**កម្ពុជា សូមសម្តែងនូវការអាណិតអាសូរដោយស្មោះ និងបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្ត និងសាមគ្គីភាពក្នុងការឆ្លើយតបរបស់អាស៊ានទៅនឹងគ្រោះរញ្ជួយដី**ឧបនាយករដ្ឋមន្រ្ដី ប្រាក់ សុខុន ផ្ញើសាររំលែកទុក្ខជូនរដ្ឋមន្រ្ដីការបរទេសថៃ ចំពោះការបាត់បង់អាយុជីវិតប្រជាជន និងការខូចខាត បង្កឡើងដោយគ្រោះរញ្ជួយដី**កម្ពុជា បញ្ជូនមន្ត្រីជំនាញ ចូលរួមក្នុងបេសកកម្មសង្គ្រោះគ្រោះរញ្ជួយដីក្នុងប្រទេសមីយ៉ាន់ម៉ា**អភិបាលខេត្តកំពង់ចាម៖ រាជរដ្ឋាភិបាលបានផ្តល់ការស្ថាបនាស្ពានបេតុងស្ទឹងឆ្វេង ដើម្បីសម្រួលដល់ការធ្វើដំណើររបស់សិស្សានុសិស្ស**ក្រសួងយុត្តិធម៌ ប្រកាសលទ្ធផលអង្កេតស្រាវជ្រាវករណីបណ្តឹងសុំអន្តរាគមន៍របស់លោកស្រី សែម សុខគា ពាក់ព័ន្ធករណីដីធ្លីនៅតំបន់អន្ទង់អាំង (ភ្នំ១៥០០) ខេត្តពោធិ៍សាត់**អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្ស គណបក្សកុម្មុយនីស្តវៀតណាម ផ្ញើសារលិខិតរំលែកទុក្ខជូនសម្តេចតេជោ ចំពោះមរណភាព ឯកឧត្តម ហ៊ុន សាន**យោធាអ៉ីស្រាអែល ថាខ្លួនបានស្ទាក់បាញ់បំផ្លាញមីស៊ីលមួយគ្រាប់ដែលត្រូវបានបាញ់ចេញពីយេម៉ែន**ព្រះសង្ឃខ្មែរក្រោម ៩អង្គ និមន្តបង្សុកូលឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន និងចូលរួមរំលែកមរណទុក្ខជាមួយសម្តេចតេជោ**ព្រះមហាក្សត្រ ថ្វាយព្រះរាជសារចំពោះ ព្រះមហាក្សត្រថៃ និងជូនមេដឹកនាំមីយ៉ាន់ម៉ា ចំពោះគ្រោះឧបទ្ទវហេតុរញ្ជួយដីដ៏រន្ធត់**គណៈប្រតិភូតំណាងបក្សភ្លើងទៀន និងបក្សឆន្ទៈខ្មែរ អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ហ៊ុន សាន**ព្រះមហាក្សត្រព្រុយណេ ប្រទានព្រះរាជសារលិខិតរំលែកទុក្ខ ជូនសម្តេចតេជោ ចំពោះមរណភាព ឯកឧត្តម ហ៊ុន សាន**អភិបាលខេត្តតាកែវ៖ ម្លប់នៃសន្តិភាព ផ្តល់ឱកាសវិនិយោគិនមកវិនិយោគខេត្តកាន់តែច្រើន**ឯកឧត្តមបណ្ឌិត គុណ ញឹម៖ កម្លាំងទិសប្រាសាទតាមាន់ តាក្របី គឺជាកម្លាំងស្នូលមួយក្នុងការការពារបូរណភាពទឹកដីនៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ**រដ្ឋមន្ត្រីធនធានទឹក ដឹកនាំមន្ត្រីបច្ចេកទេសក្រសួង ចុះពិនិត្យស្ថានភាពសំណង់អាងទឹកតាសាល ក្នុងខេត្តកំពង់ស្ពឺ ក្រោយកើតមានបាតុភូតរញ្ជួយដីក្នុងប្រទេសមីយ៉ាន់ម៉ា**អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនប្រកាសបង្កើតគណៈកម្មាធិការអ្នកជំនាញសិក្សាស្រាវជ្រាវបញ្ហាសមុទ្រចិនខាងត្បូង និងចេញផ្សាយ «របាយការណ៍ស្តីពីការយល់ដឹងរបស់អាស៊ីអាគ្នេយ៍ចំពោះសមុទ្រចិនខាងត្បូង»**បទវិភាគ៖ភូមិភាគស្វយ័តស៊ីចាំង ជាសមិទ្ធផលនិងការឆ្លុះបញ្ចាំងនៃការអភិវឌ្ឍកិច្ចការសិទ្ធិមនុស្សរបស់ប្រទេសចិន**ឯកឧត្តម លឺ ឡាយស្រេង អញ្ជើញគោរពវិញាណក្ខន្ធសព ឯកឧត្តម ហ៊ុន សាន**គម្រោងស្ថាបនាស្ពានថ្មី ស្ពានបេតុងស្ទឹងឆ្វេង ត្រូវបានរៀបចំពិធីបួងសួងសុំម្ចាស់ទឹកម្ចាស់ដីដើម្បីសាងសង់នៅព្រឹកនេះហើយ**ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ ដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពជាក់ស្តែងរមណីយដ្ឋាន «ទេទឹកពុះ» ដែលស្ថិតនៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ**សម្តេច ម៉ែន សំអន៖ សម្ពោធសមិទ្ធិផលនៅវត្តឬស្សីជុកជើង តម្លៃជាង ១៨ម៉ឺនដុល្លារ បង្ហាញពីជំនឿ ការរីកចម្រើននៃសេដ្ឋកិច្ចជាតិ និងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋមានការកើនឡើង

ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម ដឹកនាំមន្រ្តីរាជការ និងអាជ្ញាធរមូលដ្ឋាន ប្រារព្ធទិវាជាតិ នៃការចងចាំ ២០ ឧសភា នៅមណ្ឌលឧក្រិដ្ឋកម្ម ភ្នំប្រុស ស្ថិតក្នុងឃុំក្រឡា ស្រុកកំពង់សៀម


ភ្នំពេញ៖ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សា ខេត្តកំពង់ចាម នាព្រឹកថ្ងៃ២០ ខែឧសភា ឆ្នាំ២០២៣ បានដឹកនាំ មន្រ្តីរាជការ និងអាជ្ញាធរមូលដ្ឋាន ប្រារព្ធទិវាជាតិ នៃការចងចាំ ២០ ឧសភា នៅមណ្ឌលឧក្រិដ្ឋកម្មភ្នំប្រុស ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលពី លោក លោកស្រី ជាប្រធាន អនុប្រធានមន្ទីរ អង្គភាព កងកម្លាំងទាំង ៣ ព្រះសង្ឃ ប្រជាពលរដ្ឋ លោកគ្រូ ​អ្នកគ្រូ និងសិស្សានុសិស្ស ជាច្រើននាក់ផងដែរ។

គូសបញ្ជាក់ថា ពិធីខាងលើនេះ ក៏បានរៀបចំជាក្បួនដង្ហែរគូរោន និងបាច់ផ្កា តំកល់នៅចេតីយ៍អដ្ឋិធាតុ ដោយបាននិមន្តព្រះសង្ឃ​ ចំនួន ៧៩អង្គ ស្វាធ្យាយជយន្តោ បង្សូកូល និងរាប់បាត្រ ឧទ្ទិសផលបុណ្យកុសល ជូនចំពោះ ប្រជាពលរដ្ឋស្លូតត្រង់ ដែលបានស្លាប់បាត់បង់ជីវិត ដោយសាររបបប្រល័យពូជសាសន៍ ប៉ុល ពត ផងដែរ។

