**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន ជួបសំណេះសំណាលលើកទឹកចិត្តគ្រូបង្វឹក និងកីឡាករ កីឡាការិនីបាល់ទះ ក្រោយបញ្ចប់បេសកកម្មក្នុងការប្រកួតកីឡាស៉ីហ្គេម

ភ្នំពេញ៖ ឯកឧត្ដមនាយឧត្តមសេនីយ៍សន្តិបណ្ដិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា នៅរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣នេះ បានអញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខ និងផ្តល់ថវិកាលើកទឹកចិត្ត ដល់គ្រូបង្វឹក ក្រុមកីឡាករ-កីឡាការិនីបាល់ទះឆ្នេរខ្សាច់ និងក្រុមកីឡាការិនីបាល់ទះក្នុងសាលជម្រើសជាតិកម្ពុជា ដែលទើបបញ្ចប់បេសកកម្ម ចូលរួមការប្រកួតក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន បានលើកឡើងពីភាពជោគជ័យ នៃការធ្វើជាម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៉ីហ្គេម លើកទី៣២ របស់រាជរដ្ឋាភិបាលកម្ពុជា ជូនដល់ក្រុមកីឡាការិនីបាល់ទះ ដែលបង្ហាញពីមោទនភាពជាតិខ្មែរ បន្ទាប់រង់ចាំអស់រយៈពេល៦៤ឆ្នាំ។

ពាក់ព័ន្ធក្រុមកីឡាបាល់ទះវិញ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន បានបង្ហាញនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអ្វីដែលសម្រេចបានក្នុងការប្រកួតដ៏សំខាន់នេះ និយាយជារួម និងនិយាយដោយឡែក ពាក់ព័ន្ធក្រុមបាល់ទះនារីទាំងក្នុងសាល និងលើឆ្នេរខ្សាច់ គឺធ្វើបានល្អ បើទោះបីមិនទទួលបានមេដាយក៏ពិតមែន តែនេះជាប្រវត្តិសាស្ដ្រសម្រាប់កម្ពុជា។

ក្នុងនាមប្រធានសហព័ន្ធកីឡាបាល់ទះ នាយឧត្តមសេនីយ៍ នេត សាវឿន បានណែនាំឲ្យក្រុមកីឡាការិនីបាល់ទះទាំងអស់ ត្រូវបន្ដខិតខំប្រឹងប្រែងអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួន ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ដើម្បីឈានទៅដណ្ដើមជោគជ័យនៅថ្ងៃខាងមុខ។

នាយឧត្តមសេនីយ៍ ក៏បានរំលឹកដល់គ្រូបង្វឹកផងដែរ ត្រូវបន្ដខិតខំប្រឹងប្រែងការងាររបស់ខ្លួន ដើម្បីលើកកម្ពស់សមត្ថភាពក្រុមកីឡាករ។

ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ នេត សាវឿន ក៏បានបង្ហើបពីគម្រោងក្នុងការបង្កើតលីកបាល់ទះនៅពេលអនាគតផងដែរ សំដៅចម្រាញ់យកកីឡាករដែលមានសមត្ថភាពខ្ពស់ សម្រាប់ចូលប្រកួតជម្រើសជាតិ ប៉ុន្ដែករណីនេះលោកបានសង្កត់ធ្ងន់ថា នឹងត្រូវប្រើប្រាស់ពេលវេលាយូរដើម្បីសម្រេចបានជោគជ័យ។ ទោះជាយ៉ាងណា លោកបង្ហាញការប្ដេជ្ញាចិត្តខ្ពស់ ក្នុងការអនុវត្តការងារនេះ។

ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ នេត សាវឿន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់គ្រូបង្វឹក ក្រុមកីឡាករ កីឡាការិនីបាល់ទះទាំងអស់ ដែលបានចំណាយពេលផ្ទាល់ខ្លួន និងខិតខំអស់ពីកម្លាំងកាយចិត្ដក្នុងការចូលរួមប្រកួតរយៈពេលកន្លងមក។ ដើម្បីជាការលើកទឹកចិត្តនាយឧត្តមសេនីយ៍ នេត សាវឿន បានឧបត្ថម្ភថវិកាម្នាក់១,០០០ដុល្លារ ដល់គ្រូបង្វឹក និងកីឡាការិនីបាល់ទះម្នាក់១,០០០ដុល្លារផងដែរ។
ដោយឡែក ពាក់ព័ន្ធជាមួយក្រុមកីឡាករបាល់ទះបុរស ដែលទទួលបានមេដាយប្រាក់វិញ នាយឧត្តមសេនីយ៍ នេត សាវឿន នឹងធ្វើការជួបសំណេះសំណាល លើកទឹកចិត្តនៅពេលក្រោយផងដែរ៕

អត្ថបទដែលជាប់ទាក់ទង