**ចំនួនអ្នកស្លាប់កើនឡើងដល់ ១,៦៤៤នាក់ បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ខ្លាំងនៅប្រទេសមីយ៉ាន់ម៉ា**មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា នឹងចូលរួមកិច្ចប្រជុំកំពូលរបស់មេដឹកនាំថ្នាក់តំបន់ក្នុងប្រទេសថៃនៅសប្តាហ៍ក្រោយ**ក្រសួងការបរទេស៖ មកទល់ពេលនេះ មិនទាន់មានរបាយការណ៍ណាមួយថាមានជនជាតិខ្មែរបានបាត់បង់ជីវិត បណ្តាលមកពីគ្រោះរញ្ជួយដីទាំងនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងថៃ**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបណ្ឌិត្យសភានគរបាលកម្ពុជា រួមគ្នាជំរុញឲ្យនិស្សិតនគរបាលប្រើប្រាស់ App NoDrug**ក្រសួងធនធានទឹក៖ កម្រិតរញ្ជួយរបស់ aftershock នៅមីយ៉ាន់ម៉ា នាម៉ោង ១៤:០៣នាទី នាថ្ងៃទី២៩ ខែមីនានេះ បានថយចុះមកត្រឹមកម្រិត ៣,៥ វ៉ិចទ័រ**ចិននឹងផ្តល់ជំនួយមនុស្សធម៌បន្ទាន់ចំនួន ១០០លានយន់ដល់មីយ៉ាន់ម៉ា**សម្តេចតេជោ ហ៊ុន សែន សម្តែងនូវការសោកស្តាយ និងក្រៀមក្រំយ៉ាងជ្រាលជ្រៅជាមួយ​រដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ា ចំពោះការជួបនូវហេតុការណ៍មហន្តរាយ​នៃគ្រោះ​រញ្ជួយដី**សម្តេចតេជោ ហ៊ុន សែន សម្តែងនូវការសោកស្តាយ និងក្រៀមក្រំយ៉ាងជ្រាលជ្រៅជាមួយ​រាជរដ្ឋាភិបាល និងប្រជាជនថៃ ចំពោះការជួបនូវហេតុការណ៍មហន្តរាយ​នៃគ្រោះ​រញ្ជួយដី**រដ្ឋមន្ត្រី ថោ ជេដ្ឋា៖ បច្ចុប្បន្ន កម្ពុជានៅពុំទាន់មានអ្នកជំនាញ និងឧបករណ៍វាស់ស្ទង់លើវិស័យរញ្ជួយផែនដីនៅឡើយទេ**អាមេរិក​សម្តែង​ការ​រំលែក​ទុក្ខ​ដល់​កូរ៉េ​ខាង​ជើង​ចំពោះ​ភ្លើង​ឆេះ​ព្រៃ ដោយ​សន្យា​ផ្តល់​ជំនួយ​ចាំបាច់**អភិបាល​ស្រុកសូទ្រនិគម អំពាវនាវដល់ពលរដ្ឋក្នុងតំបន់ បន្តយកចិត្តទុកដាក់តាមដានសភាពការណ៍ និងព័ត៌មានពាក់ព័ន្ធករណីរញ្ជួយដី **រថយន្តតាក់ស៊ី EV របស់ចិនទទួលបានប្រជាប្រិយភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា ចំពេលមានការកើនឡើងនៃសីតុណ្ហភាព**ក្រសួងសុខាភិបាល៖ មនុស្ស៩២១នាក់ ត្រូវបានសម្លាប់ក្នុងដែនដីប៉ាឡេស្ទីន ចាប់តាំងពីអ៉ីស្រាអែល បានបន្តការវាយប្រហារក្នុងទ្រង់ទ្រាយធំសាជាថ្មី**UN ទាត់ចោលយោបល់របស់លោក ពូទីន ដែលចង់ឱ្យអ៊ុយក្រែនត្រូវដាក់ឱ្យស្ថិតក្រោម រដ្ឋាភិបាលបណ្តោះអាសន្នមួយ ដើម្បីអាចបញ្ចប់សង្រ្គាម**អាមេរិក ចោទប្រកាន់លើដាណឺម៉ាក ថាធ្វើមិនបានល្អក្នុងការរក្សាការពារដែនដី Greenland ឱ្យមានសុវត្ថិភាព**ប្រមុខការពារជាតិអាម៉េរិក អះអាងជាថ្មីនូវការប្តេជ្ញាចិត្តដែកថែបរបស់រដ្ឋធានីវ៉ាស៊ីនតោន ចំពោះសន្ធិសញ្ញាការពារជាតិជាមួយហ្វីលីពីន**ប្រទេសថៃមានបំណងកាត់បន្ថយអតិរេកពាណិជ្ជកម្មរបស់ខ្លួនជាមួយសហរដ្ឋអាមេរិកមកត្រឹម ២០ពាន់លានដុល្លារតាមរយៈការនាំចូលផលិតផលសហរដ្ឋអាមេរិកបន្ថែមទៀត**មាសបានឡើងថ្លៃដល់កម្រិតខ្ពស់បំផុត!**ផ្សារហ៊ុនថៃបានផ្អាកសកម្មភាពជួញដូរទាំងអស់ បន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងខ្លា**តោះមកស្គាល់ប្រទេសទាំង៨ ដែលរងគ្រោះដោយសារគ្រោះរញ្ជួយដីញឹកញាប់ជាងគេ គិតចាប់ពីឆ្នាំ១៩៩០ ដល់ ឆ្នាំ២០២៤

