រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អនុញ្ញាតឱ្យ លោកស្រីសាស្ត្រាចារ្យ Sarah H. Cleveland ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
ភ្នំពេញ៖ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នារសៀលថ្ងៃព្រហស្បតិ៍ ១៤រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ បានអនុញ្ញាតឱ្យ លោកស្រីសាស្ត្រាចារ្យ Sarah H. Cleveland ដែលជាបេក្ខភាពគាំទ្រដោយសហរដ្ឋអាមេរិក ដើម្បីក្លាយជាចៅក្រមនៃតុលាការយុត្តិធម៌អន្តរជាតិ (ICJ) អាណត្តិ ២០២៤-២០៣៣ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ជំនួបនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា និងសហការីផងដែរ ៕