**កំណើនសេដ្ឋកិច្ចសកល ត្រូវបានព្យាករណ៍ថា នឹងនៅតែមានកម្រិត ២,៨% ក្នុងឆ្នាំ២០២៥**ស្វែងយល់ពីសាលាជាតិរដ្ឋបាលមូលដ្ឋានដែលមន្រ្តីមហាផ្ទៃថ្នាក់ក្រោមជាតិ និងអ្នកពាក់ព័ន្ធមិនគួរមើលរំលង!**ឯកឧត្ដម ហួត ហាក់ ទទួលស្វាគមន៍គណៈប្រតិភូ និងក្រុមការងារផលិតកម្ម Daubai Production មកថតភាពយន្តផ្សព្វផ្សាយទេសចរណ៍ពីកម្ពុជា**ក្រសួងការពារជាតិ ដាក់សំណើទៅសម្ដេចធិបតី សុំអនុញ្ញាតជ្រើសរើសពលទាហានថ្មី ២០០២នាក់ លើគម្រោងសេចក្ដីត្រូវការចាំបាច់ ៧.៨៧០នាក់ ដើម្បីបំពេញក្របខ័ណ្ឌកងឯកភាពចំណុះអគ្គបញ្ជាការ និងនាយកដ្ឋានវិស្វកម្មក្រសួងការពារជាតិ**ឃុំចំនួន២ ដែលជាឃុំចុងក្រោយ ក្នុងស្រុកអូរជ្រៅ ត្រូវបានប្រកាសតំបន់វិនិច្ឆ័យនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ**ឧត្តមសេនីយ៍ទោ សោម ស៊ុន និងលោកជំទាវ នាំយកបច្ច័យ នឹងទេយ្យទាន ទៅប្រគេនព្រះសង្ឃជាសមណសិស្សចំនួនជាង៥០០អង្គ/នាក់ នៅវត្តកំពង់ធំ**ប្រធានរដ្ឋសភាកម្ពុជា ផ្ញើលិខិតជូនប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន ចូលរួមរំលែកទុក្ខចំពោះសោកនាដកម្ម ដោយគ្រោះធម្មជាតិរញ្ជួយដីនៅតំបន់ស្វយ័តស៊ីហ្សាង**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី១១ ខែមករា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥**ក្រសួងទេចរណ៍ ប្រកាសលទ្ធផលនៃជំនួបពិភាក្សាការងាររវាងឯកឧត្តម ហួត ហាក់ ជាមួយឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជា**ក្រសួងទេចរណ៍ ប្រកាសលទ្ធផលនៃជំនួបពិភាក្សាការងាររវាងឯកឧត្តម ហួត ហាក់ ជាមួយឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីត ប្រចាំកម្ពុជា**វិវាទពាក់ព័ន្ធនិងកិច្ចសន្យាជួលដី និងផ្ទះមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសព័ត៌មានស្តីពី ករណីស្លាប់ដោយសារជំងឺផ្តាសាយបក្សី លើបុរសអាយុ២៨ឆ្នាំ**ភ្លើងឆេះព្រៃក្នុងទីក្រុង Los Angeles នៅតែបន្តរាលដាល បើទោះបីជាមានការខិតខំប្រឹងប្រែងសស្រាក់សស្រាំ ពីសំណាក់អ្នកពន្លត់អគ្គីភ័យក៏ដោយ**ប្រធានគណៈកម្មការអឺរ៉ុប មិនទាន់បានទទួលការអញ្ជើញ ឱ្យចូលរួមពិធីចូលកាន់តំណែងរបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិក**ឯកឧត្តម ហេង សួរ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់ផ្នែករាជធានី ខេត្ត នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល**ក្រសួងការងារ បើកកិច្ចប្រជុំបូកសរុបលទ្ធផលប្រចាំឆ្នាំរបស់ក្រុមអធិការកិច្ចអន្ដរក្រសួងក្នុងវិស័យកម្មន្ដសាល**រដ្ឋមន្រ្តីការបរទេសជប៉ុន នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងត្បូង ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខ រវាងប្រទេសទាំងពីរ**លោកជំទាវ ភឿង សកុណា ផ្តាំផ្ញេីកិច្ចការសំខាន់ៗ មួយចំនួនដល់អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់នៃខេត្តស្វាយរៀងនៅក្នុងឆ្នាំ២០២៥**ឆ្នាំ២០២៤ កម្ពុជាសម្រេចបានទំហំពាណិជ្ជកម្ម ជាង៥៤.៧៤ពាន់លានដុល្លារ កើនឡើង១៦.៩% បើធៀបនឹងឆ្នាំ២០២៣

