**ជម្លោះពាក្យសម្ដី មន្ត្រីនគរបាលម្នាក់ទាញកាំភ្លើងបាញ់ប្ដីប្រពន្ធមួយគូរបួសធ្ងន់**ក្រសួងអប់រំ បាននិងកំពុងធ្វើកំណែទម្រង់គ្រឹះស្ថានបណ្តុះបណ្តាលគ្រូបង្រៀនគ្រប់កម្រិតទាំងអស់នៅទូទាំងប្រទេស**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភអំណោយជូនអតីតយុទ្ធជនពិការ និងក្រុមគ្រួសារ អតីត យុទ្ធ ជន ដែលមានជីវភាពលំបាកខ្វះខាតនៅស្រុកស្ទោង**ក្រសួងធនធានទឹក ជូនដំណឹងស្ដីពីស្ថានភាពទឹកនៅតាមបណ្តាអាងទឹកធំៗទាំង៩ ក្នុងរាជធានី-ខេត្ត គិតមកត្រឹមថ្ងៃទី១៥ ខែវិច្ឆិកា**ឯកឧត្តម ដឹកនាំគណៈប្រតិភូក្រសួងធនធានទឹក ជួបប្រជុំចង្អៀតជាមួយតំណាងធនាគារអភិវឌ្ឍន៍អាស៊ី ក្នុងទីក្រុងតូក្យូ**នាយឧត្តមសេនីយ៍ ថ្លែងអំណរគុណកងកម្លាំងគ្រប់ប្រភេទ ដែលបំពេញភារកិច្ចយ៉ាងល្អ ក្នុងការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយ ក្នុងព្រះរាជពិធីបុណ្យអុំទូក ប្រកបដោយសុវត្ថិភាពទាំងស្រុង**ប្រធានរដ្ឋសភាវៀតណាម នឹងអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាពនៅកម្ពុជា ចាប់ពីថ្ងៃទី២១-២៤ ខែវិច្ឆិកា**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤**កម្ពុជា ត្រៀមខ្លួនដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុជាមួយបណ្តាប្រទស និងដៃគូអភិវឌ្ឍន៍នៅលើពិភពលោក ក្នុងសន្និសីទ COP29 នៅប្រទេសអាស៊ែបៃហ្សង់**វិភាគអន្តរជាតិ៖ មូលហេតុអ្វីបានជាលោក សុី ជីនពីង ជំរុញកិច្ចសហប្រតិបត្តិការ G20 ក្នុងវិបត្តិពិភពលោក**អ៊ីស្រាអែល បើកវាយប្រហារទីក្រុង Beirut បណ្ដាលឱ្យប្រធានទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុមហេសបូឡាម្នាក់បានស្លាប់**អភិបាលខេត្តសៀមរាប ទទួលស្វាគមន៍គណៈប្រតិភូនៃអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ IDC-CDI**អភិសន្តិបណ្ឌិត ស សុខា លើកទឹកចិត្តដល់សិស្សានុសិស្សដែលប្រឡងបាក់ឌុបជាប់និទ្ទេស A ក្នុងខេត្តព្រៃវែង ឱ្យបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា ជាទន់ដើម្បីអភិវឌ្ឍខ្លួន និងប្រទេសជាតិ ក្នុងនាមជាយុវជបន្តវេន**ពិធីបញ្ចាំងជាលើកដំបូងនៃភាពយន្តឯកសារផលិតដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនរឿង « ពីមហាកំពែងដល់ Machu Picchu» និងការដាក់ឱ្យប្រើប្រាស់នៃផេកបណ្តាញទំនាក់ទំនងសង្គមជាភាសា Quechua បានប្រារព្ធធ្វើឡើងនៅរដ្ឋធានីប្រទេសប៉េរូ**លោកXi Jinpingជួបសន្ទនាជាមួយលោកដិនប្រធានាធិបតីអាមេរិក**នាយករដ្ឋមន្ត្រីអេត្យូពី សម្ពោធមជ្ឈមណ្ឌលស្រាវជ្រាវកោសល្យវិច្ច័យ ដែលគាំទ្រដោយចិន**លោក ស៊ី ជីនពីង អបអរសាទរចំពោះការដាក់ឱ្យដំណើរការនាវាខួងអណ្តូងទឹកជ្រៅរបស់ប្រទេសចិន**អ្នកនាំពាក្យក្រសួងការបរទេសចិន បង្ហាញលទ្ធផលស្តីពីជំនួបរវាងប្រធានាធិបតីចិន និងសហរដ្ឋអាមេរិក នៅទីក្រុងលីម៉ា**បេសកកម្ម របស់អាវុធហត្ថរាជធានីភ្នំពេញ ក្នុងព្រះរាជពិធីបុណ្យអុំទូក រយៈពេល៣ថ្ងៃ ត្រូវបានបញ្ចប់ដោយមោទនភាព**ឯកឧត្តមទេសរដ្ឋមន្ត្រី ប៉ែន វិបុល ផ្ញើសារលិខិតគោរពជូនពរ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ

