**ក្រសួងការបរទេសអាមេរិក បើកភ្លើងបៃតងលើការលក់មីស៊ីលប្រភេទ air-to-air រយៈចម្ងាយមធ្យមទៅឱ្យជប៉ុន**ក្រុមអ្នកស៊ើបអង្កេតកូរ៉េខាងត្បូង ដែលព្យាយាមអនុវត្តដីកាចាប់ខ្លួនលោក Yoon Suk Yeol ត្រូវបានរារាំងដោយកងអង្គរក្ស**មជ្ឈមណ្ឌលជំនាញឧតុនិយមអាស៊ាន ចេញប្រកាសអាសន្នកម្រិត១ ព្រមានអំពីចំណុចក្ដៅ និងការ បំពុល ផ្សែង អ័ព្ទ ឆ្លង ដែន នៅតំបន់អាស៊ីអាគ្នេយ៍**មនុស្សរាប់សិបនាក់បានរងរបួសនៅក្នុងការរត់ជាន់គ្នាមួយ ក្នុងការប្រារព្ធពិធីចូលឆ្នាំសកលនៅក្នុងរដ្ឋធានី ដូហា ប្រទេសកាតា**ក្រសួងការបរទេសអាមេរិក បើកភ្លើងបៃតងលើការលក់មីស៊ីលប្រភេទ air-to-air រយៈចម្ងាយមធ្យមទៅឱ្យជប៉ុន**ពិធីឆ្លងចូលឆ្នាំសកលរបស់អាល្លឺម៉ង់ គ្របដណ្ដប់ដោយអំពើហឹង្សា និងឧប្បត្តិហេតុ សោកនាដកម្ម ពាក់ព័ន្ធនឹងការបាញ់កាំជ្រួច**អ៊ីរ៉ង់មិនជំទាស់នឹងការចរចាថ្មី អំពីកម្មវិធីនុយក្លេអ៊ែរ របស់ខ្លួនទេ**លោក Joe Biden នឹងស្នើសុំច្បាប់បញ្ឈប់ លោក Donald Trump ដែលត្រៀមក្នុងការការពង្រីកការខួងយកប្រេង និងឧស្ម័ននៅក្នុងទឹកឆ្នេរសមុទ្រជាច្រើន របស់សហរដ្ឋអាមេរិក**អតីតយុទ្ធជន និងប្រជាពលរដ្ឋ មានជីវភាពលំបាកខ្វះខាតនៅស្រុកតាំងគោក ខេត្តកំពង់ធំ បានទទួលអំណោយសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត**ប្រាកដណាស់! បន្ទាប់ពីថៅកែរបស់អ្នក បានចុះឈ្មោះអ្នកចូលជាសមាជិក ប.ស.ស. និងមានប័ណ្ណសមាជិក ប.ស.ស. រួចរាល់ នោះអ្នកនឹងទទួលបានការធានារ៉ាប់រងរបបសន្តិសុខសង្គមតាមរយៈ ប.ស.ស.**ក្រុមអ្នកស៊ើបអង្កេតប្រឆាំងអំពើពុករលួយរបស់រដ្ឋបានចូលទៅក្នុងគេហដ្ឋាន របស់ប្រធានាធិបតី Yoon Suk Yeol ដើម្បីអនុវត្តដីកាឃុំខ្លួន**នគរបាលខេត្តព្រៃវែង បន្តខិតខំពន្លឿនសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឱ្យបានទាន់ពេលវេលា**អត្រាប្តូរប្រាក់ផ្លូវការ ១ដុល្លារអាមេរិក ស្មើ៤,០៣២រៀល សម្រាប់ថ្ងៃទី៣ ខែមករានេះ**អ្នកនាំពាក្យ៖ ២ថ្ងៃ មុនដាច់ឆ្នាំ២០២៤ មន្ត្រីផ្តល់សេវាអត្តសញ្ញាណកម្ម ៣ពាន់សេវាជូនពលរដ្ឋ**មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ ណែនាំដល់មន្រ្តីក្រោមឱវាទកុំឱ្យយកខ្លួនទៅពាក់ព័ន្ធនិងបទល្មើសគ្រប់ប្រភេទ**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ ប្រជារាស្រ្តកម្ពុជាមានភ័ព្វសំណាងដែលបានរស់ក្រោមម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្សត្រ**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញគោរពវិញ្ញាណក្ខន្ធសព មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហាក់ ស៊ីផេន**EDC ជូនដំណឹងពីការរអាក់រអួលផ្គត់ផ្គង់ចរន្តនៅតំបន់មួយចំនួន ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី៥ ខែមករា**នាយខណ្ឌរដ្ឋបាលព្រៃឈើតាកែវ អំពាវនាវប្រជាពលរដ្ឋចូលរួមថែរក្សា និងដាំដើមឈើនៅតាមផ្ទះរាងៗខ្លួនឱ្យបានកាន់តែច្រើន**កម្ពុជា-អឺរ៉ុប វាយតម្លៃខ្ពស់អំពីទំនាក់ទំនង និងភាពជាដៃគូ ដែលបានរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅកម្ពុជា

បណ្ឌិត ហ៊ុន ម៉ាណែត៖ ភាពជោគជ័យក្នុងការធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ គឺជាមោទនភាពជាតិខ្ពស់ទាំងនៅក្នុងកម្ពុជាផ្ទាល់ និងមជ្ឈដ្ឋានអន្តរជាតិ

ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ភាពជោគជ័យរបស់កម្ពុជា ក្នុងការជាធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ដែលជាលើកទី១ ក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជា គឺជាមោទនភាពជាតិខ្ពស់ទាំងនៅក្នុងប្រទេសកម្ពុជាផ្ទាល់ និងមជ្ឈដ្ឋានអន្តរជាតិ។

ឯកឧត្ដមមានប្រសាសន៍បែបនេះក្នុងឱកាសអញ្ជើញតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តពោធិ៍រង្សីមានជ័យ (ហៅវត្តស្វាយត្រស់) ស្ថិតនៅភូមិបឹងត្រស់ ឃុំភ្នំតូច ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣។

ឯកឧត្ដមបញ្ជាក់ថា ភាពជោគជ័យនេះ អាចកើតមានឡើងអាស្រ័យដោយគោលការណ៍គ្រឹះចំនួន ២ សំខាន់ គឺ៖ ស្មារតីសាមគ្គីភាព ស្មារតីរួបរួមគ្នា ស្មារតីជាតិនិយម តាមរយៈការចូលរួមលះបង់របស់អាជ្ញាធរ-សមត្ថកិច្ចគ្រប់ជំនាញ និងកងកម្លាំងគ្រប់ប្រភេទ ក៏ដូចជាយុវជនស្ម័គ្រចិត្ត ជាពិសេសកម្លាំងមហាសាមគ្គីជាតិទាំងមូលដោយមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន នៅក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល។

ឯកឧត្ដមហ៊ុន ម៉ាណែតបន្ថែមទៀតថា ទាំងនេះ គឺពិតជាបានបង្ហាញយ៉ាងច្បាស់ថា ប្រជាជាតិខ្មែរទាំងមូល បាន និងកំពុងប្រកាន់ខ្ជាប់នូវស្មារតីតែមួយ ក្រោមទង់ជាតិខ្មែរតែមួយ និងក្នុងបុព្វហេតុនៃការតម្កល់ផលប្រយោជន៍ និងកិត្តិយសជាតិជាធំ ជារៀងដរាប៕

អត្ថបទដែលជាប់ទាក់ទង