រាជរដ្ឋាភិបាល៖ សាលក្រមកាត់ក្តីផ្តន្ទាទោស កឹម សុខា គឺអនុវត្តស្របតាមច្បាប់ និងនីតិវិធីជាធរមាននៃកម្ពុជា
ភ្នំពេញ៖ តាមរយៈកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ រាជរដ្ឋាភិបាល បានបញ្ជាក់អះអាងជាថ្មីថា សាលក្រមកាត់ក្តីផ្តន្ទាទោសជនជាប់ចោទ កឹម សុខា ពីបទសន្ទិដ្ឋភាពជាមួយបរទេស គឺអនុវត្តស្របតាមច្បាប់និងនីតិវិធីជាធរមាននៃព្រះរាជាណាចក្រកម្ពុជា ដែលជាការពង្រឹងនីតិរដ្ឋ នៅកម្ពុជាក្នុងនាមជារដ្ឋឯករាជ្យ ។
រាជរដ្ឋាភិបាលកម្ពុជាប្រឆាំងដាច់ខាតនូវរាល់ការប៉ុនប៉ងទាំង ឡាយណា តាមរយៈការឃុបឃិតគ្នាជាមួយបរទេស ក្នុងគោលបំណងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង របស់កម្ពុជា ឬប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់តាមរយៈបដិវត្តពណ៍ឬមធ្យោបាយខុសច្បាប់ ដទៃទៀត ដែលជាគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរនាំដល់ការបំផ្លិចបំផ្លាញសន្តិភាព សន្តិសុខជាតិ ស្ថិរភាពសង្គម និងភាពសុខសាន្តរបស់ប្រជាជនកម្ពុជា ៕