ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភថ្លៃព្យាបាលជូនអ្នកមីងម្នាក់ មានបញ្ហាភ្នែកឡើងបាយ
ភ្នំពេញ៖ អ្នកមីង កួយ វណ្ណារី អាយុ ៥៦ឆ្នាំ រស់នៅភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ មានបញ្ហាភ្នែកឡើងបាយបានមកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួងដោយក្រុមគ្រូពេទ្យ TYDA បានដោយជោគជ័យ ។
ការចំណាយទាំងអស់ក្នុងការព្យាបាល វះកាត់ និងការស្នាក់នៅហូបចុកក្នុងពេលព្យាបាល ត្រូវបានជួយឧបត្ថម្ភដោយ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ។