ឯកឧត្ដម វ៉ា ថន អញ្ជើញកាត់កញ្ចប់វិញ្ញាសារប្រឡងប្រជែងជ្រើសរើសបេក្ខជន ដើម្បីបម្រើការងារនៅរដ្ឋបាលស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ
ភ្នំពេញ៖ ឯកឧត្ដម វ៉ា ថន អភិបាលខេត្តក្រចេះ និងជាប្រធានគណៈកម្មការរៀបចំការប្រឡង នាព្រឹកថ្ងៃអាទិត្យ ២កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ បានអញ្ជើញកាត់កញ្ចប់វិញ្ញាសារប្រឡងប្រជែងជ្រើសរើសបេក្ខជន សិស្ស និស្សិត ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ មន្រ្តីក្រមការ មន្រ្តីលេខាធិការរដ្ឋបាល ក្រសួងមហាផ្ទៃ ដើម្បីបម្រើការងារនៅរដ្ឋបាលស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ នៅមណ្ឌលប្រឡងវិទ្យាល័យសម្ដេចតេជោ ហ៊ុន សែន ក្រុងក្រចេះ។
សូមបញ្ជាក់ថា បេក្ខជនក្នុងបញ្ជីប្រឡងក្របខណ្ឌមន្ត្រីរាជការសុីវិល ក្រសួងមហាផ្ទៃ មាន១៩បន្ទប់ បេក្ខជនចំនួន៤៥៣នាក់ ស្រី២៦២នាក់ ក្នុងនោះក្របខណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ មាន៤បន្ទប់ បេក្ខជនចំនួន៨៤នាក់/ស្រី៣២នាក់, ក្របខណ្ឌមន្ត្រីក្រមការ មាន៤បន្ទប់ បេក្ខជនចំនួន៩៤នាក់/ស្រី៥៦នាក់, ក្របខណ្ឌលេខាធិការរដ្ឋបាល មាន១១បន្ទប់ បេក្ខជនចំនួន២៧៥នាក់/ស្រី១៧៤នាក់ ក្នុងនោះអវត្តមានចំនួន៣០នាក់/ស្រី២០នាក់ ៕