**រដ្ឋបាលខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តការងារបន្ត របស់ក្រុមការងារចុះមូលដ្ឋានខេត្ត**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកងកម្លាំងនគរបាលក្រោមឱវាទ ប្រជុំពង្រឹងលើកិច្ចការជំនាញ ដល់ផ្នែកនីមួយៗ**ហ្លួងម៉ែ ប្រោសព្រះរាជទាន ព្រះរាជទ្រព្យចំនួន ៥ពាន់ដុល្លារ ជូនសមាគមអភិរក្សដំរី អៃរាវត្តា**អគ្គស្នងការនគរបាលជាតិ ប្រកាសព័ត៌មាន ស្តីពី ការឃាត់ខ្លួនឃាតករបាញ់សម្លាប់លោក លឹម គឹមយ៉ា នៅខេត្តជាប់ព្រំដែនកម្ពុជា និងត្រៀមបញ្ជូនជនសង្ស័យរូបនេះ ទៅឱ្យសមត្ថកិច្ចថៃចាត់ការទៅតាមនីតិវិធីច្បាប់**ក្រុមហ៊ុន Evercore Asia ចាប់អារម្មណ៍ការរីកចម្រើននៅកម្ពុជា**រដ្ឋមន្ត្រីសុខាភិបាល៖ កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងអាមេរិក និងកម្ពុជា សម្រេចបាននូវលទ្ធផលផ្លែផ្កាលើការអភិវឌ្ឍវិស័យសុខាភិបាល ជាពិសេសការលើកកម្ពស់សុខុមាលភាពប្រជាជនកម្ពុជា**សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនឃាតករបាញ់សម្លាប់អតីតតំណាងរាស្ត្របក្សប្រឆាំងទៅឲ្យសមត្ថកិច្ចថៃវិញ បន្ទាប់ពីនគរបាលជាតិកម្ពុជាបញ្ចប់នីតិវិធី**រាជរដ្ឋាភិបាល ចេញសារាចរស្តីពី ការរៀបចំប្រារព្ធពិធីគោរពរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ក្នុងស្មារតីនៃការរំលឹកខួប «ទិវាប្រកាសរដ្ឋធម្មនុញ្ញ»**គណៈកម្មការជាតិត្រួតពិនិត្យការអនុវត្តអនុសញ្ញាអន្តរជាតិខាងការងារ បើកកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពការងារ**ខុទ្ទកាល័យ និងក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ ជំរុញឱ្យលោក ហេង សិទ្ធី បង្ហាញភស្តុតាង ដែលហ៊ានចោទរដ្ឋមន្ត្រីមហាផ្ទៃ ពាក់ព័ន្ធនឹងការប្រើអំណាចកៀបសង្កត់ ដើម្បីរកលុយ**ភ្លើងឆេះព្រៃយ៉ាងឆាប់រហ័ស បង្កឱ្យឆាបឆេះពេញមួយផ្នែកធំ នៃទីក្រុង Los Angeles របស់សហរដ្ឋអាមេរិក ខណៈមនុស្ស ៣០០០០នាក់ត្រូវជម្លៀសខ្លួន**ប៉ូលិសថៃ ចោទប្រកាន់ហ្មដំរីម្នាក់បន្ទាប់ពីសត្វដំរីមួយក្បាល ធ្វើឱ្យអ្នកទេសចរជនជាតិអេស្ប៉ាញម្នាក់ស្លាប់ នៅឯភាគខាងត្បូងប្រទេស**ស្ថាបនិក World Rice Conference គាំទ្រកម្ពុជានៅក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទស្រូវអង្ករពិភពលោក សម្រាប់ឆ្នាំ២០២៥**លោក Scholz ផ្ទុះសំណើរការដំឡើងថ្លៃក្នុងវិស័យការពារជាតិអាល្លឺម៉ង់យ៉ាងខ្លាំង**ក្នុងឱកាសអបអរទិវាជ័យជម្នះ៧មករា អង្គភាពពន្ធនាគារទទួលព្រះរាជក្រឹត្យបន្ធូបន្ថយទោស ដល់ទណ្ឌិត ៣ខែ ចំនួន១៥នាក់ នៅខេត្តបន្ទាយមានជ័យ**ស្នងការភ្នំពេញ បំភ្លឺជុំវិញការបង្ហោះវីដេអូរបស់អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក ដែលបង្ហោះស៊ែបន្តគ្នាមានខ្លឹមសារ “ស៊យផឹកពីកំប៉ុងអស់250000៛តើក្នុងមាត្រាទីប៉ុន្មានពិន័យ250000៛ខ្ញុំសួរអត់ឆ្លើយទេមានបងប្អូនណាដឹងជួយប្រាប់ផង”**ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ រៀបចំវគ្គបណ្តុះបណ្តាល “ភាពជាអ្នកដឹកនាំនិងនវានុវត្តន៍”**ក្រសួងសាធារណការ ចេញសេចក្តីជូនដំណឹង ស្តីពីការចុះបញ្ជី និងផ្តល់លិខិតអនុញ្ញាតធ្វើអាជីវកម្មយានដ្ឋានកែច្នៃដំឡើងរថយន្ត**លោកជំទាវបណ្ឌិត ជា សិរី ដឹកនាំកិច្ចប្រជុំបើកកិច្ចពិភាក្សារបស់ក្រុមការងារហិរញ្ញវត្ថុបៃតងអន្តរក្រសួង**នាយឧត្ដមសេនីយ៍ វង្ស ពិសេន ផ្ញើលិខិតរំលែកមរណទុក្ខចំពោះមរណភាព មហាឧបាសិកា គង់ លាន់ ត្រូវជាម្ដាយបង្កើតរបស់ ឯកឧត្ដម មាស សុភា

