**ឯកអគ្គរដ្ឋទូតរុស្ស៊ី៖ ប្រធានាធិបតីចិន ស៊ី ជីនពីង នឹងធ្វើទស្សនកិច្ចនៅប្រទេសរុស្ស៊ីក្នុងឆ្នាំ២០២៥**អ្នកនាំពាក្យក្រសួងការបរទេសចិន ជំរុញឱ្យប្រទេសហ្វីលីពីន ត្រឡប់ទៅរកការអភិវឌ្ឍដោយសន្តិភាព និងដកប្រព័ន្ធមីស៊ីល Typhon របស់សហរដ្ឋអាម៉េរិកចេញ **អតីតនាយករដ្ឋមន្ត្រីឥណ្ឌា លោក ម៉ាន់ម៉ូហាន់ ស៊ីង ត្រូវបានគេចាត់ទុកថាជាស្ថាបត្យករនៃកម្មវិធីកំណែទម្រង់សេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌា**ទាហានកូរ៉េខាងជើងម្នាក់ ដែលបញ្ជូនឱ្យទៅជួយរុស្ស៉ី ប្រយុទ្ធក្នុងសង្រ្គាមប្រឆាំងអ៊ុយក្រែន ត្រូវបានចាប់ខ្លួនជាឈ្លើយសឹក**មន្ទីរសុខាភិបាលរាជធានីភ្នំពេញ កំពុងដំណើរការឯកសារ ដើម្បីឈានទៅការបិទឱសថស្ថានរស្មីអូឡាំពិកថ្មី ដែលលក់ថ្នាំហើយបានប្រើប្រាស់ប៊ិច ដើម្បីកែប្រែកាលបរិច្ឆេទ**លទ្ធផលនៃជំរឿនសេដ្ឋកិច្ចរបស់ប្រទេសចិនលើកទី៥ ត្រូវបានចេញផ្សាយ**កម្លាំង​អធិការដ្ឋាន​ស្រុក​ភ្នំស្រួច ស្រាវជ្រាវ​មុខស​ញ្ញា​ក្មេងទំនើង ​តាមរយៈ​បណ្ដាញ​សង្គម ​tik tok ឃា​ត់បា​ន ៥នាក់​ និងដកហូតកាំបិត​ផ្គាក់**អភិបាលខេត្តកំពង់ចាម ណែនាំដល់មន្ត្រី នៃសេវាទាំងបី ត្រូវបម្រើសេវាប្រកបដោយវិជ្ជាជីវៈខ្ពស់**ក្រុមសមាជិកសភាកូរ៉េខាងត្បូង បោះឆ្នោតដកតំណែង ប្រធានាធិបតីស្តីទី ជាហេតុធ្វើឱ្យវិបត្តិនយោបាយ កាន់តែមានភាពតានតឹងខ្លាំងឡើង**ប្រធានាធិបតីរុស្ស៉ី ថា មិនមានពេលនៅសល់ទៀតទេក្នុងឆ្នាំនេះ សម្រាប់ការចុះកុងត្រាថ្មីលើកិច្ចព្រមព្រៀងដឹកជញ្ជូនឧស្ម័នជាមួយអ៊ុយក្រែន**ប្រតិភូវិនិយោគិនមកពីចិន និងសិង្ហបុរី ស្វែងយល់ពីឱកាសវិនិយោគលើសកម្មភាពផលិតគ្រឿងសង្ហារិម, ថាមពល, ហេដ្ឋារចនាសម្ព័ន្ធ, ហិរញ្ញវត្ថុ និងអចលនទ្រព្យ នៅកម្ពុជា**ឯកឧត្តម គួច ចំរើន៖ ដីធ្លី​ បានចុះបញ្ជី​ មានប័ណ្ណកម្មសិទ្ធ​ គឺមានសុវត្ថិភាព​ និងជាមូលធនរបស់កម្មសិទ្ធិករ**តុលាការរុស្ស៊ីកាត់ទោសទាហានស៊ីឈ្នួលបែលហ្ស៊ិក ឱ្យជាប់គុករយៈពេល៦ឆ្នាំ**អភិបាលខេត្តកណ្ដាល អំពាវនាវឱ្យប្រជាពលរដ្ឋ រាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន ឬរាយការណ៍ជូនឯកឧត្តមផ្ទាល់ ក្នុងករណីមានជំពាក់កម្ចីអនឡាញ**អភិបាលខេត្តកំពង់ចាម៖ គណនេយ្យភាពសង្គម ជាដំណើរការនៃការផ្សារភ្ជាប់ទំនាក់ទំនងដ៏ល្អប្រសើររវាងពលរដ្ឋ និងរដ្ឋបាលថ្នាក់ក្រោមជាតិ**ប្រធានាធិបតីអ៊ីរ៉ង់ នឹងធ្វើទស្សនកិច្ចនៅទីក្រុងមូស្គូ ប្រទេសរុស្ស៊ី**អភិបាលខេត្តមីយ៉ាហ្គិ នៃប្រទេសជប៉ុន ស្នើក្រសួងការងារ ជួយរៀបចំឱ្យមានការជួបផ្គូផ្គងគ្នារវាងក្រុមហ៊ុន សហគ្រាសរបស់ជប៉ុន និងកម្ពុជាដើម្បីស្វែងយល់ពីលក្ខខណ្ឌ និងតម្រូវការនៃកម្លាំងពលកម្ម**ក្រុមហ៊ុនរ៉ីបផលអាមេរិក កំពុងស្វែងរកកាលានុវត្តន៍ភាពថ្មីៗនៃការវិនិយោគ ក្នុងវិស័យថាមពលកកើតឡើងវិញ ដើម្បីពង្រីកការនាំចេញបន្ទះសូឡាផលិតនៅកម្ពុជា ទៅកាន់អាមេរិក និងនាំចូលនូវឧស្ម័នធម្មជាតិតម្លៃទាបមកកម្ពុជា**អ៊ីស្រាអែល​បើក​ការ​វាយ​ប្រហារ​ផ្លូវ​អាកាស​យ៉ាង​ខ្លាំង​លើ​កំពង់ផែ Sanaa របស់​យេម៉ែន និងប្តេជ្ញា​សម្លាប់​មេដឹកនាំ​ក្រុម Houthi**ឯកឧត្តម ម៉ាង ស៊ីណេត ដាក់ចេញបទបញ្ជាឱ្យកងកម្លាំងសមត្ថកិច្ច ត្រូវបង្ការ និងបង្ក្រាបក្រុមក្មេងទំនើង បើរកឃើញមួយត្រូវបង្ក្រាបមួយ ដោយមិនមានការលើលែងនោះទេ

