**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

អត្តពលិកក្រសួងមហាផ្ទៃ រួមចំណែកប្រជែងបានមេដាយ ១៣២គ្រឿង ក្នុងចំណោមមេដាយដែលកម្ពុជា ទទួលបានសរុប ២៨២គ្រឿង

ភ្នំពេញ៖ នៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះជាប្រវត្តិសាស្រ្តឆ្នាំ២០២៣នេះ ក្រុមអត្តពលិកនៃក្រសួងមហាផ្ទៃ បានរួមចំណែកប្រជែងបានមេដាយសរុបចំនួន ១៣២ គ្រឿង គឺស្មើនឹងជាង ៤៦ភាគរយ នៃមេដាយសរុបដែលកម្ពុជាទទួលបានចំនួន ២៨២ គ្រឿង​ ក្នុងនោះមេដាយមាសអត្តពលិកនៃក្រសួងមហាផ្ទៃប្រជែងបានមានចំនួន ៣៥​ គ្រឿង មេដាយប្រាក់ចំនួន ៣៤ គ្រឿង និងមេដាយសំរឹទ្ធិចំនួន ៦៣ គ្រឿង។

ឯកឧត្តម សរ សិទ្ធិ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលបន្ទុកក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ការចូលរួមចំណែកប្រជែងទទួលបានមេដាយជូនជាតិនេះ គឺជាមោទកភាពយ៉ាងក្រៃលែង ហើយដែលកាន់តែអស្ចារ្យថែមទៀតនោះ គឺក្នុងចំណោមអត្តពលិកជាតិដែលចូលរួមប្រជែងបានមេដាយនោះ មានអត្តពលិកក្រសួងមហាផ្ទៃចំនួន ៣ រូប បានជាប់ជាអត្តពលិកឆ្នើមដោយដណ្តើមបានមេដាយច្រើនជាងគេ រួមមាន កីឡាការិនី ប៉ាល់ ឆរស្ម៊ី មេដាយ ០៦ គ្រឿង មាស០៤ ប្រាក់០១ សំរឹទ្ធ០១គ្រឿង វិញ្ញាសាវ៉ូវីណាម, កីឡាករ គង់ម៉ូណា មិថុរ៉ា មេដាយ ០៣ គ្រឿង មាស២ សំរឹទ្ធ០១គ្រឿង វិញ្ញាសាជឺជីតស៊ូ និងកីឡាករ លី បូរ៉ាមី មេដាយមាស ០៣គ្រឿង វិញ្ញាសាវ៉ូវីណាម។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣នេះ ដែលព្រះរាជាណាចក្រកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ បានបិទបញ្ចប់ប្រកបដោយជោគជ័យ និងយ៉ាងមោទនភាពនាពេលនេះ គឺកម្ពុជាស្ថិតក្នុងលំដាប់ប្រទេសទី ៤ ដែលទទួលបានមេដាយច្រើនជាងគេ។ លទ្ធផលនេះបើធៀបនឹងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី២០ ឆ្នាំ១៩៩៩ កម្ពុជាស្ថិតនៅលំដាប់ថ្នាក់លេខ ១០ និងមិនទទួលបានមេដាយសម្បី១គ្រឿង។ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ចាត់ទុកលទ្ធផលនេះថា ជាសមិទ្ធផលរបស់ប្រជាជាតិទាំងមូលដែលប្រឹងងើបឈរឡើងក្នុងការកសាងជាតិ និយាយជារួម និងក្នុងវិស័យកីឡានិយាយដោយឡែក ៕

អត្ថបទដែលជាប់ទាក់ទង