**អគ្គស្នងការដ្ឋាននគរបាលជាតិ៖ សន្ដិសុខ សណ្តាប់ធ្នាប់ ថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក មានភាពល្អប្រសើរ ប្រជាពលរដ្ឋមកចូលរួមកម្សាន្ដសប្បាយយ៉ាងច្រើនកុះករ ក្រោមម្លប់សន្តិភាព**មេដឹកនាំបក្សប្រឆាំងកូរ៉េខាងត្បូង លោក Lee Jae-myung ត្រូវបានកាត់ទោស ពីបទបំពានច្បាប់បោះឆ្នោត**ពិធីបុណ្យអុំទូក បានក្លាយជាព្រឹត្តិការណ៍ទេសចរណ៍ ដ៏ទាក់ទាញ**ប្រធានាធិបតីរុស្ស៊ី នឹងពិនិត្យមើលបញ្ហាល្បឿនយឺត និងការរំខានមួយចំនួននៅលើ YouTube ក្នុងប្រទេសរបស់ខ្លួន**រដ្ឋាភិបាលក្រុងគៀវ បានយកចិត្តទុកដាក់លើសន្តិសុខជាជាងបញ្ហាទឹកដី**រួមគ្នាកសាងភាពជាដៃគូអាស៊ី-ប៉ាស៊ីហ្វិកដែលស្និទ្ធស្នាលគ្នា ជួយគ្នា និងទទួលផលប្រយោជន៍គ្នាទៅវិញទៅមក**ប្រជាជនសិង្ហបុរី ប្រមាណ ២,៩លាននាក់ មានអាយុចាប់ពី ២១ឆ្នាំឡើងនឹងទទួលសាច់ប្រាក់ចន្លោះពី ២០០ ទៅ ៦០០ដុល្លារសិង្ហបុរី **ហ្វីលីពីន កំពុងត្រៀមលក្ខណៈប្រឈមនឹងព្យុះ Man-yi បន្ទាប់ពីឥទ្ធិពលព្យុះ Usagi បានថមថយ**ហ្វីលីពីន កំពុងត្រៀមលក្ខណៈប្រឈមនឹងព្យុះ Man-yi បន្ទាប់ពីឥទ្ធិពលព្យុះ Usagi បានថមថយ**លោក Donald Trump តែងតាំងលោកស្រី Gabbard ជាប្រធានចារកម្មអាមេរិក**អ៊ីរ៉ង់ ត្រៀមខ្លួនរួចជាស្រេច សម្រាប់ការចរចានុយក្លេអ៊ែរ**Tesla ប្រកាសប្រមូលរថយន្ត Cybertruck ២.៤៣១គ្រឿង ចូលរោងចក្រវិញ ដោយសារបញ្ហាអេឡិចត្រូនិច**លោក Trump និងលោក Joe Biden ពិភាក្សាគ្នា ២ម៉ោង អំពីបញ្ហាអ៊ុយក្រែន និងមជ្ឈិមបូព៌ា**ចិន​បង្ហាញ​យន្តហោះ​ចម្បាំង​បំបាំងកាយ​ថ្មី​ J-35A ក្នុង​កម្មវិធី​អាកាសចរណ៍ Zhuhai**រដ្ឋអាជ្ញាពិសេសអាមេរិក ស្នើឱ្យបញ្ឈប់ការកាត់ទោសលោក Trump ចំពោះការចាត់ថ្នាក់ខុសឯកសារ**លោក Donald Trump ជ្រើសរើសលោក Robert F. Kennedy វ័យ ៧០ឆ្នាំ ជារដ្ឋមន្រ្តីក្រសួងសុខភាព និងសេវាមនុស្សជាតិរបស់អាមេរិក**ម៉ាឡេស៊ី នឹងផ្ញើលិខិតតវ៉ាមួយទៅហ្វីលីពីនជុំវិញច្បាប់ដែនសមុទ្រថ្មី ដោយសារតែការទាមទារត្រួតស៊ីគ្នា នៅក្នុងសមុទ្រចិនខាងត្បូង**ប្រធានាធិបតីជាប់ឆ្នោត Donald Trump នឹងតែងតាំងបេសកជនពិសេសមួយរូប ដើម្បីដឹកនាំការចរចាស្តីពីការដោះស្រាយជម្លោះអ៊ុយក្រែន**ចិន អនុញ្ញាតឱ្យហ្វីលីពីន ធ្វើបេសកកម្មផ្គត់ផ្គង់ទៅតំបន់ថ្មប៉ប្រះទឹកមានវិវាទ**ក្រុមហេបូឡាហ៍ បើកការវាយប្រហារ លើស្នាក់ការកណ្តាលក្រសួងការពារជាតិ អ៊ីស្រាអ៊ែល ជាលើកដំបូង

ធនាគារ ARDB ទទួលធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំ ADFIAP លើទី៤៧ នៅកម្ពុជា

ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហការី បានអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ លើកទី៤៦ នៅទីក្រុងអាល់ម៉ាទី ប្រទេសកាហ្សាកស្ថាន ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ក្រោមប្រធានបទ ស្តីពី «គ្រឹះ​ស្ថាន​ហិរញ្ញវត្ថុ​អភិវឌ្ឍន៍​ និង​និរន្តរភាព​ហេដ្ឋារចនាសម្ព័ន្ធ​៖​ វិធីសាស្ត្រ​ និង​គំរូនៃ​ប្រតិបត្តិការ​»។

ជាមួយគ្នានេះដែរ ធនាគារ ARDB ក៏ទទួលបានកិត្តិយស និងសិទ្ធិក្នុងការធ្វើជាម្ចាស់ផ្ទះ សម្រាប់កិច្ចប្រជុំ Association of Development Financing Institutions in Asia and the Pacific (ADFIAP) ប្រចាំឆ្នាំលើកទី៤៧ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១៦-១៨ ខែឧសភា ឆ្នាំ២០២៤ នៅព្រះរាជាណាចក្រកម្ពុជា ដែលគ្រោងនឹងមានការចូលរួមពីសមាជិកទាំង៤១ ប្រទេស មកពីជាង៩០ស្ថាប័ន។

ស្របពេលជាមួយគ្នានេះផងដែរ, ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ក៏បានទទួល «ពានរង្វាន់សម្រាប់ការអភិវឌ្ឍសម្រាប់ឆ្នាំ២០២៣ (Development Awards 2023)» ក្រោមការអនុវត្តកម្មវិធីហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល លើការគាំទ្រសហគ្រាសធុនតូច និងមធ្យមក្នុងវិស័យកសិកម្ម ក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់ ADFIAP លើទី៤៦ ដែលបានប្រព្រឹត្តទៅនាថ្ងៃទី១៥-១៧ ខែឧសភា ឆ្នាំ២០២៣ ក្នុងទីក្រុងអាល់ម៉ាទី ប្រទេសកាហ្សាក់ស្ថាន។

ពានរង្វាន់សម្រាប់ការអភិវឌ្ឍន៍នេះ គឺជាពានរង្វាន់ប្រចាំឆ្នាំសម្រាប់ស្ថាប័នហិរញ្ញវត្ថុ ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ដែលបានអនុវត្តគម្រោងនានា ដែលផ្តល់ការគាំទ្រដល់ការអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ចជនបទ ក៏ដូចជាការជំរុញការផ្តល់ហិរញ្ញប្បទានប្រកបដោយចិរភាព៕

អត្ថបទដែលជាប់ទាក់ទង