កម្ពុជា-ឥណ្ឌា ចុះអនុស្សរណៈនៃការយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការលើការអនុវត្តគម្រោងខ្នាតតូចសម្រាប់ដំឡើងបង្គន់សាធារណៈប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ នៅក្រុងកោះរ៉ុង

ភ្នំពេញ៖ កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម ទិន ពន្លក រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាអនុប្រធានទី២ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ជាតំណាងឯកឧត្តមរដ្ឋមន្រ្តីនិងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងលោកជំទាវ Dr. Devyani Khobragade ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌាប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់រវាងក្រសួងបរិស្ថាននៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងការបរទេសនៃសាធារណរដ្ឋឥណ្ឌា ស្តីពីកិច្ចសហប្រតិបត្តិការលើការអនុវត្តគម្រោងខ្នាតតូចសម្រាប់ដំឡើងបង្គន់សាធារណៈប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ នៅក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

លោកជំទាវ Dr. Devyani Khobragade បានមានប្រសាសន៍ថា នេះជាគម្រោងស្ថិតនៅក្រោមកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា ដែលរដ្ឋាភិបាលឥណ្ឌាបានជួយគាំទ្រ ដល់ប្រទេសកំពុងអភិវឌ្ឍន៍ដែលកន្លងមកមានចំនួន១៨ប្រទេសរួចហើយដែលបានទទួលមូលនិធិនេះ។

ជាមួយគ្នានេះដែរ តាងនាម ឯកឧត្តមរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ឯកឧត្តម ទិន ពន្លក បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលឥណ្ឌា ដែលបានផ្តល់ហិរញ្ញប្បទានឥតសំណងដល់កម្ពុជា ដើម្បីចូលរួមអនុវត្តគម្រោងនេះហើយជាផ្នែកមួយក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។ ឯកឧត្តមក៏បានលើកឡើងពីការប្តេជ្ញាចិត្តរបស់ប្រទេសកម្ពុជា តាមរយៈការដាក់ចេញនូវរបាយការណ៍ស្តីពីការចូលរួមចំណែកជាតិ និងយុទ្ធសាស្រ្តរយៈពេលវែងអព្យាក្រឹត្យកាបូន ជាដើម។

សូមបញ្ជាក់ថាអនុស្សរណៈនេះត្រូវបានចុះហត្ថលេខាដោយឯកឧត្តម វ៉ាន់ មុនីនាថ អគ្គនាយកគោលនយោបាយ និងយុទ្ធសាស្រ្ត តំណាងក្រសួងបរិស្ថាន និងលោកជំទាវ Dr. Devyani Khobragade ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌាប្រចាំនៅព្រះរាជាណាចក្រកម្ពុជា តំណាងក្រសួងការបរទេសនៃសាធារណរដ្ឋឥណ្ឌា ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំនៃក្រសួងបរិស្ថាន និងមន្រ្តីស្ថានទូតសាធារណរដ្ឋឥណ្ឌាប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចំនួន២០រូប។

ការអនុវត្តគម្រោងខ្នាតតូចនេះ នឹងផ្តល់ផលប្រយោជន៍ផ្ទាល់ដល់សហគមន៍មូលដ្ឋាន ជាមួយនឹងលទ្ធផលភ្លាមៗនិងអាចមើលឃើញ ដែលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍ សេដ្ឋកិច្ចនិងសង្គម ក៏ដូចជា ការធ្វើឱ្យប្រសើរឡើងនូវសុខុមាលភាពសាធារណៈ ជាពិសេសប្រជាជន និងអ្នកទេសចរណ៍៕

អត្ថបទដែលជាប់ទាក់ទង