**ថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ ទទួលស្វាគមន៍ គណៈប្រតិភូខេត្តដុងថាប់ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**ឯកឧត្តមរដ្ឋមន្ត្រី​ កែវ រតនៈ ក្រើនរំលឹកដល់បងប្អូនកងទ័ព ត្រូវចូលរួមថែរក្សាការពារធនធានធម្មជាតិ និងអនុវត្តគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាល ឱ្យបានរឹងមាំ**លុចសំបួ ផ្តល់ថវិកាជំនួយ ២លានអឺរ៉ូ គាំទ្រដល់សកម្មភាពមីនមនុស្សធម៌នៅកម្ពុជា តាមរយៈគម្រោងបោសម្អាតមីនដេីម្បីលទ្ធផល**ក្រសួងការងារកម្ពុជា បន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងសហព័ន្ធអាល្លឺម៉ង់ សម្រាប់សហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍ**គ្រឹះស្ថានអង្គរ៖ រយៈពេល៣ខែ កម្ពុជាទទួលបានចំណូលជិត ១៩លានដុល្លារ ពីការលក់បណ្ណចូលទស្សនា រមណីយដ្ឋានអង្គរ**លោក ឌួង ឆាយ សម្រេចប្រគល់កូនស្រី ទៅឲ្យអតីតប្រពន្ធ អ្នកនាង ដេត ម៉ាលីណា ដោយការស្ម័គ្រចិត្ត តាមកាលកំណត់របស់អាជ្ញាសាលា**អ្នកភូមិប្រាសាទ ស្រុកពួក មកធ្វើកិច្ចពិធីកោរជុក នៅប្រាសាទអង្គរវត្ត**អ្នកត្រៀមឆ្លងស្ពានអ្នកលឿង ត្រូវដឹងពីការត្រៀមជើងព្រួលរំដោះការកកស្ទះរបស់អាជ្ញាធរ ក្នុងឱកាសឆ្នាំថ្មី**មន្ទីរបញ្ចកោណ៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ភីត ហេគសិត បានពង្រឹងសមត្ថភាពយោធាសហរដ្ឋអាម៉េរិកកាន់តែខ្លាំងនៅតំបន់មជ្ឈិមបូព៌ា**សហរដ្ឋអាម៉េរិកយល់ព្រមលក់យន្តហោះចម្បាំង F-16 ក្នុងតម្លៃ៥,៥៨ ពាន់លានដុល្លារ ទៅឱ្យហ្វីលីពីន**រដ្ឋមន្ត្រីមហាផ្ទៃ៖ ឆន្ទៈដ៏ធំរបស់រាជរដ្ឋាភិបាល គឺមិនឱ្យទឹកដីបាត់បង់សូម្បីតែ ១សង់ទីម៉ែត្រ ហើយក៏មិនមានចិត្តទៅដណ្ដើមទឹកដីរបស់អ្នកណាឡើយ**រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្តីណែនាំ ស្តីពីការរៀបចំបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ខ្មែរនៅរាជធានីភ្នំពេញ**សម្តេចធិបតី និងលោកជំទាវ ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងសម្ភារសំណង់មួយចំនួន ជូនប្រតិបត្តិការសឹករងកំពង់ធំ**រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ណែនាំអាជ្ញាធរបន្តថែរក្សាសន្តិសុខជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី**បទវិភាគ៖សូមដាស់តឿនអាជ្ញាធរតៃវ៉ាន់របស់បុគ្គលវីលៀម ឡៃថា៖រាល់សកម្មភាពអបគមន៍និយមដែលប៉ុនប៉ងឱ្យតៃវ៉ាន់ឯករាជ្យគឺមានតែផ្លូវទាល់ច្រកប៉ុណ្ណោះ**លោក Wang Yi ថ្លែងអំពីសង្គ្រាមពាណិជ្ជកម្មរវាងចិននិងអាមេរិក៖ បើអាមេរិកបន្តកំហែងយកប្រយោជន៍ នោះភាគីចិននឹងតបតវិញយ៉ាងដាច់ខាត**អង្គភាពសារព័ត៌មាន Hot News Asia ទទួលបានបណ្ណសរសើរពី អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្នុងការផ្សព្វផ្សាយគោលនយោបាយ និងសមិទ្ធផលនានា របស់រាជរដ្ឋាភិបាល**អភិបាលខេត្តបាត់ដំបង ចុះទទួលស្វាគមន៍ពលករខ្មែរវិលត្រលប់ពីប្រទេសថៃមកលេងស្រុកកំណើតអំឡុងពេលចូលឆ្នាំថ្មី នៅច្រកទ្វាព្រំដែនអន្តរជាតិដូង**ឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជើញសម្ពោធ និងសំណេះសំណាលជាមួយកងកម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម**ប.ស.ស. បានធ្វើបច្ចុប្បន្នភាពអនុវត្តផ្ដល់សេវាតាមប្រព័ន្ធអនឡាញ ស្របតាមការរីកចម្រើននៃបច្ចេកវិទ្យាថ្មីៗ

នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងស្តាប់របាយការណ៍និងត្រៀមមតិចូលរួមលើសេចក្តីព្រាងស្តីពីវឌ្ឍនភាពនៃការរៀបចំសេចក្តីព្រាង ផែនការយុទ្ធសាស្ត្របច្ចេកវិទ្យាឌីជីថល គមនាគមន៍ និងព័ត៌មាន ២០២៣-២០២៧របស់ក្រសួងមហាផ្ទៃ

ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងស្តាប់របាយការណ៍និងត្រៀមមតិចូលរួមលើសេចក្តីព្រាងស្តីពីវឌ្ឍនភាពនៃការរៀបចំសេចក្តីព្រាង ផែនការយុទ្ធសាស្ត្របច្ចេកវិទ្យាឌីជីថល គមនាគមន៍ និងព័ត៌មាន ២០២៣-២០២៧របស់ក្រសួងមហាផ្ទៃ នៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍។ ដោយមានសមាសភាពចូលរួមពី ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយករងនិងជាប្រធាននាយកដ្ឋានជនបរទេសមិនមែនអន្តោប្រវេសន្តនិងបច្ចេកវិទ្យា លោក-លោកស្រីឧត្តមសេនីយ៍ វរសេនីយ៍ ជាអនុប្រធាននាយកដ្ឋាន និងសហការី។

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងដើម្បីត្រៀមមតិយោបល់ជំនាញ និងធាតុចូលពាក់ព័ន្ធនឹងការគ្រប់គ្រង ការកំណត់យន្តការប្រើប្រាស់ លទ្ធភាព បញ្ហាប្រឈម និងដំណោះស្រាយក្នុងការធ្វើសមាហរណកម្មនៃប្រព័ន្ធទិន្នន័យបច្ចេកវិទ្យារបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ទៅក្នុងគម្រោងនៃការបង្កើតប្រព័ន្ធទិន្នដ្ឋានរួម (Data Center) របស់ក្រសួងមហាផ្ទៃ ដែលនឹងត្រូវបង្កើតនិងដំណើរការដាក់ឲ្យប្រើប្រាស់នាពេលខាងមុខ។ ផែនការយុទ្ធសាស្ត្របច្ចេកវិទ្យាឌីជីថល គមនាគមន៍ និងព័ត៌មាន ២០២៣-២០២៧ របស់ក្រសួងមហាផ្ទៃ គឺជាចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ដោយផ្តោតការយកចិត្តទុកដាក់លើកំណែទម្រង់នៃការគ្រប់គ្រងរដ្ឋបាលតាមប្រព័ន្ធបច្ចេកវិទ្យា​ និងព័ត៌មានវិទ្យា ស្របតាមគោលនយោបាយរដ្ឋបាលភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ ដើម្បីជម្រុញប្រសិទ្ធភាពក្នុងការបម្រើសេវាសាធារណៈ និងសន្តិសុខជាតិប្រកបដោយគុណភាពនិងតម្លាភាពឲ្យទាន់សភាពការណ៍រីកចម្រើនរបស់បច្ចេកវិទ្យាឌីជីថល។

ផែនការនេះទទួលបាននូវការជម្រុញលើកទឹកចិត្តដ៏ខ្ពង់ខ្ពស់ពី សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយដាក់ចេញនូវអនុសាសន៍គាំទ្រ និងផ្តោតលើយន្តការសំខាន់ៗចំនួន៦ ដូចជា៖
១-យន្តការបណ្តុះបណ្តាលធនធានមនុស្ស និងការបញ្ជ្រាបចំណេះដឹង
២-ការកសាងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាក្រសួងមហាផ្ទៃ
៣-សន្តិសុខបច្ចេកវិទ្យា និងការប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា
៤-អភិបាលកិច្ចបច្ចេកវិទ្យា
៥-ការស្រាវជ្រាវ និងអភិវឌ្ឍបច្ចេកវិទ្យា
៦-ការពង្រឹងគុណភាពការងារ និងសេវាសាធារណៈ។

