**ឧត្តមសេនីយ៍ឯក​ ឌី​ វិជ្ជា​​ លើកទឹកចិត្តប្រជាពលរដ្ឋរងការចាញ់បោកគ្រប់រូបភាព ប្តឹងទៅសមត្ថកិច្ចដើម្បីរកមុខជនខិលខូចមក​ផ្តន្ទា​ទោស**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ទទួលជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំកម្ពុជា**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តឱ្យវេទិកាស្រ្តីអឺរ៉ាស៊ីលើកទី៤ផ្តល់អាទិភាពឱ្យមានការចូលរួមរបស់ស្រ្តីក្នុងការចរចាសន្តិភាព និងការដោះស្រាយជម្លោះ**អ៊ុំ សំអាន ធ្លាប់ជាទណ្ឌិតជាប់គុកដោយសារតែបំភ្លៃការពិតលើរឿងព្រំដែន**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ផ្ដល់អំណោយជូន មណ្ឌលកុមារកំព្រាវិសាខានៃក្តីសង្ឃឹមវត្តខ្ចាស់ ស្ថិតក្នុងស្រុកព្រះនេត្រព្រះ**នគរបាលឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីហិង្សា នៅជាប់របងព្រលានយន្តហោះភ្នំពេញ ខណ្ឌពោធិ៍សែនជ័យ**សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ទៅបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅចិន ចាប់ពីថ្ងៃ ទី២២-២៦ ខែកញ្ញា**ឯកឧត្តមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន អញ្ជើញដឹកនាំកិច្ចប្រជុំពង្រឹងការងារឥណទាន និងពិភាក្សាលើការស្នើសុំបង្កើតគណនីសម្រាប់អង្គភាពគ្រប់គ្រងគម្រោងឥណទាននៃក្រសួងអភិវឌ្ឍន៍ជនបទ**ឯកឧត្តម សុខ លូ អញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមរៀបចំពិធីបុណ្យអុំទូក និងបណ្ដែតប្រទីបខេត្តបាត់ដំបងឆ្នាំ២០២៤**ក្រុមហ៊ុនហុងដា នឹងបន្តពង្រីកការវិនិយោគរបស់ខ្លួន នៅកម្ពុជា**នាយឧត្ដមសេនីយ៍ ខេង សុមេធ បើកវគ្គហ្វឹកហ្វឺនជំនាញយុទ្ធវិធីប្រតិបត្តិការ និងសង្គ្រោះបឋមជំនាន់ទី១៩ ដល់កងកម្លាំងនគរបាលការពារព្រំដែនគោក ប្រចាំទិសប្រាសាទព្រះវិហារ**កម្ពុជាស្នើឱ្យកោះម៉ាសាល់ ពិចារណាចូលជារដ្ឋភាគីអនុសញ្ញាអូតាវ៉ា**គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ចេញសេចក្តីអំពាវនាវស្ដីពីការបង្ការ ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក្នុងឱកាស ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ**កម្ពុជា-វៀតណាម រួមគ្នាលើកកម្ពស់ប្រសិទ្ធិភាព កិច្ចសហការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងទប់ស្កាត់បទល្មើសគ្រឿងញៀន នៅតាមតំបន់ព្រំដែន**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ផ្តាំផ្ញើប្រតិភូនាវាយុវជនអាស៊ីអាគ្នេយ៍ ឱ្យស្វែងយល់ពីប្រទេសខ្លួនឯង ដោយបណ្តុះទស្សនៈវិជ្ជមាន និងឱ្យតម្លៃសង្គមជាតិខ្លួនឱ្យបានច្រើន**អាជ្ញាធរខេត្តកណ្ដាល ចុះពិនិត្យស្ថានភាពទឹកហូរកាត់ផ្លូវ នៅស្រុកកៀនស្វាយ**រដ្ឋបាលខេត្តកំពង់ធំ ប្រជុំបញ្ចប់ការងារចុះកិច្ចសន្យាទិញយកស្ថានីយបូមទឹកឯកជនទាំងអស់ ក្នុងខេត្តកំពង់ធំ មកគ្រប់គ្រងវិញ**ឯកឧត្តម មាន ចាន់យ៉ាដា៖ បរិស្ថានការងារល្អគឺជាសុខដុមរមនានៃមន្ត្រីរាជការរបស់យើង**បណ្ឌិត កៅ ថាច ចូលរួមកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ តាមរយៈប្រព័ន្ធ Zoom**មេដឹកនាំកំពូលរបស់វៀតណាម លោក To Lam នឹងធ្វើទស្សនកិច្ចនៅសហរដ្ឋអាមេរិក និងគុយបានៅសប្តាហ៍ក្រោយ

អភិបាលរងខេត្តកណ្ដាល ប្រាប់បេក្ខជនប្រឡងក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិលរដ្ឋបាលថ្នាក់ក្រោមជាតិ ខេត្តកណ្ដាល ថា”ចេះគឺជាប់”

ភ្នំពេញ៖ លោក នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្ដាល ថ្លែងប្រាប់បេក្ខជនប្រឡងក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល រដ្ឋបាលថ្នាក់ក្រោមជាតិ ខេត្តកណ្ដាល ថា៖ “ចេះគឺជាប់” ដូច្នេះសូមប្អូនៗ ក្មួយៗទាំងអស់ ត្រូវបញ្ចេញឱ្យអស់ពីសមត្ថភាពរបស់ខ្លួន លើគ្រប់វិញ្ញាសារទាំងអស់។

លោកអភិបាលរងខេត្ត បានថ្លែងប្រាប់ដល់បេក្ខជនបែបនេះ ក្នុងឱកាសដែលអញ្ជើញបើកវិញ្ញាសារប្រឡង ជ្រើសរើសក្របខណ្ឌមន្ត្រីរាជការស៊ីវិល រដ្ឋបាលថ្នាក់ក្រោមជាតិខេត្តកណ្ដាល ឆ្នាំ២០២៣ នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ នៅមណ្ឌលប្រឡង វិទ្យាល័យ ហ៊ុន សែន តាខ្មៅ។

លោក បន្តថា ពាក្យថា “ចេះគឺជាប់” គឺជាពាក្យដែលក្រសួងអប់រំយុវជន និងកីឡា បានប្រើប្រាស់គ្រប់ការប្រឡងទាំងអស់ ហើយទទួលបានការគាំទ្រពីមហាជន ក៏ដូចជាសិស្សានុសិស្សទាំងអស់ផងដែរ និងបានធ្វើឱ្យសិស្សានុសិស្សទាំងអស់ ខិតខំរៀនសូត្រ ដើម្បីទទួលបានចំណេះដឹងពិតប្រាកដ និងមានសមត្ថភាពក្នុងការប្រឡងប្រជែងនៅគ្រប់ការប្រឡងទាំងអស់។

ហើយពាក្យថា “ចេះគឺជាប់” សម្រាប់បេក្ខជនប្រឡងក្របខណ្ឌមន្ត្រីរាជការស៊ីវិល រដ្ឋបាលថ្នាក់ក្រោមជាតិ នៅពេលនេះ គឺមានន័យថា ប្អូនៗ ក្មួយៗ ដែលមានសមត្ថភាពពិតប្រាកដ មានចំណេះដឹង ដែលបានធ្វើត្រូវនៅគ្រប់វិញ្ញាសារទាំងអស់ នោះនឹងទទួលបាននូវលទ្ធផលល្អ និងច្បាស់ជាជាប់ក្នុងការប្រឡងនេះជាក់ជាមិនខាន។

លោករងអភិបាលខេត្ត បានផ្ដាំផ្ញើដល់បេក្ខជនទាំងអស់ មិនត្រូវមានការគិតអ្វីផ្សេង ក្រៅពីខិតខំយកចិត្តទុកដាក់ក្នុងការប្រឡង ពិនិត្យនូវវិញ្ញាសារបស់ខ្លួន ហើយបើទោះជាការប្រឡងនៅលើកនេះ មិនទទួលបាននូវលទ្ធផលល្អ សូមកុំមានការអស់សង្ឃឹម និងត្រូវខិតខំរៀនសូត្របន្ថែម បំពេញនូវអ្វីដែលជាកង្វះខាតរបស់ខ្លួន ហើយមកដាក់ពាក្យប្រឡងជាថ្មីម្ដងទៀត នៅពេលដែលមានការជ្រើសរើសលើកក្រោយទៀតផងដែរ។

សូមបញ្ជាក់ផងដែរថា ការប្រឡងជ្រើសរើសមន្ត្រីរាជការស៊ីវិលក្របខ័ណ្ឌរដ្ឋបាលថ្នាក់ក្រោមជាតិ ខេត្តកណ្ដាល ឆ្នាំ២០២៣ ក្របខ័ណ្ឌដែលត្រូវជ្រើសរើសររួមមាន៖
+រដ្ឋបាលក្រុងអរិយក្សត្រ
-ក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ចំនួន ៥នាក់
-ក្របខ័ណ្ឌមន្ត្រីក្រមការ ចំនួន៥នាក់
-ក្របខ័ណ្ឌលេខាធិការរដ្ឋបាល ចំនួន៤នាក់។
+រដ្ឋបាលក្រុងសំពៅពូន
-ក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ចំនួន ៤នាក់
-ក្របខ័ណ្ឌមន្ត្រីក្រមការ ចំនួន៤នាក់
-ក្របខ័ណ្ឌលេខាធិការរដ្ឋបាល ចំនួន៤នាក់។
+រដ្ឋបាលស្រុកខ្សាច់កណ្ដាល
-ក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ចំនួន ៣នាក់
-ក្របខ័ណ្ឌមន្ត្រីក្រមការ ចំនួន២នាក់
-ក្របខ័ណ្ឌលេខាធិការរដ្ឋបាល ចំនួន១នាក់។
+រដ្ឋបាលស្រុកល្វាឯម
-ក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ចំនួន ២នាក់
-ក្របខ័ណ្ឌមន្ត្រីក្រមការ ចំនួន២នាក់
-ក្របខ័ណ្ឌលេខាធិការរដ្ឋបាល ចំនួន១នាក់។
+រដ្ឋបាលស្រុលកោះធំ
-ក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ចំនួន ២នាក់
-ក្របខ័ណ្ឌមន្ត្រីក្រមការ ចំនួន២នាក់៕

អត្ថបទដែលជាប់ទាក់ទង