**សម្ដេចតេជោ វាយតម្លៃខ្ពស់ចំពោះគោលនយោបាយជារួមរបស់អាស៊ានដែលមានភាពបត់បែន រក្សាបាននូវទំនាក់ទំនងល្អរវាងប្រទេសនានាលើសកលលោក**សម្តចធិបតី លើកទឹកចិត្តឱ្យបន្តរក្សាស្មារតីសាមគ្គីជាធ្លុងមួយសំដៅលើកកម្ពស់តម្លៃព្រះពុទ្ធសាសនា តម្លៃសីលធម៌សង្គម និងការពង្រឹងនូវសុខុដុមនីយកម្មសាសនា**អនុប្រធានរដ្ឋឡាវ វាយតម្លៃខ្ពស់ចំពោះសម្តេចតេជោ ក្នុងការបង្រួបបង្រួមផ្សះផ្សាជាតិ ឯកភាពជាតិ កសាងសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា**សម្ដេចធិបតី៖ អំពាវនាវដល់អ្នកបង្កើតមាតិកាលើបណ្ដាញសង្គម ត្រូវរក្សាឱ្យបាននូវតម្លៃវប្បធម៌ និងសីលធម៌ជាខ្មែរ**សម្ដេចមហាបវរធិបតី៖ គម្រោងព្រែកជីកហ្វូណនតេជោ នឹងដំណើរការជីកប្រកបដោយធម៌**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ សាសនាបានរួមចំណែកធ្វើឱ្យសង្គមកាន់តែទំនើប និងរក្សាបាននូវអត្តសញ្ញាណដើមនៃទំនៀមប្រពៃណី**សម្ដេចធិបតី៖ ទ្រឹស្ដីព្រះពុទ្ធសាសនា និងព្រះពុទ្ធឱវាទ កំពុងដាក់បញ្ចូលក្នុងវិស័យអប់រំ និងការធ្វើការងារនៅក្នុងស្ថាប័ននានា**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវចាប់ខ្លួនជនដៃដល់ម្នាក់ ពាក់ព័ន្ធករណីឃាតកម្មនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម**សម្ដេចធិបតី៖ ជាការចាំបាច់ដែលរដ្ឋត្រូវការ លើកស្ទួយវិស័យសាសនា ពីព្រោះសាសនាបានចូលរួម ក្នុងការលើកស្ទួយសីលធម៌សង្គម**អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ២នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន**សម្ដេចធិបតី៖ ការអប់រំតាមបែបព្រះពុទ្ធសាសនា បានចូលរួមលើកកម្ពស់ការអប់រំនៅកម្ពុជា**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សាសនា ជួយដល់សង្គមរស់នៅរបស់មនុស្សឱ្យមានសុខដុម និងប្រកបដោយសីលធម៌**សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តក្រសួងធម្មការ និងគណៈសង្ឃបន្តរួបរួមគ្នាលើកកម្ពស់វិស័យសាសនា និងអនុត្តការងារឱ្យបានល្អថែមទៀត**ឧបនាយករដ្ឋមន្ត្រី ស សុខា ថ្លែងអំណរគុណភាគីវៀតណាម ដែលបានសម្រួលនិងការពារសុវត្ថិភាពជូនអង្គកឋិនទានសាមគ្គីមហាគ្រួសារខ្មែរ**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣២**ប្រជាជនអ៊ឺរ៉ុបជឿថា ទ្វីបនេះគួរតែបន្តផ្លូវឯករាជ្យមួយបន្ថែមទៀតនៅក្នុងបរិយាកាសភូមិសាស្ត្រនយោបាយបច្ចុប្បន្ន ជាជាងពឹងផ្អែកលើសហរដ្ឋអាមេរិក**ប្រធានាធិបតី ម៉ិចស៊ិក ត្រៀម ខ្លួន សម្រាប់ ការ និរទេស ជន ចំណាក ស្រុក ដ៏ច្រើន របស់ សហរដ្ឋ អាមេរិក**តួកគី បដិសេធមិនឱ្យយន្តហោះរបស់ប្រធានាធិបតីអ៊ីស្រាអែលចូលទៅកាន់ដែនអាកាសរបស់ខ្លួន**ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក Donald Trump តែងតាំងមហាសេដ្ឋីជាវិនិយោគិន លោក Scott Bessent ជារដ្ឋមន្ត្រីហិរញ្ញវត្ថុ**លោក វ្ល៉ាឌីមៀ ពូទីន៖ រុស្ស៊ីយកអ៊ុយក្រែន ជាទីលានសាកល្បងមីស៊ីលថ្មី

