**ឯកឧត្តម ផាន់ ចាន់ធុល ដឹកនាំកិច្ចប្រជ៉ំបូកសរុបលទ្ធផលការងារអនុវត្តគោលនយោបាយ «ភូមិ ឃ៉ំ-សង្កាត់មានសុវត្ថិភាព» ប្រចាំត្រីមាសទី១ និងលើកទិសដៅអនុវត្តបន្តត្រីមាសទី២ ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ**សម្តេចប្រធានរដ្ឋសភា៖ សុខុដុមនីយកម្មសាសនា ជាមូលដ្ឋានគ្រឹះដ៏សំខាន់ ក្នុងការកសាងសន្តិភាព និងការអភិវឌ្ឍជាតិ**ឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជើញចុះហត្ថលេខាលើកំណត់ហេតុកិច្ចសហប្រតិបត្តិការឆ្នាំ២០២៥ រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈឡាវ**ការជជែកដេញដោលប្រឆាំងនឹងលោកស្រីនាយករដ្ឋមន្ត្រី ផែថងថា ឈិនៈវ៉ាត់ ចាប់ផ្តើមដោយផ្តោតលើការចោទប្រកាន់ថា លោកស្រីខ្វះសមត្ថភាព គេចវេះមិនបង់ពន្ធ និងធ្វើតាមបញ្ជារបស់ឪពុក**មូលនិធិជាតិជំនួយសង្គម ជូនដំណឹងស្តីពីការបើកប្រាក់សោធនរបបសន្តិសុខសង្គមលើកទី២ ប្រចាំខែមីនា ឆ្នាំ២០២៥ ដើម្បីបើកផ្តល់ជូនអតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក**អេហ្ស៉ីបលើកឡើងនូវសំណើថ្មីមួយដែលមានគោលបំណងស្ដារបទឈប់បាញ់ហ្កាហ្សាឡើងវិញ**ក្រសួងមុខងារសាធារណៈ ត្រៀមលក្ខណៈដើម្បីទទួលស្វាគមន៍ថ្នាក់ដឹកនាំអាស៊ានលើកិច្ចការមុខងារសាធារណៈ ក្នុងកិច្ចប្រជុំ (ACCSM) និង (ACCSM+3)**អភិបាលខេត្តស្វាយរៀង ដឹកនាំកិច្ចប្រជុំស្តីពីការគ្រប់គ្រងច្រាំងទន្លេ ស្ទឹង ព្រែក អូរ ប្រឡាយ បឹងបួរ និងអាងទឹក ក្នុងភូមិសាស្ត្រខេត្ត**អាជ្ញាធររាជធានីភ្នំពេញ៖ ស្ពានអាកាស «មរតកតេជោ» គ្រោងនឹងសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី៧ មេសា**លោកស្រី Peng Liyuan ថ្លែងសុន្ទរកថាជាលាយលក្ខណ៍អក្សរក្នុងសន្និសីទតាមប្រព័ន្ធវីដេអូនៃទិវាពិភពលោកកម្ចាត់រោគរបេងឆ្នាំ២០២៥របស់អង្គការសុខភាពពិភពលោក**លោក Han Jong-hee ដែលជា co-CEO របស់ Samsung បានទទួលមរណភាពហើយ ដោយសារគាំងបេះដូង**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញជាអធិបតីបើកវេទិកាផ្សព្វផ្សាយស្ដីពី “វឌ្ឍនភាព នៃវិស័យឧស្សាហកម្ម វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និង នវានុវត្តន៍ “**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា នឹងអញ្ជើញជាអធិបតីកម្មវិធីផ្សព្វផ្សាយរបាយការណ៍ជាតិ ស្តីពីការប្រយុទ្ធប្រឆាំងអំពើ ជួញដូរមនុស្ស ឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥**គយ ជូនដំណឹងស្តីពីការដាក់អនុវត្តសាកល្បងប្រព័ន្ធតាមដានការដឹកជញ្ជូនទំនិញ**អឺរ៉ុប​បារម្ភ​ពី​ភាព​រញ៉េរញ៉ៃ​ក្នុង​ដំណើរ​ការ​សន្តិភាព​អ៊ុយក្រែន​ចំពេល​មាន​កិច្ច​ចរចា​រវាង​អាមេរិក-រុស្ស៊ី និង​អាមេរិក-អ៊ុយក្រែន**សេតវិមាន៖ មន្ត្រីរដ្ឋបាលកំពូលរបស់លោក ដូណាល់ ត្រាំ បានច្រឡំចែករំលែកផែនការសង្គ្រាមនៅក្នុងក្រុមផ្ញើសារ មុនពេលសហរដ្ឋអាម៉េរិកវាយប្រហារទៅលើក្រុមហ៊ូធីនៅយេម៉ែន**កិច្ចពិភាក្សា​រវាង​អាមេរិក ​និង​រុស្ស៊ី​ នៅ​ទីក្រុង​រីយ៉ាដ ​បាន​បញ្ចប់​ក្រោយ​រយៈពេល ១២ម៉ោង**ចិន​ស្វាគមន៍​សមាជិក​សភា​អាមេរិក​បន្ថែម​ទៀត​ដែល​មក​បំពេញ​ទស្សនកិច្ច**មន្ត្រីអាមេរិក និងរុស្ស៊ី បន្តចរចារគ្នាអំពីសង្គ្រាមអ៊ុយក្រែន នៅប្រទេសអារ៉ាប៊ីសាអូឌីត**កម្ពុជា-ចិន ពិភាក្សាគ្នាពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ដើម្បីទាក់ទាញទេសចរចិនឱ្យមានកំណើនជាលំដាប់នៅកម្ពុជា