​នាឱកាសនោះដែរ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត មានប្រសាសន៍ ដោយបានកោត​សសើ​រ ​ចំពោះ ក្រុមប្រឹក្សាក្រុង-ស្រុក គណៈអភិបាលក្រុង ស្រុក ក្រុមប្រឹក្សាឃុំ សង្កាត់ ព្រមទាំង មន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធ សមាជិកគណបក្ស​ និងបងប្អូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​ក្រុង ស្រុក ដែលរយៈកាល ៤១ឆ្នាំ កន្លងទៅ បានយកអស់កម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតី តស៊ូ ជំនះ នូវគ្រប់ឧបសគ្គ ទាំងតូចធំរាប់រយពាន់ជំពូក រហូតសម្រេចបានស្នាដៃយ៉ាងធំធេង ក្នុង​កិច្ច​ការពារ ​និងការអភិវឌ្ឍប្រទេសជាតិ ពិសេស ក្នុងកិច្ចការពារ និងកសាងភូមិ ឃុំ ឲ្យ​មាន​កា​រ​រីក​ចម្រើន ដែលក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ មានតែបាតដៃទទេ បាក់កំលាំង នៅ​សេស​សល់​តែ​ខោ​អាវ​មួយចង្កេះ ខ្វះសព្វខ្វះគ្រប់ ជាប្រទេសក្រីក្រ តោកយ៉ាក់ដែលមកដល់ ពេលនេះប្រទេស​កម្ពុជា​នៃយើង បានក្លាយជាប្រទេសដែលមានសុខសន្តិភាពពេញលេញ ជា​ប្រទេស​ដែលមានចំណូលមធ្យម​កំរិតទាប ក្រោមការដឹកនាំប្រកប​ដោយ​​គតិ​បណ្ឌិត​របស់​សម្តេច​អគ្គ​​​មហា​សេនា​បតីតេជោ ហ៊ុន សែន ​ជា​​នាយរដ្ឋមន្ត្រី​នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា។

ដូច្នេះ តាមរយៈនេះ សូមឲ្យគ្រប់ថ្នាក់ គ្រប់ផ្នែក ត្រូវខិតខំធ្វើអំពើល្អ​ និងដោះស្រាយការថ្នាំងថ្នាក់​របស់​ប្រជាជន​ឲ្យបាន​ទាន់ពេលវេលា រួមនឹងការផ្តល់សេវានានា ឲ្យបានល្អជាងមុន និង​លឿនជាងមុន។ លុ​ប​បំបាត់​ភាព​អសកម្ម ដោយ​បន្តការកែទម្រង់ស៊ីជម្រៅតាមអភិ​ក្រម​ទាំង ៥ គឺ៖ ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យា​បា​ល​ និងវះកាត់ និងបាវចនាទាំងពីរគឺ កែទម្រង់ ផ្ទៃក្នុង និងបង្កើនមិត្តខាងក្រៅ ក្នុងស្មារតីឯករាជ្យ និងជំរុញការអភិវឌ្ឍមូលដ្ឋាន ​ឲ្យមានការរីកចំរើនឈានឡើង ដើម្បីកាត់​បន្ថយ​នូវ​ភាព​ក្រីក្រ ​របស់ប្រជាជន។

​ដោយឡែកផ្សាភ្ជាប់ជាមួយនឹងពិធីខាងលើនោះដែរថា ឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សា ខេត្ត ក៏បានដឹកនាំ មន្រ្តីរាជការ និងអាជ្ញាធរមូលដ្ឋាន លោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរ អង្គភាព កងកម្លាំងទាំង ៣ ប្រជាពលរដ្ឋ លោកគ្រូ ​អ្នកគ្រូ និងសិស្សានុសិស្ស អញ្ជើញរាប់បាត្រ ដើម្បី ឧទ្ទិសកុលសល ទៅដល់ដួងវិញ្ញាណក្ខ័ន្ធ ប្រជាពលរដ្ឋស្លូតត្រង់ ក៏ដូចជា វិញ្ញាណក្ខ័ន្ធអ្នកស្នេហាជាតិទាំងឡាយ ដែលបានពលីជីវិត ដើម្បី បុព្វហេតុជាតិមាតុភូមិ នាសម័យសង្គ្រាម ជាពិសេស ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ដោយបាននិមន្ត ព្រះសង្ឃ​ ចំនួន ៧៩អង្គ គោចរបិណ្ឌបាត្រ ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង