ឯកឧត្តម គង់ សោភ័ណ្ឌ អញ្ជើញសំណេះសំណាលជាមួយសមាជិក សមាជិកា យុវជនគណបក្សប្រជាជនកម្ពុជាក្រុងអរិយក្សត្រ
ភ្នំពេញ៖ ឯកឧត្តម គង់ សោភ័ណ្ឌ អនុប្រធានគណ:កម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកណ្ដាល និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្ត នារសៀលថ្ងៃសៅរ៍ ១កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកា យុវជនគណបក្សប្រជាជនកម្ពុជាក្រុងអរិយក្សត្រ។
«ប្រជាពលរដ្ឋ និងសមាជិកយុវជនគណបក្សប្រជាជនកម្ពុជា គ្រប់លំដាប់ថ្នាក់ ទូទាំងក្រុងអរិយក្សត្រ បានប្តេជ្ញាចិត្តបន្តអនុវត្តតាមមាគ៌ានយោបាយដ៏ត្រឹមត្រូវ របស់គណបក្សប្រជាជនកម្ពុជា សំដៅពង្រឹង និងជំរុញការចាត់តាំងអនុវត្តការងារ ប្រកបដោយប្រសិទ្ធភាពខ្ពស់ តាមផែនការរួមរបស់ គណបក្សឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ឆ្នាំ២០២៣ ដើម្បីដណ្តើមប្រៀបឈ្នះ ក្នុងការបោះឆ្នោតនាពេលខាងមុខនេះ» ៕