ឯកឧត្តម សែម សុវណ្ណនី ចុះពិនិត្យមើលអំពូលសូឡា ដែលបានបំពាក់រួចរាល់ នៅតាមដងផ្លូវ នៅក្នុងឃុំទាំង៦ នៃស្រុកបន្ទាយស្រី
ភ្នំពេញ៖ ឯកឧត្តម សែម សុវណ្ណនី ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកបន្ទាយស្រី ខេត្តសៀមរាប នារាត្រីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ ដឹកនាំក្រុមការងារ ចុះពិនិត្យមើលអំពូលសូឡា ដែលបានបំពាក់រួចរាល់ នៅតាមដងផ្លូវ និងជួបសំណេះសំណាលប្រជាពលរដ្ឋ នៅក្នុងឃុំទាំង៦ នៃស្រុកបន្ទាយស្រី ខេត្តសៀមរាប។
អំពូលសូឡា បានបំពាក់នៅតាមដងផ្លូវ ប្រវែងជាង៣៥គីឡូម៉ែត្រ មានសរុបចំនួន ១,៧០០អំពូល ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម សែម សុវណ្ណនី។
ចំពោះប្រជាពលរដ្ឋ បានបង្ហាញឱ្យឃើញថា ពួកគាត់មានចិត្តសប្បាយរីករាយ និងបានសាទរ គោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត សម្តេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានគណបក្សប្រជាជន សម្តេច ពិជ័យសេនា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាអនុប្រធាន គណបក្សប្រជាជនកម្ពុជា និងឯកឧត្តម ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកបន្ទាយស្រី ខេត្តសៀមរាប ៕