នាយឧត្តមសេនីយ៍ ឯក មនោសែន អញ្ជើញចូលរួមក្នុងពិធីបិទវគ្គបណ្តុះបណ្តាល កម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៧ លើកទី១ នៅសាលានគរបាលជាតិភូមិភាគ៦
ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា ប្រធាននាយកដ្ឋានបណ្តុះបណ្តាល នារសៀលថ្ងៃអាទិត្យ ទី២១ ខែឧសភា ឆ្នាំ២០២៣ បានអញ្ជើញអមដំណើរ ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា ក្នុងពិធីបិទវគ្គផ្ទៃក្នុងនៃវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៧ លើកទី១ ដែលមានសិស្សនាយនគរបាល-នាយនគរបាលរងជ័យលាភីសរុបចំនួន១៨៨នាក់ នារី ៤៧នាក់ នៅសាលានគរបាលជាតិភូមិភាគ៦ ខេត្តកំពង់ឆ្នាំង ៕