**ប៉ូលិស FBI កំពុងស៉ើបអង្កេត ករណីផ្ទុះឆេះរថយន្ត Tesla Cybertruck នៅខាងក្រៅសណ្ឋាគារលោក ត្រាំ និងករណីរថយន្តបើកបំបុកហ្វូងមនុស្ស**អាជ្ញាធរ ប៉ាឡេស្ទីន ប្រកាសបិទប្រតិបត្តិការបណ្តាញព័ត៌មាន Al Jazeera នៅតំបន់ West Bank**មហាសេដ្ឋី Elon Musk ចោទប្រកាន់ប្រធានាធិបតីអាមេរិក Joe Biden ពីបទក្បត់ជាតិ**ជនភៀសខ្លួនជាង ២ពាន់នាក់ បាត់បង់ជីវិត ក្នុងឆ្នាំ២០២៤ ខណៈព្យាយាមធ្វើដំណើរឆ្លងចូល ទៅកាន់ទ្វីបអឺរ៉ុប**ក្រុមការងារអាវុធហត្ថខេត្តកំពង់ស្ពឺ បន្តចុះផ្សព្វផ្សាយតាមសាលា ស្តីពីបញ្ហាក្មេងទំនើង និងបញ្ហាគ្រឿងញៀន**ស្លាប់២នាក់ និងរបួស១៨នាក់ ក្នុងករណីយន្តហោះខ្នាតតូចមួយគ្រឿង ធ្លាក់បុកចូលក្នុងអគារពាណិជ្ជកម្ម នៅភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ា**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ស្នើឱ្យប្រជាកសិករក្នុងខេត្តពោធិ៍សាត់ ចូលរួមការពារ ថែរក្សាអាងស្តុកទឹក ដើម្បីបម្រើឱ្យការប្រើប្រាស់លើគ្រប់វិស័យប្រកបដោយនិរន្តរភាព**ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប៖ ក្រុមនិស្សិតជ័យលាភីអាហារូបករណ៍ណូវ៉ែលហ្សេឡង់ទាំងអស់ នឹងជាចំណែកដ៏សំខាន់ក្នុងការរួមចំណែកអភិវឌ្ឍសង្គមជាតិនាពេលអនាគត**ឯកឧត្តម ប៉េង ពោធិ៍នា អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហាក់ ស៊ីផេន ដែលត្រូវជាម្តាយក្មេក ឯកឧត្តម ហួត ហាក់**អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំ​វាយតម្លៃ​ ការអនុវត្តគោលនយោបាយភូមិ​ ឃុំ​ សង្កាត់​ មានសុវត្ថិភាព​ និងសេវាសង្គមប្រចាំឆ្នាំ​ និនិងលេីកទិសដៅអនុវត្តបន្ត**នគរបាលខេត្តស្វាយរៀង ឃាត់ខ្លួនអ្នកបើករថយន្តដឹកកម្មករម្នាក់ ដែលបើកវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ និងបង្កហិង្សា បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់**តើអ្នកណាជាអ្នកដាក់គ្រាប់បែក បំពង់នៅខាងក្រៅ ការិយាល័យ DNC ក្នុងទីក្រុងវ៉ាស៊ីនតោន នៅមុនថ្ងៃការវាយប្រហារ លើវិមានកាពីតូល?**លោកបណ្ឌិត កៅ មុយថង៖ ក្នុងឆ្នាំ២០២៥ កិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន នឹងមានការរីកចម្រើនបន្ថែមទៀត ជាពិសេស ទំនាក់ទំនងខាងសេដ្ឋកិច្ច កាន់តែល្អប្រសើរ**ក្រសួងការងារ សង្ឃឹមថានិស្សិតជ័យលាភីអាហារូបករណ៍របស់រដ្ឋាភិបាលអូស្ត្រាលី សម្រាប់ឆ្នាំ២០២៥នេះ នឹងធ្វើជាទូតសុឆន្ទៈរបស់កម្ពុជាប្រកបដោយថាមពល**ក្រុមហ៊ុន Apple កំពុងផ្តល់ការបញ្ចុះតម្លៃដ៏កម្ររហូតដល់៥០០យ័ន ឬប្រមាណ៦៨,៥០ដុល្លារអាម៉េរិកលើម៉ូដែល iPhone ស៊េរីចុងក្រោយបំផុតរបស់ខ្លួននៅក្នុងប្រទេសចិន**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី៣ ខែមករា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥**លោក ហ្សេលេនស្គី ជឿថាលោក ដូណាល់ ត្រាំ ពិតជាចង់បិទបញ្ចប់សង្រ្គាម**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៥**ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការដឹកនាំ គ្រប់គ្រង ត្រួតពិនិត្យ និងវាយតម្លៃការលើកកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ចជនបទ

ឯកឧត្ដម ហ៊ុន ម៉ាណែត៖ វិស័យសាសនា បានដើរតួនាទីសំខាន់ណាស់សម្រាប់ជាតិ និងប្រជាជន

ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា វិស័យសាសនា បានដើរតួនាទីសំខាន់ណាស់សម្រាប់ជាតិ និងប្រជាជន ក្នុងការអប់រំ ផ្នែក បំណិនជីវិតទាំងក្នុងការរស់នៅផ្ទាល់ខ្លួន ក្នុងសង្គមគ្រួសារ និងក្នុងសង្គមជាតិ ដោយឈរលើមូលដ្ឋាននៃសីលធម៌ និងគុណធម៌ដ៏ល្អប្រពៃ។

ឯកឧត្ដមមានប្រសាសន៍បែបនេះក្នុងឱកាសអញ្ជើញតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តពោធិ៍រង្សីមានជ័យ (ហៅវត្តស្វាយត្រស់) ស្ថិតនៅភូមិបឹងត្រស់ ឃុំភ្នំតូច ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣។

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា”គ្មានសាសនាណាបង្រៀនមនុស្សឱ្យឈ្លោះទាស់ទែងគ្នាឡើយ ផ្ទុយទៅវិញសាសនាអប់រំមនុស្សឱ្យចេះស្រលាញ់គ្នា គោរពគ្នា ធ្វើបុណ្យជាមួយគ្នា និងអធ្យាស្រ័យចំពោះគ្នា ពិសេសឱ្យចេះជួយយកអាសាគ្នាពេលមានតម្រូវការ ឬគ្រោះអាសន្ន។ ការធ្វើបុណ្យ និងការគោរពបដិបត្តិសាសនាបានល្អខ្ជាប់ខ្ជួន គឺជាការធ្វើឱ្យមានសន្តិភាពផ្លូវកាយ និងផ្លូវចិត្ត។ សន្តិភាពផ្លូវកាយ គឺបង្រៀនយើងឱ្យរស់នៅដោយអហិង្សា មិនលួចទ្រព្យគេ មិនប្រព្រឹត្តអំពើអាក្រក់ មិនរើសអើងគ្នា ហើយជួយគ្នាទៅវិញទៅមកគ្រប់កាលៈទេសៈ។ សន្តិភាពផ្លូវចិត្ត គឺបង្រៀនយើងមានទឹកចិត្តស្អាតបរិសុទ្ធផូរផង់ ដោយមិនជាប់ប្រឡាក់នឹងអកុសលធម៌ទាំងពួង។

ឯកឧត្ដមបន្តថា បរិយាកាសដែលបង្កលក្ខណៈឱ្យយើងអាចអភិវឌ្ឍ និងកសាងសមិទ្ធផលជាច្រើនបានដូចបច្ចុប្បន្ន គឺអាស្រ័យកត្តា ៣ សំខាន់ នោះគឺ៖ សុខសន្តិភាព សិទ្ធិសេរីភាព និងការរីកចម្រើនផ្នែកជីវភាពរបស់ប្រជាជន។ សុខសន្តិភាព គឺផ្តល់ឱកាសឱ្យប្រជាជនរស់នៅដោយសេចក្តីសុខ លែងមានការកាប់សម្លាប់គ្នាទៅវិញទៅមក។

ឯកឧត្ដម ហ៊ុន ម៉ាណែតបន្ថែមថា សិទ្ធិសេរីភាព គឺផ្តល់ឱកាសឱ្យប្រជាជនមានសិទ្ធិក្នុងការរស់រានមានជីវិត ជាម្ចាស់លើជីវិតខ្លួនឯង និងមានឱកាសសិក្សារៀនសូត្រពេញលេញ ដើម្បីចាប់យកអាជីព ឬប្រកបរបរចិញ្ចឹមជីវិត និងក៏អាចជ្រើសរើសសាសនាក្នុងការគោរពបដិបត្តិប្រកបដោយសុខដុមនីយកម្ម។ កម្រិតជីវភាពល្អប្រសើរ គឺផ្តល់ឱកាសឱ្យប្រជាជនមានលទ្ធភាពគ្រប់បែបយ៉ាង និងមានភាពម្ចាស់ការលើជោគវាសនារបស់ខ្លួន ហើយអាចខិតខំអភិវឌ្ឍឱ្យកាន់តែល្អប្រសើរ ក៏ដូចជាអាចមានលទ្ធភាពចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការជួយសង្គមជាតិតាមរយៈវប្បធម៌ចែករំលែក ដែលជាប្រពៃណីដ៏ពិសិដ្ឋរបស់ខ្មែរយើងតាំងពីដើមរៀងមក៕

អត្ថបទដែលជាប់ទាក់ទង