តាមការលើកឡើងរបស់ក្រុមការងាររដ្ឋាភិបាលឌីជីថលបច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មានក្រសួងមហាផ្ទៃ នាពេលកន្លងមក ប្រព័ន្ធបច្ចេកវិទ្យាដែលកំពុងប្រើប្រាស់នៅតាមបណ្តាអគ្គនាយកដ្ឋាននានាក្នុងពេលបច្ចុប្បន្ន មានប្រព័ន្ធជាច្រើនដែលនឹងត្រូវប្តូរមកកាន់ទីស្តីការថ្មីរបស់ក្រសួង ដែលត្រូវរៀបចំប្រព័ន្ធថ្មីមួយឲ្យបានម៉ត់ចត់បំផុតដើម្បីគ្រប់គ្រង ឬរក្សាទុកឯកសារ ព្រមទាំងទិន្នន័យនានាផងដែរ។

ប៉ុន្តែទន្ទឹមនោះ បច្ចុប្បន្នមានប្រព័ន្ធបច្ចេកវិទ្យាដែលកំពុងប្រតិបត្តិការជាច្រើន រួមទាំងប្រព័ន្ធរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ដែលមានលក្ខណៈស្មុគស្មាញច្រើន និងតម្រូវឲ្យមានការរៀបចំអភិវឌ្ឍយន្តការគ្រប់គ្រង ប្រើប្រាស់ ថែទាំ និងរក្សាទិន្នន័យដែលស្មុគស្មាញទាំងនោះ និងបណ្តុះបណ្តាលធនធានមនុស្សលើវិស័យបច្ចេកវិទ្យាឲ្យបានសមស្រប។ ហេតុដូចនេះ ទើបកិច្ចប្រជុំក្នុងឱកាសនេះត្រិះរិះពិចារណា និងពិភាក្សាគ្រប់ជ្រុងជ្រោយអំពីការរៀបចំរចនាសម្ព័ន្ធនៃប្រព័ន្ធបច្ចេកវិទ្យារបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលមានសរុបចំនួន១៣ប្រព័ន្ធ ដើម្បីផ្សាភ្ជាប់ទៅនឹងប្រព័ន្ធបច្ចេកវិទ្យាថ្មីរបស់ក្រសួងមហាផ្ទៃ។

លើសពីនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ ក៏បានចង្អុលបង្ហាញក្រុមការងារបច្ចេកទេស ឲ្យរៀបចំរបាយការណ៍បរិយាយអំពីលក្ខណៈនៃប្រព័ន្ធនីមួយៗក្នុងចំណោមប្រព័ន្ធទាំង១៣នេះ ធ្វើជាមូលដ្ឋានក្នុងការបង្ហាញជូនក្រុមការងាររដ្ឋាភិបាលឌីជីថលបច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មានក្រសួងមហាផ្ទៃ ដើម្បីទទួលយកនូវមតិយោបល់ផ្នែកបច្ចេកទេស និងស្នើសុំគោលការណ៍ដឹកនាំដ៏ខ្ពង់ខ្ពស់ពី សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។

ទន្ទឹមនឹងនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានសម្តែងការកោតសរសើរចំពោះក្រុមការងារបច្ចេកទេស នៃនាយកដ្ឋានជនបរទេសមិនមែនអន្តោប្រវេសន្តនិងបច្ចេកវិទ្យា ដែលបានខិតខំអនុវត្តតួនាទីប្រកបដោយប្រសិទ្ធភាព និងលទ្ធផលគួរឲ្យកត់សម្គាល់។ ជាមួយគ្នានោះ ឯកឧត្តម អគ្គនាយក ក៏បានណែនាំដល់ក្រុមការងារឲ្យបន្តសិក្សា រៀបចំ និងអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាទាំងឡាយរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ឲ្យមានសណ្តាប់ធ្នាប់ល្អ របៀបរៀបរយ ដើម្បីឈានទៅធ្វើសមាហរណកម្មជាមួយនឹងប្រព័ន្ធបច្ចេកវិទ្យាថ្មីរបស់ក្រសួងមហាផ្ទៃ នៅថ្ងៃអនាគត ៕

អត្ថបទដែលជាប់ទាក់ទង