**ឯកឧត្តម ប៉េង ពោធិ៍សា៖ ទីវត្តអារាម មិនគ្រាន់តែជាទីគោរពសក្ការៈបូជាប៉ុណ្ណោះទេ តែក៏ជាថ្នាលសម្រាប់សាបយកគ្រាប់ពូជ នៃបញ្ញវន្តសម្រាប់ការកសាងជាតិលើគ្រប់វិស័យ**រដ្ឋមន្រ្តីសុខាភិបាល ឆ្លៀតចុះពិនិត្យការបម្រើសេវាសុខាភិបាល នៅមណ្ឌលសុខភាពអូរអំបិល ខេត្តបន្ទាយមានជ័យ**សម្ដេច ស ខេង អញ្ជើញបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារសិក្សាក្នុងវិទ្យាល័យ នេត យ៉ង់ ស្ថិតក្នុងបរិវេណវិទ្យាល័យ នេត យ៉ង់**ស្លាប់៦នាក់ និងរបួស២៨នាក់ ក្នុងការវាយប្រហារតាមអាកាសថ្មីរបស់អ៊ីស្រាអែល លើភាគខាងត្បូង ភាគខាងកើតលីបង់**បណ្តាប្រទេសនៅអឺរ៉ុបរឹតបន្តឹងការប្រឹក្សាការធ្វើដំណើររបស់សហរដ្ឋអាមេរិក ចំពេលមានការឃុំខ្លួន**ប្រភពអេហ្ស៊ីប៖ អ៊ីស្រាអែលស្នើផែនការដោះលែងចំណាប់ខ្មាំងពីរដំណាក់កាលដល់ក្រុមហាម៉ាស**យោធាអាមេរិកបើកការវាយប្រហារថ្មីៗលើអាកាសយានដ្ឋាន Hodeidah នៃខេត្តកណ្តាល ប្រទេសយេម៉ែន**ការវាយប្រហាររបស់រុស្ស៉ី បានសម្លាប់មនុស្ស៧នាក់ នៅអ៊ុយក្រែន**កំណាត់ផ្លូវជាតិលេខ៧ (ស្គន់-គីហ្សូណា) សម្រេចការសាងសង់ជាង៤០% ហើយ**ប្រជាជនរងគ្រោះដោយអគ្គិភ័យឆេះផ្ទះ ចំនួន៤គ្រួសារ នៅក្រុងសំពៅពូន ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល**កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមល្បាត ការពារសន្តិសុខសុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ជូន ប្រជាពលរដ្ឋ ដែលធ្វើដំណើរកំសាន្តនៅតាមដងផ្លូវថ្មើរជើង**ក្រសួងបរិស្ថាន ជូនដំណឹងអំពីករណីភ្លើងឆេះព្រៃនៅកម្ពុជា ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥**រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ចុះពិនិត្យការដ្ឋានសាងសង់ផ្លូវចំនួន ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាត ១កំណាត់ នៅក្នុងខេត្តព្រះវិហារ**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥**សម្តេចធិបតី ណែនាំឱ្យរួមគ្នាអភិវឌ្ឍទេសចរណ៍ប្រកបដោយបរិយាបន្ន និងការអភិវឌ្ឍទេសចរណ៍នៅនឹងកន្លែង ដើម្បីជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងសហគមន៍**ឯកឧត្តម ហេង សួរ អញ្ជើញសំណេះសំណាល និងពិសាអាហារសាមគ្គីរបស់ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍**អគ្គនាយកធនាគារ ARDB អំពាវនាវឱ្យរោងម៉ាស៊ីនកិនស្រូវនៅទូទាំងប្រទេសបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះអគ្គីភ័យ និងទិញធានារ៉ាប់រងអគ្គីភ័យ**សម្តេចធិបតី៖ ចូលឆ្នាំមិនមានការហាមលេងបាញ់ទឹកទេ ប៉ុន្ដែត្រូវលេងដោយប្រយ័ត្នប្រយែង**សម្តេចធិបតី៖ ខេត្តតាកែវមានសក្ដានុពលច្រើនខាងវិស័យទេសចរណ៍ ដែលអាចទាក់ទាញភ្ញៀវទេសចរណ៍ឱ្យមកទស្សនាច្រើន

សម្តេច ស ខេង ជម្រាបជូន អំពីលទ្ធផលនៃការអនុវត្តផែនការបង្កើនការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ ក្នុងត្រីមាសទី១ ឆ្នាំ២០២៣