ប័ណ្ណ ប.ស.ស ត្រូវបានផ្ដល់ជូនសមាគមកង់បី និងបុគ្គលបម្រើការផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាង២ពាន់នាក់ នៅរាជធានីភ្នំពេញ

ភ្នំពេញ៖ អនុប្រធានគណៈឃោសនាអប់រំប្រតិកម្មរហ័សរាជធានីភ្នំពេញ លោក កៀង ល័ក្ស នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣នេះ បានរៀបចំពិធីសំណេះសំណាលសួរសុខទុក្ខ និងផ្តល់ប័ណ្ណសមាជិកបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ជូនសមាជិក សមាជិកា សមាគមកង់បី និងបុគ្គលិកបម្រើការផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធ សរុបចំនួន២,១៣៣នាក់។

ក្នុងនោះ រួមមាន៖
* សមាគម សម្ព័ន្ធសេដ្ឋកិច្ច និងរ៉ឺម៉កសន្តិភាព សរុបចំនួន១,២៨៨ប័ណ្ណ
* សមាគម អាជីវករ សេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីសន្តិភាព សរុបចំនួន២០៦ប័ណ្ណ
* ធីម១១១ សរុបចំនួន២៦៩ប័ណ្ណ
* ធីម១១២ សរុបចំនួន៣៧០ប័ណ្ណ។

ថ្លែងក្នុងឱកាសនោះ លោក កៀង ល័ក្ស បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សកើតឡើងស្ថិតស្ថេរ និងរីកចម្រើនដោយសារប្រជាជន និងធ្វើអ្វីៗ គ្រប់យ៉ាងដើម្បីផលប្រយោជន៍ដ៏ឧត្តុងឧត្តមរបស់ប្រទេសជាតិ ប្រជាជន។ គណបក្សប្រជាជនកម្ពុជា ចាប់ពីថ្ងៃបដិសន្ធិមក គណបក្សបានប្រកាន់ភ្ជាប់នូវគោលបំណង និងឧត្តមគតិរបស់ខ្លួន គឺឈរនៅខាងប្រជាជន រួមសុខទុក្ខជាមួយប្រជាជននៅគ្រប់កាលៈទេសៈ ពុះពារជម្នះគ្រប់ឧបសគ្គ ហ៊ានធ្វើពលិកម្មឥតរួញរា ដើម្បីប្រទេសកម្ពុជា ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត្យ និងវឌ្ឍនភាពសង្គម។

លោកបន្ដទៀតថា គណបក្សប្រជាជនកម្ពុជា ទទួលបានជ័យជន្នះជាប្រវត្តិសាស្រ្តនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ធ្វើឲ្យប្រជាជាតិបានរស់រានមានជីវិតឡើងវិញ បញ្ចប់សករាជដ៏ខ្មៅងងឹតបំផុត ហើយបើកឡើងនូវសករាជថ្មីរបស់កម្ពុជា គឺឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍភាពសង្គម។
គណបក្សបានការពារការរស់ឡើងវិញរបស់ប្រជាជន ដោយទប់ស្កាត់មិនឲ្យរបបដ៏ឃោរឃៅនេះអាចវិលត្រឡប់មកវិញបាន។ លើសពីនេះ បានស្តារ និងកសាងសង្គម-សេដ្ឋកិច្ច ពីស្ថានភាពត្រូវបានបំផ្លាញខ្ទេចខ្ទីដល់ឬសគល់ឲ្យរស់ឡើងវិញ និងមានស្ថិរភាពជាជំហានៗ រហូតឈានដល់ដំណាក់កាលអភិវឌ្ឍលើគ្រប់វិស័យប្រកបដោយចីរភាព និងសមធម៌។