អ្នកនាំពាក្យក្រសួងការពារជាតិ ចេញសេចក្តីប្រកាស បដិសេធ និងច្រានចោលទាំងស្រុងចំពោះខ្លឹមសារដែលបង្ហោះនៅលើហ្វេសប៊ុក «Mary Ka» ដែលធ្វើឱ្យប៉ះពាល់ដល់ នាយឧត្តមសេនីយ៍ នាង ផាត

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការពារជាតិ បានចេញសេចក្តីប្រកាស បដិសេធ និងច្រានចោលទាំងស្រុងចំពោះខ្លឹមសារដែលបង្ហោះនៅលើហ្វេសប៊ុក «Mary Ka» កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ដែលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរ របស់ឯកឧត្តម នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការ ក្រសួងការពារជាតិ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ថា បុគ្គលដែលដាក់ឈ្មោះថា «Chhay កូនប៉ានាងផាត»​ ដែលមានជម្លោះជាមួយម្ចាស់ហ្វេសប៊ុក «Mary Ka» ពុំមែនជាកូន ឬជាជំនួយការ ឯកឧត្តម នាយឧត្តមសេនីយ៍ នាង ផាត នោះទេ ហើយ ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏មិនមានការជាប់ពាក់ព័ន្ធទៅនឹងករណីជម្លោះនេះដែរ។

នេះបើតាមសេចក្តីប្រកាសរបស់អ្នកនាំពាក្យក្រសួងការពារជាតិ «ករណីដែលបុគ្គលនេះ បន្លំយកឈ្មោះឯកឧត្តម ឬថ្នាក់ដឹកនាំជាន់ខ្ពស់ ទៅប្រើប្រាស់ក្នុងប្រព្រឹត្តអំពើល្មើស ឬគំរាមកំហែងណាមួយ សូមឱ្យសមត្ថកិច្ចស្រាវជ្រាវ និងចាត់វិធានការតាមច្បាប់»។

ឯកឧត្តម នាយឧត្តមសេនីយ៍ ឈុំ សុជាត សូមស្នើឱ្យហ្វេសប៊ុកឈ្មោះ «Mary Ka» បញ្ឈប់ជាបន្ទាន់នូវការផ្សព្វផ្សាយរបស់ខ្លួនដោយយកឈ្មោះថ្នាក់ដឹកនាំក្រសួងការពារជាតិ ទៅពាក់ព័ន្ធនឹងករណីបុគ្គលនេះតទៅ
ទៀត បើមិនដូច្នោះទេ នឹងមានចាត់វិធានការទៅតាមផ្លូវច្បាប់។

ខណៈដែលបច្ចេកវិជ្ជារីកចម្រើន ហើយមានការបោកប្រាស់ច្រើនតាមប្រព័ន្ធអ៉ីនធើណិតនោះ អ្នកនាំពាក្យក្រសួងការពារជាតិ សូមអំពាវនាវឱ្យអ្នកប្រើប្រាស់បណ្តាញសង្គមទាំងអស់មានការប្រុងប្រយ័ត្ន និងស្រាវជ្រាវឱ្យច្បាស់លាស់ជាមុនសិន មុននឹងផ្សព្វផ្សាយ ឬចែកចាយការចោទប្រកាន់ណាមួយ ដែលធ្វើឲ្យប៉ះពាល់ ដល់កិត្តិយស ថ្នាក់ដឹកនាំនៃក្រសួងការពារជាតិ ៕

អត្ថបទដែលជាប់ទាក់ទង