើម្បីធ្វើការផ្លាស់ប្តូរ៖ ចូលរួមជាមួយយើងនៅក្នុងការ បញ្ឈប់ការដាក់អន្ទាក់ បញ្ឈប់ការជួញដូរសត្វព្រៃខុសច្បាប់ និងការពារសម្បត្តិបេតិកភណ្ឌធម្មជាតិដ៏សម្បូរបែបរបស់កម្ពុជា។»«យើងកំពុងឈរនៅលើផ្លូវបំបែកក្នុងដំណើរស្វែងរកឲ្យមានការរស់នៅសុខដុមរម្មនាជាមួយនឹងធម្មជាតិ។ សត្វព្រៃកំពុងតស៊ូរស់រានមានជីវិត ដោយសារមានបញ្ហាប្រឈម និងការគំរាមកំហែងកាន់តែខ្លាំងក្ខាឡើងដូចជា ការបាត់បង់ និងខូចខាតនៃប្រភេទទីជម្រកធម្មជាតិ ការប្រែប្រួលអាកាសធាតុ ការបរបាញ់ និងការជួញដូរសត្វព្រៃខុសច្បាប់។ អន្ទាក់គឺជាការគំរាមកំហែងធ្ងន់ធ្ងរបំផុតមួយក្នុងប្រទេសកម្ពុជា ដែលនាំឱ្យប្រភេទសត្វព្រៃមួយចំនួនឈានទៅដល់ការជិតផុតពូជពីធម្មជាតិ។ យើងត្រូវចាត់វិធានការឥឡូវនេះលើសពីអ្វីដែលយើងបាននិងកំពុងធ្វើ ដើម្បីជួយសង្រ្គោះសត្វព្រៃពីគ្រោះថ្នាក់ដ៏កំណាចនេះ ដែលស្ទើរតែមើលមិនឃើញ និងកើតមានឥតស្រាកស្រានសម្រាប់មនុស្សជំនាន់នេះនិងជំនាន់ក្រោយ។ ការចូលរួមជាវិជ្ជមានដោយផ្ទាល់ពីភាគីពាក់ព័ន្ធគ្រប់ស្រទាប់ វណ្ណៈទាំងអស់រួមជាមួយនឹងការអនុវត្តច្បាប់យ៉ាងតឹងរ៉ឹងនិងការដាក់ទោសទណ្ឌ គឺជារឿងចាំបាច់»។ នេះជាការលើកឡើងរបស់លោក ផាប្លូ ស៊ីណូវ៉ាស នាយកប្រចាំប្រទេសកម្ពុជានៃអង្គការសត្វព្រៃ និងរុក្ខជាតិ។

សន្និសីទសារព័ត៌មានត្រូវបានរៀបចំនៅមន្ទីរបរិស្ថានខេត្តកោះកុង និងមានការចូលរួមពីឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាននិងជាប្រធានយុទ្ធនាការអន្ទាក់សូន្យ ឯកឧត្តម ឈ រតនៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន លោក អន សុធារិទ្ធ អភិបាលរងខេត្តតំណាងឲ្យលោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង លោក ហ៊ុន ម៉ារ៉ាឌី ប្រធានមន្ទីរបរិស្ថានខេត្តកោះកុង និងមន្ត្រីជាច្រើនរូបទៀត រួមជាមួយអង្គការដៃគូអភិរក្ស ដៃគូអភិវឌ្ឍន៍ចំនួន១០ស្ថាប័ននិងសមាជិកសារព័ត៌មានចំនួន១៦ស្ថាប័ន។

បន្ទាប់ពីបញ្ចប់សន្និសីទសារព័ត៌មាននេះ នៅថ្ងៃបន្ទាប់យុទ្ធនាការនេះនឹងមានការសម្តែងផ្សេងៗដោយមន្ត្រីនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកោះកុង ការឡើងប្តេជ្ញាចិត្ត ការដាក់បង្ហាញឧបករណ៍ និងវត្ថុដូចជារណារយន្ត អន្ទាក់ កាំភ្លើងកែច្នៃ និងមានក្បួនដង្ហែរតាមផ្លូវក្នុងក្រុងដែលមានអ្នកចូលរួមជាង ៥០០ នាក់៕

អត្ថបទដែលជាប់ទាក់ទង