លោក លៀន ល័ក្ស បានបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានរំដោះអាយុជីវិតប្រជាជនកម្ពុជាពីជំងឺដ៏សាហាវ នៃការរីករាលដាលជំងឺកូវីដ១៩ ដែលជាវិបត្តិសកល អនុវត្តវិធានការរដ្ឋបាល បិទខ្ទប់ ស្វែងរកវ៉ាក់សាំងគ្រប់ទិសទីចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ «អភិក្រមផ្ការីក» ឧបត្ថម្ភជាសម្ភារៈ និងថវិកាជូនប្រជាពលរដ្ឋរងគ្រោះ និងបើកសេដ្ឋកិច្ចប្រទេសដំណើការជាប្រក្រតីភាពឡើងវិញ។ ហើយសម្តេចតេជោ តែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខបុគ្គលិកបម្រើការផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងពិសេសប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតទូទាំងប្រទេស ដោយមិនទុកនរណាម្នាក់ស្លាប់ដោយដាច់បាយ។

លោកបានអំពាវនាវដល់ សូមសមាជិក សមាជិកា ទាំងអស់ចូលរួមគៀរគរញាតិមិត្តបងប្អូន ទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នៃរដ្ឋសភាព ឆ្នាំ២០២៣ នៅពេលខាងមុខនេះ ឲ្យបានគ្រប់ៗគ្នា ហើយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា បោះឆ្នោតឲ្យសម្តេចដូចបោះឆ្នោតឲ្យខ្លួនឯង «សមាជិកម្នាក់ សម្លេងឆ្នោតមួយសន្លឹក» ដើម្បីបន្តដឹកនាំប្រទេសទៅរកមាគ៌ាសន្តិភាព និងការអភិវឌ្ឍ។

ក្នុងឱកាសនោះ សមាជិក សមាជិកាមានការសាទរយ៉ាងខ្លាំង ចំពោះរាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ត្រឹមត្រូវឈ្លាសវៃបំផុតរបស់សម្ដេចតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា និងនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជាមគ្គុទ្ទេសក៏ «សន្តិភាព» អនុវត្តនូវគោលនយោបាយឈ្នះឈ្នះ បញ្ចប់សង្រ្គាមកាប់សម្លាប់រង្គាលពីរបបប្រល័យពូជសាសន៍ប៉ុល ពត នាំកម្ពុជាមានសុខសន្តិភាព សិ្ថរភាព ឯកភាពជាតិ ឯករាជ្យ និងមានការអភិវឌ្ឍលើគ្រប់វិស័យ។

សមាជិក សមាជិកា សូមថ្លែងអំណរអរគុណដល់លោក ឃួង ស្រេង ប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ តែងតែយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ និងសមាជិកបក្សដែលមានជីវភាពខ្វះខាត ឧបត្ថម្ភគាំពារទាំងផ្នែកសុខុមាលភាព ថវិកា និងគ្រឿងឧបភោគបរិភោគ។ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ ខាងមុខនេះ សមាជិក សមាជិកាទាំងអស់ បានប្ដេជ្ញាបន្តបោះឆ្នោតគាំទ្រជូនគណបក្សប្រជាជនកម្ពុជា មានសម្ដេចតេជោជាប្រធាន ដើម្បីដឹកនាំប្រទេសទទួលបាននូវសុខសន្តិភាព និងការអភិវឌ្ឍន៍ជានិរន្តរ៍៕

អត្ថបទដែលជាប់ទាក់ទង