សម្តេចក្រឡាហោម ស ខេង អញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងសេចក្តីព្រាងព្រះរាជក្រឹត្យ ស្តីពីគោរមងារឧកញ៉ា

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពងខ្ពស់ដឹកនាំកិច្ចប្រជុំពិនិត្យឆ្លងលើសេចក្តីព្រាងព្រះរាជក្រឹត្យ ស្តីពីគោរមងារឧកញ៉ា ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម រដ្ឋលេដាធិការប្រចាំការ រដ្ឋលេខាងធិការ និងអនុរដ្ឋលេខាធិការ និងមន្ត្រីពាក់ព័ន្ធផងដែរ។

សម្តេចក្រឡាហោម ស ខេង មានប្រសាសន៍ឱ្យដឹងថា នេះជាកិច្ចប្រជុំចុងក្រោយទៅលើសេចក្តីព្រាងព្រះរាជក្រឹត្យ ស្តីពីគោរមងារឧកញ៉ា មុនដាក់ជូនរាជរដ្ឋាភិបាល ពិនិត្យ និងសម្រេច។

សម្តេចក្រឡាហោម មានប្រសាសន៍បន្ថែមថា គោរមងារឧកញ៉ានេះបានប្រើប្រាស់នាពេលកន្លងមក ដោយក្នុងនោះ ក៏បានសរសេររៀបរៀងក្នុងសៀវភៅប្រវត្តិសាស្ត្រ ដោយលោកស្រីសាស្ត្រាចារ្យ ត្រឹង ងា ផងដែរ។

ជាមួយគ្នានោះដែរ សម្តេចក្រឡាហោម បានលើកឡើងអំពីយន្តការផ្តល់ជូនគោរមងារឧកញ៉ាជូនដល់រូបវន្តបុគ្គលជាប្រជាពលរដ្ឋខ្មែរ ដែលមានគុណបំណាច់ផ្ទាល់ខ្លួនរិច្ចាកនូវធនធានថវិកាចូលរួមអភិវឌ្ឍ និងកសាងជាតិ ហើយសេចក្តីព្រាងព្រះរាជក្រឹត្យនេះ ពិតជាមានសារសំខាន់ណាស់ ក្នុងការគ្រប់គ្រងឧកញ៉ា និងការគ្រប់គ្រងសមាគមឧកញ៉ា ធ្វើយ៉ាងណាតែងតាំងឧកញ៉ាឱ្យបានត្រឹមត្រូវ សមស្រប ដើម្បីធានាបាននូវសេចក្តីថ្លៃថ្នូរ ទំនៀមទម្លាប់ប្រពៃណី សណ្ដាប់ធ្នាប់សង្គម។

នាឱកាសនោះ ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារអន្តរក្រសួង ដើម្បីសិក្សារៀបចំលិខិតបទដ្ឋានគតិយុត្តសម្រាប់ ការគ្រប់គ្រងឧកញ៉ា ការផ្តល់គោរមងារឧកញ៉ា និងការដកហូតគោរមងារឧកញ៉ា បានធ្វើសេចក្តីរាយការណ៍សង្ខេបអំពីសាវតានៃគោរមងារឧកញ៉ា និង ព្រមទាំងដំណើរការនៃការប្រជុំអន្តរក្រសួង ដើម្បីរៀបរៀងសេចក្តីព្រាងព្រះរាជក្រឹត្យនេះគោរពជូនសម្តេចក្រឡាហោម ស ខេង និងអង្គប្រជុំទាំងមូលជ្រាបផងដែរ។