ក្រសួងយុត្តិធម៌ សហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ថវិកាសមិទ្ធកម្ម»


ភ្នំពេញ៖ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម កើត សេកាណូ ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គលេខាធិការនៃក្រសួងយុត្តិធម៌ បានអញ្ជើញជាអធិបតីនៅក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «ថវិកាសមិទ្ធកម្ម» ជូនដល់ថ្នាក់ដឹកនាំអង្គភាពថវិកា និងមន្រ្តីទទួលបន្ទុកហិរញ្ញវត្ថុក្នុងវិស័យយុត្តិធម៌ ដែលរួមមានអង្គភាពថវិកាចំណុះទីស្តីការក្រសួងយុត្តិធម៌ និងសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ ដែលវគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងដោយមានការសហការរវាងក្រសួងយុត្តិធម៌ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងក្របខណ្ឌកម្មវិធីការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈក្នុងវិស័យយុត្តិធម៌។

វគ្គបណ្តុះបណ្តាលនេះ  ត្រូវបានរៀបចំឡើងដោយផ្តោតសំខាន់ លើប្រធានបទចំនួន ៦ រួមមាន៖

-ប្រធានបទទី១៖ «ទស្សនទាន និងគោលការណ៍ នៃថវិកាសមិទ្ធកម្ម»
-ប្រធានបទទី២៖ «ការបង្កើតរចនាសម្ព័ន្ធថវិកាសមិទ្ធកម្ម»
-ប្រធានបទទី៣៖ «ការរៀបចំគម្រោងថវិកាសមិទ្ធកម្មរបស់ក្រសួង-ស្ថាប័ន»
-ប្រធានបទទី៤៖ «ការរៀបចំរបាយការណ៍ និងការតាមដាន និងការវាយតម្លៃ»
-ប្រធានបទទី៥៖ «ការរៀបចំគម្រោងថវិកាសមិទ្ធកម្មក្នុងវិស័យយុត្តិធម៌»
-ប្រធានបទទី៦៖ «រចនាសម្ព័ន្ធថវិកាសមិទ្ធកម្ម និងសូចនាករគន្លឹះក្នុងវិស័យយុត្តិធម៌»

មិនត្រឹមតែប៉ុណ្ណោះ វគ្គបណ្តុះបណ្តាលនេះ ក៏ជាវេទិកាមួយក្នុងការជជែកពិភាក្សាប្រមូលធាតុចូល ព្រមទាំងបញ្ហាប្រឈម និងដំណោះស្រាយ ដើម្បីឱ្យការរៀបចំគម្រោងថវិកាសមិទ្ធកម្មក្នុងវិស័យយុត្តិធម៌កាន់តែឆ្លើយតបនឹងគោលបំណងគោលនយោបាយ និងការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌។

វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងផ្សព្វផ្សាយ ចែករំលែក  និងផ្លាស់ប្តូរបទពិសោធន៍លើការអនុវត្តថវិកា សំដៅពង្រឹងសមត្ថភាពថ្នាក់ដឹកនាំអង្គភាពថវិកា និងមន្រ្តីទទួលបន្ទុកហិរញ្ញវត្ថុ ដេីម្បីបង្កើនប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព នៃអនុវត្តថវិកាក្នុងវិស័យយុត្តិធម៌ របស់អង្គភាពថវិកាចំណុះទីស្តីការក្រសួងយុត្តិធម៌ និងសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។

ជាចុងក្រោយ ឯកឧត្តម កើត សេកាណូ ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គលេខាធិការនៃក្រសួងយុត្តិធម៌ បានលើកទឹកចិត្ត និងស្នើដល់អង្គភាពថវិកាក្នុងវិស័យយុត្តិធម៌ ត្រៀមលក្ខណៈបុរេសកម្ម និងសកម្មក្នុងការអនុវត្តនូវនីតិវិធីហិរញ្ញវត្ថុថ្មីៗ ក្នុងបរិបទនៃការធ្វើទំនើបកម្មក្របខណ្ឌច្បាប់ និងបច្ចេកវិទ្យាសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលរួមមាន៖
-ការអនុវត្តប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ,ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ (NRMIS) និងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ (SARMIS)
-ការអនុវត្តច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ឆ្នាំ២០២៣ ដែលទើបបានប្រកាសឱ្យប្រើនាពេលថ្មីៗនេះ។

អត្ថបទដែលជាប់ទាក់ទង