ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភថ្ងៃព្យាបាលជូនអ៊ំស្រីម្នាក់ មានជំងឺខូចប្រឹសបេះដូង និងលើសសម្ពាធឈាម
ភ្នំពេញ៖ អ៊ំស្រី ជា វណ្ណឌឿន អាយុ ៦១ឆ្នាំ មានទីលំនៅនៅភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានជំងឺខូចប្រឹសបេះដូង លើសសម្ពាធឈាម ដែលបណ្ដាលឲ្យគាត់មានអាការៈហត់ដោយសារតែហើមសួតស្រួចស្រាល ត្រូវបានក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ TYDA បញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជាចិនព្រះកុសុម: ផ្នែកជំងឺបេះដូង។ ពេលនេះដែរ គាត់មានសភាពធូរស្រាល និងត្រូវបានអនុញ្ញាតឱ្យចេញទៅផ្ទះហើយ។
ការចំណាយទាំងអស់ក្នុងការព្យាបាល និងការស្នាក់នៅហូបចុកក្នុងពេលព្យាបាល ត្រូវបានជួយឧបត្ថម្ភដោយ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ។