ស្ត្រីចំនួន ២៨រូប នៅរមណីយដ្ឋានទឹកជ្រោះប៊ូស្រា ខេត្តមណ្ឌលគិរីទទួលបានការបណ្តុះបណ្តាលបដិសណ្ឋារកិច្ច
ភ្នំពេញ៖ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ តាមរយៈការគាំទ្រពីគណៈកម្មការគ្រប់គ្រង់គម្រោង ហូកា នៃក្រសួងទេសចរណ៍ មន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី បានបើកវគ្គបំប៉ន និងបណ្តុះបណ្តាល ចែករំលែកបទពិសោធន៍ ដល់សិក្ខាកាមនៅរមណីយដ្ឋាន ទឹកជ្រោះប៊ូស្រាខេត្តមណ្ឌលគីរី ចំនួន២៨នាក់ ដើម្បីពង្រឹងចំណេះដឹងបន្ថែមលើជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ។
វគ្គបណ្តុះបណ្តានេះមាន សិក្ខាកាម បានទទួលនូវជំនាញបចេ្ចកទេសមានដូចជា÷
១. ប្រណីតភាពនៃសេវាកម្ម
២. ស្គាល់ និងរបៀបប្រើប្រាស់សម្ភារ:ក្នុងភោជនីយដ្ឋាន
៣. ការកាន់ និងលើកសម្ភារ: ការរៀបចំតុ ការទទួលការកម្ម៉ង់
៤. វដ្តនៃភ្ញៀវ និង ដំណើរការក្នុងភោជនីយដ្ឋាន។
បន្ទាប់ពីបានបំប៉នលើចំនុចមេរៀនខាងលើ គ្រូបង្គោលលើជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ នៃមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី ក៏បានបន្ថែមលើជំនាញក្រឡុកស្រា ចំនួន ០៥រូបមន្ត ផងដែរ ដូចជា÷- ប្លូម៉ាការីតា – Passion fruit Sparkling Tea – ប្លូការ៉ាកាវ – Wellcome Drink – Grenadine soda៕