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ បានសរសេរនៅលើផេកហ្វេសបុកផ្លូវការ របស់សម្តេច ដែលមានខ្លឹមសារដូចខាងក្រោម៖

ថ្ងៃនេះ ខ្ញុំសូមជម្រាបជូនបន្តទៀតអំពីលទ្ធផលនៃការអនុវត្តផែនការបង្កើនការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ ក្នុងត្រីមាសទី១ ឆ្នាំ២០២៣។ ក្នុងរយៈពេល៣ខែនេះ មានអ្នកដាក់សំណើ និងសំណូមពរ មកហ្វេសប៊ុកផេកខ្ញុំ និងប្រភពផ្សេងៗចំណុះក្រសួងមហាផ្ទៃ សរុបចំនួន១៣១សំណើ ត្រូវជាមនុស្សចំនួន១៩៥នាក់ (ស្រី៣១នាក់) ក្នុងនោះមានស្ទួនចំនួន៣សំណើ។ ដូច្នេះសរុបសំណើរជាក់ស្ដែងមានចំនួន១២៨សំណើ។

របាយការណ៍ពីគណៈបញ្ជាការដឹកនាំប្រតិបត្តិការនៃក្រុមការងារអនុវត្តច្បាប់ ដឹកនាំដោយឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងទៀតថា ក្នុងចំណោម១២៨សំណើនោះ មានជនបរទេស៣៧៥នាក់ (ស្រី៣១នាក់) ស្មើ១០សញ្ជាតិ ក្នុងនោះសញ្ជាតិបរទេសរួមមាន ចិន ថៃ បង់ក្លាដេស ប៉ាគីស្ថាន ម៉ាឡេស៊ី វៀតណាម ហ្វីលីពីន ឥណ្ឌា និងឥណ្ឌូនេស៊ី។

ជាលទ្ធផល ក្នុងចំណម១២៨សំណើនោះ សមត្ថកិច្ចយើងបានស្រាវជ្រាវរកឃើញចំនួន៧៥សំណើ ស្មើនឹងមនុស្សចំនួន១៨៤នាក់ (ស្រី២០នាក់) ៧សញ្ជាតិ ដោយសមត្ថកិច្ចសង្គ្រោះបានជនរងគ្រោះចំនួន១០នាក់ ឃាត់ខ្លួន១៣នាក់។ ក្រៅពីនេះ មានសំណើចំនួន៦៧ទៀត ត្រូវបានរកឃើញថាគ្រាន់តែជាការស្នើសុំកិច្ចអន្តរាគមន៍ដើម្បីបានលាឈប់ពីការងារ និងចង់ត្រឡប់ទៅប្រទេសកំណើតវិញ។ ចំពោះសំណើចំនួន៣៣ ស្មើនឹងមនុស្សចំនួន៦៥នាក់ សមត្ថកិច្ចពុំរកឃើញក្នុងទីតាំងតាមសំណើសាមីជនទេ ខណៈសំណើដែលនៅសេសសល់ចំនួន២១ទៀត ស្មើនឹងមនុស្សចំនួន១២៦នាក់ (ស្រី២នាក់) សមត្ថកិច្ចយើងកំពុងស្រាវជ្រាវ។

ខ្ញុំក៏សូមជម្រាបជូនជនរួមជាតិដែរថា ក្នុងរយៈពេលត្រីមាសទី១ ឆ្នាំ២០២៣កន្លងទៅនេះ សមត្ថកិច្ចពាក់ព័ន្ធបានសហការគ្នាធ្វើការយ៉ាងសស្រាក់សស្រាំដើម្បីប្រយុទ្ធប្រឆាំងគ្រប់ទម្រង់នៃអំពើជួញដូរមនុស្ស ជួញដូរកម្លាំងពលកម្ម និងអាជីវកម្មផ្លូវភេទដែលបានធ្វើឱ្យសភាពការណ៍មានការថយចុះគួរឱ្យកត់សម្គាល់។ ជាក់ស្ដែង បើធៀបនឹងរយៈពេលដូចគ្នាចាប់ពីពេលចាប់ផ្ដើមទទួលសំណើ យើងពិនិត្យឃើញថា សំណើសុំកិច្ចអន្តរាគមន៍ បានថយចុះ ៧៨ភាគរយ ពោលគឺពី៦០៥ មកនៅត្រឹម១២៨សំណើ។ យ៉ាងណាក៏ដោយ ៣ខែនេះ ក៏សង្កេតឃើញថាខេត្តឧត្តរមានជ័យ ខេត្តកោះកុង កណ្ដាល និងព្រះសីហនុ មានសំណើច្រើនករណី។

