ឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ប្រគល់អំណោយរបស់ នាយឧត្តមសេនីយ៍ នេត សាវឿន ជូនដល់កងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប នាព្រឹកថ្ងៃសុក្រ ១៥រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ បានប្រគល់អំណោយរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជូនដល់កងកម្លាំងតាមបណ្តាលផែនជំនាញ និងអធិការនគរបាលក្រុង-ស្រុកទាំង១២ ដែលបានខិតខំបំពេញភារកិច្ចនាពេលកន្លងមក ៕