ឯកឧត្ដម​ នេត្រ​ ភក្រ្តា​៖ទិវាជាតិនៃការចងចាំ ២០ ឧសភា៖ ចងចាំអតីតកាល និងខិតខំការពារសន្តិភាពនិងការអភិវឌ្ឍដែលកម្ពុជារកបានដោយពិបាកនេះសម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត!

(ភ្នំពេញ​)៖​២០ ឧសភា ជា«ទិវាជាតិនៃការចងចាំ», ជាថ្ងៃបុណ្យជាតិដើម្បីរំឭកដល់ជនរងគ្រោះ និងការឈឺចាប់ពីឧក្រិដ្ឋកម្មដែលបានកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យ (ខ្មែរក្រហម) ដែលប្រជាពលរដ្ឋខ្មែរចងចាំ មិនអាចបំភ្លេចបានឡើយ។ ដឹកនាំប្រទេសកម្ពុជាចាប់ពីថ្ងៃទី ១៧ ខែមេសា ឆ្នាំ ១៩៧៥ ដល់ ថ្ងៃទី ៦ ខែមករា ឆ្នាំ១៩៧៩ ខ្មែរក្រហមបានសម្លាប់ពលរដ្ឋខ្មែរយ៉ាងហោចណាស់ជាង ២ លាននាក់ដោយការធ្វើទារុណកម្ម បង្អត់អាហារ ការជម្លៀស ការបោសសម្អាតផ្ទៃក្នុង ការបង្ខំឱ្យធ្វើការហួសកម្លាំង ការបង្ខំឱ្យរៀបការនិងអំពើអមនុស្សធម៌ផ្សេងៗទៀត ព្រមទាំងបានបំផ្លិចបំផ្លាញខឿនសេដ្ឋកិច្ច វប្បធម៌ សង្គមស្ទើរគ្មានសល់។ កម្ពុជាដែលបានហែលឆ្លងកាត់ភ្នក់ភ្លើងសង្គ្រាមជិត ៣ ទសវត្សរ៍ក្រោយរដ្ឋប្រហារថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ទម្លាក់សម្តេចព្រះនរោត្តម សីហនុ និងរងគ្រោះដោយឧក្រិដ្ឋកម្មនៃរបបខ្មែរក្រហម និងទណ្ឌកម្មសេដ្ឋកិច្ចរបស់បស្ចឹមប្រទេស ក្រោយប្រជាជនកម្ពុជាពុះពារខិតខំរើបម្រះសង្គ្រោះជាតិនិងប្រជាជនចេញពីរបបខ្មែរក្រហម បានឈានដល់របត់ថ្មីនៃសុខសន្តិភាព។ សន្តិភាពដែលរហូតមកដល់ពេលនេះមានអាយុជិត ២៥ ឆ្នាំហើយ ហើយពលរដ្ឋខ្មែរបាននិងកំពុងបេះផ្លែផ្កាសុខសន្តិភាពនិងការអភិវឌ្ឍនេះយ៉ាងសុខសាន្ត និងសុខដុមនីយកម្ម។

យុត្តិធម៌និងការពិតនៃឧក្រិដ្ឋកម្មដែលកើតឡើងក្នុងរបបខ្មែរក្រហម​ត្រូវបានផ្តល់ជូនជនរងគ្រោះនិងមនុស្សជាតិតាមរយៈការបង្កើតអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (សាលាក្តីខ្មែរក្រហម)។ សាលាក្តីខ្មែរក្រហមគឺជាតុលាការជាតិដោយមានការចូលរួមពីអង្គការសហប្រជាជាតិ គាំទ្រដោយសហគមន៍អន្តរជាតិ មានដែនយុត្តាធិការជំនុំជម្រះក្តីលើ លើឧក្រិដ្ឋកម្មនិងអំពើអមនុស្សធម៌ផ្សេងៗដែលបានប្រព្រឹត្តឡើងក្នុងរបបខ្មែរក្រហមពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩។ សាលាក្តីខ្មែរក្រហមបង្កើតឡើងក្នុងបុព្វហេតុនៃការចងចាំប្រវត្តិសាស្ត្រ ការពង្រឹងនិងថែរក្សាសន្តិភាព ការបង្រួបបង្រួមជាតិ ការផ្សះផ្សាជាតិនិងការអភិវឌ្ឍសង្គមកម្ពុជាឱ្យបានរឹងមាំស្ថិតស្ថេរជាយូរអង្វែង បញ្ចៀសជម្លោះ និងការបង្កើតឱ្យមានដំណើរការទទួលខុសត្រូវចំពោះអំពើសាហាវឃោរឃៅ ដែលបានប្រព្រឹត្តនិងការផ្តល់យុត្តិធម៌ ការពិតជូនដល់ជនរងគ្រោះ។

សាលាក្តីខ្មែរក្រហមនេះ គឺជាផ្នែកមួយយ៉ាងសំខាន់នៃកិច្ចខិតខំប្រឹងប្រែងរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងបេសកកម្មដ៏វែងឆ្ងាយក្នុងរយៈពេល ៤៦ ឆ្នាំមកនេះ ចាប់តាំងពីការចេញតស៊ូនាថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ រហូតដល់ការរំដោះជាតិនិងប្រជាជនកម្ពុជាចេញពីរបបខ្មែរក្រហមនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ការបញ្ចប់សង្គ្រាមស៊ីវិលតាមនយោបាយឈ្នះឈ្នះ នាំយកសុខសន្តិភាពពេញលេញនាថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ១៩៩៨ និងការនាំយកនូវយុត្តិធម៌និងការពិតជូនជនរងគ្រោះនៃរបបខ្មែរក្រហមដ៏សាហាវយង់ឃ្នង់។ ប្រវត្តិសាស្ត្រ និងប្រជាជនកម្ពុជាចងចាំថា ជាតិនិងប្រជាជនកម្ពុជាត្រូវបានសង្គ្រោះពីរណ្តៅមរណៈរបស់ខ្មែរក្រហមដោយថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាដែលយកជីវិតធ្វើជាដើមទុន ហើយចងចាំថារបបខ្មែរក្រហមត្រូវបានបញ្ចប់ទាំងស្រុងទាំងផ្នែកយោធានយោបាយដោយនយោបាយឈ្នះ-ឈ្នះ បញ្ចប់សង្គ្រាមនាំយកសន្តិភាពពេញលេញ និងនាំយកយុត្តិធម៌ជូនពលរដ្ឋខ្មែរ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

អតីតមេដឹកនាំជាន់ខ្ពស់និងអ្នកទទួលខុសត្រូវខ្ពស់នៃឧក្រិដ្ឋកម្មធ្ងន់ធ្ងររួមមាន៖ នួន ជា អតីតអនុលេខាបក្សកុម្មុយនីស្តកម្ពុជានិងជាប្រធានសភាតំណាងប្រជាជន, ខៀវ សំផន អតីតប្រធានគណៈប្រធានរដ្ឋ, អៀង សារី អតីតរដ្ឋមន្ត្រីក្រសួងការបរទេស, អៀង ធីរិទ្ធ អតីតរដ្ឋមន្ត្រីសង្គមកិច្ច និងឌុច អតីតប្រធានមន្ទីរសន្តិសុខ ស-២១ (គុកទួលស្លែង) ត្រូវបានជំនុំជម្រះក្ពីឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ, ឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ប្រឆាំងនឹងជនជាតិចាមនិងជនជាតិវៀតណាម។ នួន ជា, ខៀវ សំផន, ឌុច ត្រូវបានរកឃើញមានពិរុទ្ធភាពនិងត្រូវបានសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិតពីឧក្រិដ្ឋកម្មដែលបានចោទប្រកាន់។ ខៀវ សំផន ដែលបច្ចុប្បន្នអាយុ ៩១ ឆ្នាំ បាននិងកំពុងអនុវត្តទោសជាប់ពន្ធនាគារ ២ ជីវិតក្នុងពេលតែមួយក្នុងពន្ធនាគារខេត្តកណ្តាលចំពោះឧក្រិដ្ឋកម្មដែលបានចោទប្រកាន់គឺឧក្រិដ្ឋប្រឆាំងនឹងមនុស្សជាតិ ឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ប្រឆាំងជានជាតិចាមនិងជនជាតិវៀតណាម។

ក្រោមដំបូលនៃសុខសន្តិភាព ជនរងគ្រោះនិងអំពើឧក្រិដ្ឋកម្មទាំងឡាយប្រព្រឹត្តឡើងក្នុងរបបខ្មែរក្រហមត្រូវបានរំឭកនិងចងចាំជានិច្ច, កិត្តិយស និងសេចក្តថ្លៃថ្នូររបស់ជនរងគ្រោះទោះជានៅរស់ ឬក៏បានបាត់បង់ជីវិតក្តី ក៏ត្រូវបានស្តារឡើងវិញ, ប៉ះប៉ូវដល់ការឈឺចាប់ផ្លូវចិត្ត និងផ្នែកសង្គមដល់ជនរងគ្រោះ និងក្រុមគ្រួសារ។ ទិវាជាតិនៃការចងចាំបានចូលរួមក្នុងការផ្សះផ្សាជាតិ និងជំរុញឱ្យមានសុខដុមនីយកម្មក្នុងសង្គមកម្ពុជា និងលើកកម្ពស់ការផ្សព្វផ្សាយនិងការយល់ដឹងអំពីអំពើឃោរឃៅដែលបានកើតមាននៅក្នុងរ បបកម្ពជាប្រជាធិបតេយ្យ ក៏ដូចជាទប់ស្កាត់និងបង្ការកុំឱ្យកើតមានឡើងសាជាថ្មីនូវរបបខ្មែរក្រហម។

យើងខ្ញុំជាប្រជាពលរដ្ឋខ្មែរសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គាំទ្រដល់រាល់ដំណើរការទាំងឡាយរបស់សាលាក្តីខ្មែរក្រហម ចាប់តាំងពីគំនិតផ្តួចផ្តើមក្នុងការបង្កើតតុលាការនិងបន្តគាំទ្រទាំងផ្នែកថវិកានិងសម្ភារដល់អ.វ.ត.ក. ដែលបានបញ្ចប់ទាំងស្រុងនូវដំណើរការកាត់សេចក្តីប្រកបទៅដោយរលូននិងមានការទទួលស្គាល់ជាអន្តរជាតិ ក្នុងបុព្វហេតុនៃការចងចាំប្រវត្តិសាស្ត្រ ក៏ដូចជាការពង្រឹងនិងថែរក្សាសន្តិភាព ការបង្រួបបង្រួមជាតិការផ្សះផ្សាជាតិនិងការអភិវឌ្ឍសង្គមកម្ពុជាឱ្យបានរឹងមាំស្ថិតស្ថេរជាយូរអង្វែង។

ឆ្លងតាមលទ្ធផលនៃការបញ្ចប់ ដំណើរ ការតុលាការ និងអាណត្តិនៃការអនុវត្តមុខងារសេសសល់ក្នុងរយៈពេល៣ឆ្នាំខាងមុខ កម្ពុជានឹងពិតជាកែប្រែពីប្រទេសដែលខ្ទេចខ្ទាំដោយសារសង្រ្គាម ទៅជាសង្គមសម័យទំនើប ដោយផ្តល់ជាគំរូក្នុងការស្ថាបនា សន្តិភាព ការបញ្ចៀសជម្លោះ និងការបង្កើតឱ្យមានដំណើរការទទួលខុសត្រូវចំពោះអំពើសាហាវឃោរឃៅ ដែលបានប្រព្រឹត្តនិងការផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ ដែលនឹងត្រូវចារទុកនៅក្នុងប្រវត្តិសាស្រ្តកម្ពុជាក្នុងសម័យទំនើប។ យើងខ្ញុំចងចាំជានិច្ចនូវប្រវត្តិសាស្ត្រដ៏ជូរចត់នៃអតីតកាល និងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាដើម្បីការពារសុខសន្តិភាពនិងការអភិវឌ្ឍដែលកម្ពុជារកបានដោយពិបាកនេះឱ្យបានគង់វង្សយូរអង្វែងរាប់ជំនាន់ទៅមុខទៀត!

អត្ថបទដែលជាប់ទាក់ទង