ខ្ញុំសូមបញ្ជាក់ជូនថាអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចកម្ពុជា នៅតែបន្តជំរុញសកម្មភាពក្នុងការត្រួតពិនិត្យ និងបង្ក្រាបទីតាំងអាជីវកម្ម ក្នុងករណីមានសំណើ ឬមានព័ត៌មានជាក់លាក់ពាក់ព័ន្ធទៅនឹងបទល្មើស ការបង្ខាំងមនុស្ស ការរឹតត្បិតសេរីភាព ការធ្វើ ទារុណកម្ម អំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ ការលួចលាក់បើកអាជីវកម្មល្បែង ស៊ីសងខុសច្បាប់គ្រប់ប្រភេទ ព្រមទាំងស្រាវជ្រាវរកជនល្មើស ដើម្បីផ្តន្ទាទោសតាមច្បាប់។

ជាថ្មីម្ដងទៀត ខ្ញុំសូមបញ្ជាក់ជូនថាយើងនឹងបន្តពិនិត្យលើសំណើសុំអន្តរាគមន៍ដែលត្រូវបានបិទជាបណ្តោះអាសន្ន ដើម្បីវាយតម្លៃ និងបន្តការងារស្រាវជ្រាវ ស្វែងរកតាមសំណើ ឬសំណូមពរ សំដៅធានាសុវត្ថិភាពឲ្យបានដាច់ខាតដល់ ជនបរទេសដែលស្នើសុំអន្តរាគមន៍ ព្រមទាំងស្រាវជ្រាវ ស៊ើបអង្កេតឲ្យបានហ្មត់ចត់ និងចាត់វិធានការឱ្យបានម៉ឺងម៉ាត់ចំពោះជនបរទេសដែលប្ដឹងបំប៉ោងព័ត៌មាន ឬបំពុលបរិយាកាសសង្គម ដោយសារតែប្រយោជន៍ផ្ទាល់ខ្លួន។

ឈរលើការងារដ៏មានសារៈសំខាន់នេះដែរ យើងក៏នឹងបន្តពិនិត្យ វាយតម្លៃលើសំណុំរឿងដែលពាក់ព័ន្ធបទល្មើស ដើម្បីពន្លាតនីតិវីធីប្រឆាំងការសម្អាតប្រាក់ ពង្រឹងការងារគ្រប់គ្រង ត្រួតពិនិត្យតំបន់ព្រំដែន និងច្រកទ្វារព្រំដែន នៅតាមច្រក សមុទ្រ សំដៅទប់ស្កាត់ការលួចជ្រៀតចូលឆ្លងដែនដោយខុសច្បាប់របស់ជនបរទេស និងបង្កើនកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសដែលមានជនជាតិរបស់ខ្លួន ប្រកាសថា ជាជនរងគ្រោះហើយស្នើសុំអន្តរាគមន៍ ដើម្បីធ្វើការស្រាវជ្រាវ អង្កេត និងបង្ក្រាបឲ្យបាននូវមេខ្លោង ខ្សែរយៈបណ្តាញមានអង្គការចាត់តាំង ដែលធ្វើការអូសទាញ ឬក៏បញ្ឆោតជនបរទេស ឲ្យឆ្លងដែនដោយស្របច្បាប់ នឹងមិនស្របច្បាប់ចូលមកកម្ពុជា ធ្វើការងារដោយខុសច្បាប់។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមថ្លែងអំណរគុណអាជ្ញាធរ និងមន្ត្រីអនុវត្តច្បាប់កម្ពុជាដែលខិតខំបំពេញភារកិច្ចបានយ៉ាងល្អ និងសូមអរគុណសាមីជន ក្រុមគ្រួសារ អង្គការ សមាគម ព្រមទាំងស្ថានតំណាងបរទេសនានានៅកម្ពុជាដែលបានរាយការណ៍ និងសហការផ្ដល់ព័ត៌មានមកហ្វេសប៊ុកផេករបស់ខ្ញុំ និងប្រភពផ្សេងៗ។ សូមបន្តសហការផ្តល់ព័ត៌មានពាក់ព័ន្ធអំពើជួញដូរមនុស្ស និងឧក្រិដ្ឋកម្មឆ្លងដែនផ្សេងទៀត ដើម្បីយើងរួមគ្នាបង្ការ ទប់ស្កាត់ និងបង្ក្រាបបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព ៕

អត្ថបទដែលជាប់ទាក់ទង