ឯកឧត្តម ប៊ុន ហុន មានប្រសាសន៍ឱ្យដឹងអំពីប្រវត្តិនៃគោរមងារឧកញ៉ា ដោយឯកឧត្តម បានបញ្ជាក់ឱ្យដឹងថា យោងតាមសៀវភៅប្រវត្តិសាស្ត្របង្ហាញថា គោរមងារ “ឧកញ៉ា” ត្រូវបានប្រើនៅសម័យអាណានិគមបារាំង ហើយគោរមងារនេះគឺ សំដៅលើមន្ត្រីជាន់ខ្ពស់របស់រដ្ឋបាលកណ្ដាល ដែលគេនិយមហៅថា “ចតុស្ដម្ភ” ហើយគោរមងារ “ឧកញ៉ា” នាពេលនោះមានដូចជា ឧកញ៉ាយមរាជ ឧកញ៉ាក្រឡាហោម ឧកញ៉ាវាំង និង ឧកញ៉ាចក្រី ជាដើម។

ឯកឧត្តម មានប្រសាសាន៍បន្តថា ដោយផ្អែកតាមបទប្បញ្ញត្តិនៃរដ្ឋធម្មនុញ្ញ ព្រះមហាក្សត្រ បានចេញព្រះរាជក្រឹត្យប្រទានគោរមងារឧកញ៉ាជូនដល់ប្រជាពលរដ្ឋខ្មែរ ដែលមានស្នាដៃក្នុងការអភិវឌ្ឍ និងការកសាងជាតិជាបន្តបន្ទាប់ ដែលមានលក្ខណៈជាការប្រទាននូវគ្រឿងឥស្សរិយយសជាតិ ប៉ុន្តែនាពេលបច្ចុប្បន្ន ព្រះរាជាណាចក្រកម្ពុជា នៅមិនទាន់មានលិខិតបទដ្ឋានគតិយុត្តសម្រាប់ កំណត់លក្ខណៈសម្បត្តិក្នុងការផ្តល់គោរមងារឧកញ៉ា ការគ្រប់គ្រង ការប្រើប្រាស់គោរមងារឧកញ៉ា និងការដកហូតគោរមងារឧកញ៉ា នៅឡើយទេ។

ឯកឧត្តម បានបញ្ជាក់បន្ថែមថា ចំពោះដំណើរការនៃការរៀបចំសេចក្តីព្រាង ព្រះរាជក្រឹត្យ ស្ដីពីគោរមងារឧកញ៉ានេះ ក្រុមការងារអន្តរក្រសួង បានធ្វើការសិក្សាស្រាវជ្រាវ និងប្រជុំពិភាក្សាគ្នាជាច្រើនលើក ក្នុងនោះក៏បានធ្វើការពិគ្រោះយោបល់សុំធាតុចូលពីក្រសួងព្រះបរមរាជវាំង និងក្រសួង ស្ថាប័នពាក់ព័ន្ធផងដែរ។

ឆ្លៀតក្នុងឱកាសនោះដែរ សម្តេចក្រឡាហោម ស ខេង បានថ្លែងនូវការកោតសរសើរដល់ក្រុមការងារ អន្តរក្រសួងដែលបានសិក្សារៀបចំលិខិតបទដ្ឋានគតិយុត្តសម្រាប់ការគ្រប់គ្រងឧកញ៉ា ការផ្តល់គោរមងារឧកញ៉ា និងការដកហូតគោរមងារឧកញ៉ា ដែលបានខិតខំប្រឹងប្រែងសិក្សាស្រាវជ្រាវ និងរៀបចំចងក្រងសម្រេចបានប្រកបដោយភាពគ្រប់ជ្រុងជ្រោយ ព្រមទាំងសម្រេចបានជោគជ័យនាពេលនេះ។

សូមជម្រាបជូនថា ព្រះរាជក្រឹត្យ ស្ដីពីគោរមងារឧកញ៉ានេះមាន ១០ជំពូក និង ២៥មាត្រា ហើយព្រះរាជក្រឹត្យនេះ មានវិសាលភាពអនុវត្តចំពោះរូបវន្ដបុគ្គលជាប្រជាពលរដ្ឋខ្មែរ ដែលទទួលបានគោរមងារឧកឧញ៉ា នៅព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង