**ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន៖ ក្រោមម្លប់សន្តិភាព ព្រះពុទ្ធសាសនា និងសាសនាផ្សេងទៀត មានការរីកចម្រើន ប្រកបដោយ​សុខដុមរមនីយកម្ម**WEF អំពាវនាវឱ្យមានការពង្រឹងកិច្ចសហប្រតិបត្តិការពិភពលោក**ស៊ីរី​ស្វែងរក​ការ​ស្តារ​ភាព​ប្រក្រតី​ឡើង​វិញ​ ​ដោយ​បើក​ព្រលាន​យន្តហោះ​ និងកសាង​បណ្តាញ​អគ្គិសនី**ក្រសួងពាណិជ្ជកម្មហុងគ្រី៖ កូដកម្មបញ្ឈប់ការដឹកជញ្ជូនហ្គាស ប៉ះពាល់ដល់ការប្រកួតប្រជែងរបស់សហភាពអឺរ៉ុប**សាលាឧទ្ធរណ៍ទីក្រុងញូវយ៉ក បដិសេធសំណើរបស់លោក Trump ក្នុងការបញ្ឈប់ការកាត់ទោសចំពោះសំណុំរឿងលុយកាក់**កិច្ចសហប្រតិបត្តិការចិន-អាហ្រ្វិកជំរុញកំណើនសកលលោកខាងត្បូង**គណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ នឹងរៀបចំកិច្ចប្រជុំ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា**អតិផរណារបស់តំបន់អឺរ៉ូកើនឡើងដល់ ២.៤% នៅក្នុងខែធ្នូ**រយៈពេល៥ថ្ងៃ នគរបាលបង្ក្រាបជនសង្ស័យចំនួន៣០នាក់ ដែលប្រព្រឹត្តបទល្មើសចំនួន១៣ករណីផ្សេងគ្នា**ឯកឧត្តមទេសរដ្ឋមន្ដ្រី កែវ រ៉េមី ចុះពិនិត្យសមិទ្ធផលសំខាន់ៗ សម្រាប់ប្រជាពលរដ្ឋ នៅឃុំចំនួនពីរ ក្នុងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។**ស្នងការខេត្តឧត្តរមានជ័យ ចេញប្រកាសព័ត៌មានពាក់ព័ន្ធករណីជនជាតិប៉ាគីស្ថាន និងណេប៉ាល់ ចំនួន ៥៧នាក់ រត់ចេញពីកាស៊ីណូអូរស្មាច់រីសត**ក្រសួងកសិកម្ម ជំរុញឱ្យកសិករពិចារណា មកប្រើប្រាស់ពូជស្រូវក្រអូបបង្កបង្កើនផលដែលមានស្ថិរភាពថ្លៃជាងស្រូវដទៃទៀត ព្រមទាំងមានទីផ្សារនាំចេញច្បាស់លាស់**សម្ដេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យប្រតិភូសហព័ន្ធស្រូវអង្ករកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សារការងារ**ឯកឧត្តម កែ គឹមយ៉ាន៖ ស្មារតីជ័យជម្នះ ៧ មករា គឺជាស្មារតីនៃសន្តិភាពនិងការបង្រួបបង្រួមជាតិ**ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា៖ ការខិតខំលះបង់របស់បងប្អូនអតីតយុទ្ធជន បាននាំមកនូវសន្តិភាពជូនប្រទេសជាតិរហូតដល់បច្ចុប្បន្ន**រាជរដ្ឋាភិបាលបានយកចិត្តទុកលើកស្ទួយវិស័យពុទ្ធិកសិក្សា នៅក្នុងប្រទេសកម្ពុជាឱ្យមានការរីកចម្រើន**លោក លឹម គីមយ៉ា អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិម្នាក់ត្រូវបានឃាតករបាញ់សម្លាប់នៅថៃ**ឥណ្ឌូណេស៊ីបានចូលរួមជាផ្លូវការជាមួយក្រុមប្រទេស BRICS ក្នុងនាមជាសមាជិកពេញសិទ្ធិ**ប្រធានាធិបតីអាហ្រ្វិកខាងត្បូងចេញការព្រមានដល់កុម្មុយនិស្ត**ការរញ្ជួយដីដ៏ខ្លាំងមួយបានសម្លាប់មនុស្សកើនឡើងដល់ ៩៥នាក់នៅទីបេ

ឯកឧត្តម ចាន់ ស៊ីណាត ដឹកនាំក្រុមដៃគូអភិវឌ្ឍន៍លើហិរញ្ញប្បទានគម្រោង CAISAR ចុះធ្វើការត្រួតពិនិត្យលើតំបន់ស្ទឹងលំហាច តំបន់ស្ទឹងអាចាង តំបន់ស្ទឹងបរិបូរណ៌​ និងតំបន់ផ្ទៃងរងទឹកភ្លៀងនានាពីតំបន់ជម្រាលទាំងអស់នៃស្ទឹងបរិបូរណ៌​

ភ្នំពេញ៖ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋ​លេខាធិការក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃសៅរ៍ ១កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ​ ២០២៣ បានអញ្ជើញដឹកនាំក្រុមដៃគូអភិវឌ្ឍន៍លើហិរញ្ញប្បទានគម្រោង CAISAR ដែលអញ្ជើញមកពីធនាគារវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធនៅអាស៊ី AIIB មកពីមូលនិធីអន្តរជាតិសម្រាប់កិច្ចអភិវឌ្ឍន៍វិស័យកសិកម្ម IFAD មកពីមូលនិធិបៃតង GCF មកពីអង្គការសហប្រជាជាតិ UN-FAO សហការីជាតិ​ អន្តរជាតិ អាជ្ញាធរគ្រប់​លំដាប់​ថ្នាក់​របស់ខេត្តកំពង់ឆ្នាំង ចុះធ្វើការត្រួតពិនិត្យលើតំបន់ស្ទឹងលំហាច តំបន់ស្ទឹងអាចាង តំបន់ស្ទឹងបរិបូរណ៌​ និងតំបន់ផ្ទៃងរងទឹកភ្លៀងនានាពីតំបន់ជម្រាលទាំងអស់នៃស្ទឹងបរិបូរណ៌​ ដើម្បីដំណើរការឲ្យបានឆាប់បំផុតតាមអ្វីដែលអាចធ្វើទៅបានក្នុងការសាងសង់អាងទឹកក្តុល​ ដ៏មានសក្តានុពលសម្បូរបែប ក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ឲ្យក្លាយទៅជាទំនប់អាងទឹក ប្រភពទឹករស់​ ដេីម្បីធ្វើការផ្គត់ផ្គង៉ឲ្យប្រព័ន្ធធារាសាស្រ្តលំហាច ជានិរន្តលេីផ្ទៃដីស្រោចស្រពឲ្យបានច្រើនជាង ២០.០០០ ហិកតា​ បន្ថែមទៀត។

តំបន់ទាំងអស់ខាងលើ​ កាលពី​អតីត​កាល​ស្ថិតក្នុងសង្រ្គាមជាមួយនឹងក្រុមឧទាមអតីតខ្មែរក្រហមដ៏យូរទើបតែសមាហរណកម្មចុងក្រោយគេបំផុត ធ្វើឲ្យកិច្ចអភិវឌ្ឍន៏ក្នុងហេដ្ឋារចនាសម្ព័ន្ធទឹកក្នុងតំបន់ទាំងនេះ​ បានប្រព្រឹត្តទៅមានការយឺតយ៉ាវ​។

យោងលេី​ស្ថានភាព​នេះ​ ឯកឧត្តម លឹម គានហោ រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម បានខិតខំអស់ពីកម្លាំងកាយចិត្ត និងដោយមានការឧបត្តម្ភគាំទ្រសហប្រតិបត្តិការដ៏រឹងមាំពីសំណាក់ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានបើករង្វង់ប្រតិបត្តិការ​ ធ្វើ​ការសាងសង់បានសំណង់សិល្បកាមួយចំនួនក្នុងតំបន់ខាងលើ និង​បន្ថែម​ការអភិវឌ្ឍន៏បន្តលើហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងធនធានទឹក និងឧតុនិយមគ្រប់យ៉ាង ជាកិច្ចការចាំបាច់​ និងបន្ទាន់បំផុតក្នុងនិយាមធ្វើទំនើបកម្មវិស្វកម្មក្នុងតំបន់ដែលដីមានគុណភាពទាប ធ្វើការបង្កើនការផលិតឲ្យបានច្រើនរដូវកាល បង្កើនបរិស្ថានបៃតងលើគ្រប់រដូវកាល បង្កើតឲ្យមាននិរន្តភាពក្នុងសុវត្ថិភាពទឹកលើគ្រប់វិស័យ និងបង្កើនជីវភាពប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋជាប្រចាំ។

ឯកឧត្តមរដ្ឋមន្ដ្រី​ បានដឹកនាំ​ និងបញ្ជាដោយផ្ទាល់ក្នុងកិច្ចសហប្រតិបត្តិការដ៏ធំបំផុតក្នុងប្រវត្តិសាស្រ្តនៃកិច្ចអភិវឌ្ឍន៏វិស័យធនធានទឹករបស់ព្រះរាជាណាចក្រកម្ពុជា​ សម្រាប់ភូមិភាគកណ្តាលនៃប្រទេស និងប្រព័ន្ធធារាសាស្រ្តខ្នាតធំលំហាចឲ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយប្រកបដោយប្រសិទ្ធភាពខ្ពស់ ដែលនោះជាកិច្ចសហប្រតិបត្តិការជាមួយនឹង AIIB, IFAD, GCF, និងFAO ៕

អត្ថបទដែលជាប់ទាក់ទង