ឯកឧត្តម ហ៊ុន ម៉ាណែត៖ សម្តេចតេជោ តែងបានប្រកាន់ខ្ជាប់ វការដឹកនាំប្រកបដោយធម៌ ដែលជាគោលការណ៍ និងមូលដ្ឋានគ្រឹះសម្រាប់ការសង្គ្រោះជីវិត ប្រជាជនពីរណ្តៅមរណៈ
ភ្នំពេញ៖ ក្នុងឱកាសតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញសម្ពោធឆ្លងសមិទ្ធផលនានា ក្នុងវត្តពោធិដ្ឋាន (ហៅវត្តថ្លាវ) ស្ថិតក្នុងឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង នាថ្ងៃទី១៨ ខែឧសភា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សម្តេចតេជោ នាយករដ្ឋមន្ត្រី តែងបានប្រកាន់ខ្ជាប់នូវការដឹកនាំប្រកបដោយធម៌ ដែលជាគោលការណ៍ និងមូលដ្ឋានគ្រឹះសម្រាប់ការសង្គ្រោះជីវិត ប្រជាជនពីរណ្តៅមរណៈ ។
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បញ្ជាក់ថា សម្តេចតេជោ នាយករដ្ឋមន្ត្រី តែងបានប្រកាន់ខ្ជាប់នូវការដឹកនាំប្រកបដោយធម៌ ដែលជាគោលការណ៍ និងមូលដ្ឋានគ្រឹះសម្រាប់ការសង្គ្រោះជីវិតប្រជាជនពីរណ្តៅមរណៈ ជាអាទិ៍៖ ការរំដោះប្រជាជនចេញពីការកាប់សម្លាប់ក្នុងរបបប៉ុលពត, ការបង្រួបបង្រួមទឹកដី ឯកភាពជាតិ តាមរយៈនយោបាយឈ្នះឈ្នះ ដោយស្រវាសន្តិភាព និងមិនយកខ្មែរណាជាសត្រូវ ហើយអាចរស់នៅជាមួយគ្នាបានក្រោមទង់ជាតិតែមួយ រាជរដ្ឋាភិបាលតែមួយ និងការដឹកនាំ ដោយជោគជ័យលើការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសាកលកូវីដ-១៩ ដែលសម្លាប់ប្រជាជនខ្មែររាប់ពាន់នាក់ និងនៅទូទាំងសាកលលោករាប់លាននាក់ តាមរយៈការដាក់ចេញនូវយន្តការដ៏ច្បាស់លាស់ ម៉ឺងម៉ាត់ ជាពិសេសយុទ្ធនាការនៃការចាក់ស្រោចវ៉ាក់សាំងបង្កើតភាពស៊ាំក្នុងសហគមន៍ ដែលជាការជួយសង្គ្រោះអាយុជីវិតប្រជាជនម្តងទៀតក្នុងសម័យទំនើប ឱ្យរួចចេញពីមច្ចុរាជជំងឺកូវីដ១៩ ៕