ឯកឧត្តម វ៉ី សំណាង សួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌របស់សាខាកាកបាតក្រហមកម្ពុជាខេត្តកំពង់ស្ពឺ ជូនប្រជាពលរដ្ឋរងគ្រោះ ចំនួន ១០៩គ្រួសារ
ភ្នំពេញ៖ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិក សមាជិកា និងសហការី នាព្រឹកថ្ងៃពុធ ១៣រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ បានអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ជូនប្រជាពលរដ្ឋរងគ្រោះ ចំនួន ១០៩គ្រួសារ ក្នុងឃុំយាយម៉ៅពេជ្រនិល ធ្វើឡើងនៅវត្តពេជ្រនិល ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
សម្ភារៈដែលសាខាបានផ្តល់ជូនគ្រួសាររងគ្រោះរួមមាន៖ អង្ករ ២៥គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ប្រេងឆា ១ដប, ទឹកត្រីទឹកស៉ីអ៉ីវ ១យួរ, នំធុង ១ធុង និងថវិកា ២ម៉ឺនរៀល។
ក្នុងនោះឯកឧត្តមប្រធាន ក៏បានប្រគេនទយ្យទានជូនប្រសង្ឃក្នុងវត្តកណ្តោលដុំ នូវ៖ អង្ករ ៥០គីឡូក្រាម, មី ២កេស, ត្រីខ ២០កំប៉ុង, ប្រេងឆា ២ដប, ទឹកត្រីទឹកស៉ីអ៉ីវ ២យួរ, នំធុង ២ធុង និងថវិកា ១០ម៉ឺនរៀលផងដែរ ៕