នាយឧត្តមសេនីយ៍ នេត សាវឿន អញ្ជើញត្រួតពិនិត្យប្រព័ន្ធកាមេរ៉ាសុវត្ថិភាព ដែលបានបំពាក់នៅទីតាំងសំខាន់ៗ ក្នុងពិធីបិទព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ២០២៣
ភ្នពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានគណៈកម្មការសន្តិសុខ និងសណ្តាប់ធ្នាប់ នៃគណៈកម្មាធិការជាតិ CAMSOC នាល្ងាចថ្ងៃពុធ ១៣រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ បានអញ្ជើញត្រួតពិនិត្យប្រព័ន្ធកាមេរ៉ាសុវត្ថិភាព ដែលបានបំពាក់នៅទីតាំងសំខាន់ៗ ក្នុងពិធីបិទព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដើម្បីរួមចំណែកក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព ជូនឥស្សរជនជាន់ខ្ពស់ជាតិ-អន្តរជាតិ ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ និងមហាជនយ៉ាងច្រើនកុះករ ៕