ឯកឧត្តម ព្រុំ សុខា៖ កាតព្វកិច្ចអ្នកបោះឆ្នោតម្នាក់ៗ គឺបោះឆ្នោតដើម្បីការពារសុខសន្តិភាព និងការអភិវឌ្ឍសង្គមជាតិ

ភ្នំពេញ៖ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តក្រចេះ បានលើកឡើងថា កាតព្វកិច្ចអ្នកបោះឆ្នោតម្នាក់ៗ គឺបោះឆ្នោតដើម្បីការពារសុខសន្តិភាព និងការអភិវឌ្ឍរបស់សង្គមជាតិ។

ឯកឧត្តម ព្រុំ សុខា បានលើកឡើងបែបនេះក្នុងពេលជួបសំណេះសំណាលជាមួយតំណាងប្រជាពលរដ្ឋដែលជាប្រធាន និងអនុប្រធានក្រុមបក្សក្នុងភូមិទាំង៥ នៅឃុំខ្សាច់អណ្តែត ស្រុកឆ្លូង ខេត្តក្រចេះ។

ពិធីនេះបានប្រព្រឹត្តទៅនៅរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ នៅបរិវេណមុខវត្តភូមិថ្មី ស្ថិតជាប់មាត់ទន្លេមេគង្គទល់មុខភ្នំសុព៌ណកាឡី ក្នុងភូមិថ្មីទី១ ឃុំខ្សាច់អណ្តែត ស្រុកឆ្លូង ខេត្តក្រចេះ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកឆ្លូង ឃុំទាំង៨ ប្រធាន អនុប្រធានគណៈកម្មាធិការគណបក្សខេត្តក្រចេះ ប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយស្រុក និងឃុំ គណៈកម្មាធិការគណបក្សឃុំ គណៈសាខាបក្សភូមិទាំង៥ ព្រមទាំងមន្ត្រីមូលដ្ឋានក្នុងឃុំខ្សាច់អណ្តែត សរុបមានអ្នកចូលរួមប្រមាណជិត ៥០០នាក់។

បន្ទាប់ពីលោកស្រី យ៉ាង មនោរម្យ ប្រធានគណៈកម្មាធិការគណបក្សឃុំខ្សាច់អណ្តែត បានធ្វើរបាយការណ៍ពីស្ថានភាពទូទៅ និងស្ថានការណ៍ជាក់ស្តែងនៃជីវភាពរស់នៅរបស់ប្រជាជន នៅមូលដ្ឋានរួចមក ឯកឧត្តមរដ្ឋមន្ត្រី ព្រុំ សុខា បានថ្លែងមតិសំណេះសំណាលជាមួយអ្នក
ចូលរួមក្នុងអង្គពិធីទាំងមូល ដោយរំលឹកពីតួនាទីដ៏សំខាន់របស់ប្រធាន អនុប្រធានក្រុមបក្សនៅតាមមូលដ្ឋាននីមួយៗ ក្នុងការគ្រប់គ្រងសមាជិក រួមសុខ រួមទុក្ខជាមួយសមាជិក លើកទឹកចិត្តសមាជិកដើម្បីទៅចូលរួមបោះឆ្នោតនិងបោះឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃកិច្ចការពាររឹងមាំ ស្ថេរភាពនយោបាយ និងការរក្សាបានល្អនូវសន្តិសុខ សណ្តាប់ធ្នាប់សង្គម សម្រាប់ធានាឱ្យការបោះឆ្នោតជាតិនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ បានប្រព្រឹត្តទៅតាមលក្ខណៈប្រជាធិបតេយ្យ និងនីតិរដ្ឋ ដែលគណបក្សនយោបាយទាំងអស់បានចូលរួមប្រកួតប្រជែងដោយសេរី តម្លាភាព ក្នុងក្របខណ្ឌពហុបក្ស និងគ្មានអំពើហិង្សា។

ឯកឧត្ដមបន្តថា អាស្រ័យហេតុនេះ មន្ត្រីក្រុមការងារ និងមន្ត្រីគណបក្សគ្រប់លំដាប់ថ្នាក់ត្រូវព្រួតដៃគ្នាច្បាមជាប់មូលដ្ឋានភូមិ ផ្សាភ្ជាប់សុខទុក្ខជាមួយប្រជាពលរដ្ឋតាមខ្នងផ្ទះ ពិសេសចំពោះមុខយកចិត្តទុកដាក់គ្រប់គ្រងសហគមន៍ និងលើកទឹកចិត្តការពង្រឹងពង្រីកសមាជិកបក្សតាមក្រុមនីមួយៗឱ្យបានល្អ បង្កលក្ខណៈឱ្យបងប្អូនរួមសាមគ្គី ជួយថែរក្សាគ្នា និងយល់ទុក្ខធុរៈគ្នាទៅវិញទៅមក បន្តជំរុញចលនាសកម្មភាពធ្វើអំពើល្អនៅមូលដ្ឋានជាប្រចាំ និងព្យាយាមដោះស្រាយរាល់ការថ្នាំងថ្នាក់របស់ប្រជាពលរដ្ឋ។ ជាបន្ទាន់ ត្រូវជួយយកអាសារទំនុកបំរុងជីវភាពប្រជាជនរងគ្រោះដោយផលប៉ះពាល់ពីកូវីដ-១៩ និងពីវិបត្តិផ្សេងៗទៀតឱ្យបានជាប់ជាប្រចាំ ដើម្បីចូលរួមចំណែកកាន់តែរឹងមាំជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដែលបានដឹកនាំចលនាជាតិ ប្រយុទ្ធឈ្នះកូវីដ កំពុងខិតខំស្តារសេដ្ឋកិច្ច ជីវភាពសង្គមជាតិ ឱ្យងើបឡើងវិញយ៉ាងឆាប់រហ័ស មកកាន់ប្រក្រតីភាពជាធម្មតាឡើងវិញ។

ឯកឧត្ដមរដ្ឋមន្ត្រីបន្ថែមថា ទន្ទឹមនោះ ត្រូវចូលរួមយ៉ាងសកម្មជាមួយចលនាប្រជាជននៅទូទាំងប្រទេស ក្រោមមគ្គុទេសភាពដ៏ថ្លៃថ្លារបស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ដែលបច្ចុប្បន្ននេះបាននិងកំពុងបង្កើតសមិទ្ធផលធំធេង តាមរយៈជោគជ័យរបស់កម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានកន្លងទៅថ្មីៗនេះ និងព្រឹត្តិការណ៍នៅថ្ងៃនេះរបស់កីឡាអាស៊ីអាគ្នេយ៍ ស៊ីហ្គេម នៅកម្ពុជា (SEA GAME) ដ៏អស្ចារ្យ ដែលបានលើកកម្ពស់កិត្យានុភាពពោរពេញដោយមោទនភាពជាតិកម្ពុជាលើឆាកអន្តរជាតិ។

ឯកឧត្ដមព្រំ សុខា បញ្ជាក់ទៀតថា យើងទាំងអស់គ្នា ជាម្ចាស់ឆ្នោតដ៏មានតម្លៃម្នាក់ៗ ដែលមានកាតព្វកិច្ចត្រូវបោះឆ្នោតការពារសុខសន្តិភាព និងការអភិវឌ្ឍសង្គមជាតិយូរអង្វែងជាបន្តទៅទៀត។ យើងត្រូវចេះប្រើប្រាស់ឱកាសនៃភាពអំណោយផលដែលជាមនុញ្ញផលដ៏ចិញ្ចែងចិញ្ចាចនេះ ដើម្បីប្រែក្លាយដោយពិតប្រាកដស្នាដៃជាប្រវត្តិសាស្រ្តរបស់យើងទាំងអស់គ្នានេះ ឱ្យទៅជាកម្លាំងចលករ បន្តជម្រុញខ្លាំងក្លាឧត្តមភាព ប្រៀបឈ្នះក្រោមម្លប់សុខសន្តិភាព វឌ្ឍនភាព និងវិបុលភាពសព្វទិសទីរបស់គណបក្សយើង ឈានឆ្ពោះទៅដណ្តើមជ័យជំនះទាំងស្រុងសម្រាប់ការបោះឆ្នោតជាតិ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ នេះ ដើម្បីអនាគតដ៍រុងរឿងរបស់មាតុភូមិនិងប្រជាជនយើងគ្រប់ជំនាន់តរៀងទៅ។

សូមបញ្ជាក់ថា ឃុំខ្សាច់អណ្តែត គឺជាឃុំមួយក្នុងចំណោមឃុំទាំង៨នៃស្រុកឆ្លូង ខេត្តក្រចេះ មានប្រជាពលរដ្ឋសរុបចំនួនជាង៥ពាន់នាក់។ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់កាលពីខែមិថុនា ឆ្នាំ២០២២ កន្លងទៅ គណបក្សប្រជាជនកម្ពុជាបានឈ្នះអាសនៈទាំងអស់ (៥/៥) ក្នុងឃុំខ្សាច់អណ្តែត ក៏ដូចជាឃុំ២ទៀត ក្នុងស្រុកឆ្លូង គឺឃុំព្រែកសាម៉ាន់ (៧/៧) និងឃុំកំពង់ដំរី (៥/៥)៕

អត្ថបទដែលជាប់ទាក់ទង