**មេបញ្ជាការកងពលតូចលេខ៧០ អញ្ជើញបិទវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលពលទាហាន ជំនាន់ទី៧**ថ្នាក់ដឹកនាំខេត្តក្រចេះ អញ្ជើញសូត្រមន្តរាប់បាត្រ និងវេរភត្តឆ្លង កាន់បិណ្ឌវេនទី៣ នៅមណ្ឌលវិបស្សនាធុរៈជ្រោយថ្ម ក្នុងសង្កាត់រកាកណ្តាល ក្រុងក្រចេះ**អូស្ត្រាលី នឹងបន្តគាំទ្រលើចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ស្របទៅនឹងយុទ្ធសាស្រ្តបញ្ចកោណ ដែលកម្ពុជាកំពុងអនុវត្ត ដើម្បីឆ្ពោះទៅការអភិវឌ្ឍសង្គមសេដ្ឋកិច្ច**បុរសជនជាតិអ៊ីស្រាអែលម្នាក់​ត្រូវ​ចាប់ខ្លួន​ពី​បទ​គ្រោង​សម្លាប់​លោក Netanyahu**សិស្សានុសិស្ស ២០០នាក់ នៃសាលាបឋមសិក្សាក្របីរៀល ទស្សនកិច្ចសិក្សា នៅប្រាសាទបន្ទាយសំរែ**ឯកឧត្ដម ប្រាក់ សំអឿន ត្រូវបានតែងតាំងជារដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី**ឧត្ដមសេនីយ៍​ទោ​ ខាន់​ លីណា​ ត្រូវបានបន្ថយ​ឋានន្តរស័ក្ដិ​ មកនៅ​ត្រឹម​ពលបាលត្រី**ឯកឧត្តម ចាន់ សុធា បើកកិច្ចប្រជុំផ្សព្វផ្សាយអនុក្រឹត្យស្ដីពីការកំណត់មុខតំណែងវិជ្ជាជីវៈ និងការពិពណ៌នាមុខតំណែងនានាក្នុងរចនាសម្ព័ន្ធរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ**ឯកឧត្តម ប៉ែន បូណា បញ្ជាក់ច្បាស់ៗថា វត្តប៉ាកណាម មិនត្រូវបានវៀតណាមកាន់កាប់ដូចការចោទប្រកាន់របស់ក្រុមប្រឆាំងជ្រុលនិយម**មន្រ្តីជំនាញនៃសាខា ក.ប.ប. ខេត្តប៉ៃលិន ចុះត្រួតពិនិត្យទំនិញ ម្ហូបអាហារក្នុងផ្សារសាមគ្គី ខេត្តប៉ៃលិន**ភ្នំWuyiមិនត្រឹមតែផ្តល់កំណើតដល់ “ស្តេចតែ” ដ៏មានតម្លៃមហាសាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្កើត “ទីក្រុងនៃក្លិនតែ” ដ៏រស់រវើកថែមទៀត**តំណាងមូលនិធិ Dubai Cares បង្ហាញចំណាប់អារម្មណ៍ ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការ ជាមួយក្រសួងអប់រំកម្ពុជា**ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ដឹកនាំកិច្ចប្រជុំស្តីពីសេចក្តីព្រាងច្បាប់អប់រំកាយ និងកីឡា**ក្រសួងការងារ ប្រកាសកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៥**សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧**កម្ពុជា​ លើកទឹកចិត្តឱ្យប្រទេសអេរីទ្រា ស្នើសុំពន្យាពេលបោសសម្អាតមីន ដេីម្បីឱ្យស្របតាមលក្ខខណ្ឌ​ និងបំពេញកាតព្វកិច្ចរបស់អនុសញ្ញាអូតាវ៉ា**ឯកឧត្ដម ហួត ហាក់ ត្រូវបានផ្លាស់ប្ដូរមកជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ ចំណែកឯកឧត្ដម សុខ សូកេន មកជារដ្ឋមន្រ្តីក្រសួងអធិការកិច្ច**ការិយាល័យអ្នកនាំពាក្យក្រសួងការងារ បដិសេធទាំងស្រុង ចំពោះការផ្សាយព័ត៌មានមិនពិតរបស់វិទ្យុអាស៊ីសេរីជាភាសាខ្មែរ ដែលប្រឌិត និងមួលបង្កាច់មកលើ ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ**ក្រសួងបរិស្ថាន៖ សមាគមកសិករដើម្បីអភិវឌ្ឍជីវភាពអនុវត្តនូវ ៥ចំណុចនេះ ជួយជំរុញឱ្យកម្ពុជាស្អាត គ្មានសំរាមប្លាស្ទិកនៅតាមដងផ្លូវសាធារណៈ**ឯកឧត្តមបណ្ឌិត លី ធុជ គ្រោងចូលជួបសម្តែងការគួរសម សម្តេចប៉ាប ហ្វ្រង់ស័រ និងរដ្ឋមន្ត្រីការបរទេសរបស់បុរីវ៉ាទីកង់​ ក្នុងដំណេីរបំពេញទស្សនកិច្ចនៅបុរីវ៉ាទីកង់​​

រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ លើកម្រងសេវារដ្ឋបាលក្នុងវិស័យបរិស្ថាន

ភ្នំពេញ៖ ក្រសួងមហាផ្ទៃ នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់លើកម្រងសេវារដ្ឋបាលក្នុងវិស័យបរិស្ថាន ក្រោមអធិបតីភាព ឯកឧត្តម លេង វី រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ប្រធាននាយកដ្ឋានចំណុះក្រសួងមហាផ្ទៃ ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម លេង វី រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានថ្លែងអំណរគុណចំពោះតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធចំពោះកិច្ចសហការ និងការគាំទ្រក្នុងការអនុវត្តកំណែទម្រង់វិមជ្ឍការ និងវិសហមជ្ឍការដែលបានធ្វើឱ្យកំណែទម្រង់នេះ កាន់តែល្អប្រសើរជាបន្តបន្ទាប់មកដល់ពេលនេះ។ ឯកឧត្តម បន្តថា ការជួបពិភាក្សា ពិគ្រោះយោបល់ជាមួយតំណាងក្រសួងពាក់ព័ន្ធ ដើម្បីរៀបចំ នីតិវិធីនៃការប្រើប្រាស់ប្រព័ន្ធកម្រៃសេវារដ្ឋបាលក្នុងវិស័យបរិស្ថាន នៅថ្នាក់ក្រោមជាតិដែលមានការគ្រប់គ្រងប្រព័ន្ធលូ ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ ជាដើម។

ឯកឧត្តម រដ្ឋលេខាធិការ មានប្រសាសន៍បន្ថែមថា ជាក់ស្តែងក្រសួងមហាផ្ទៃ បានពិនិត្យទៅលើប្រកាសរួម និងប្រកាសអន្តក្រសួង ដើម្បីពិនិត្យ និងចងក្រងទៅលើប្រភេទសេវាដែលស្ថិតនៅក្នុងសមត្ថកិច្ចរបស់ រដ្ឋបាលក្រុង ស្រុក ឱ្យស្ថិតនៅក្នុងសេចក្តីព្រាងប្រកាសអន្តរក្រសួងថ្មីមួយដាច់ដោយឡែក ពីរដ្ឋបាលរាជធានី និងរដ្ឋបាលឃុំ សង្កាត់ ហើយការងារនេះពិតជាត្រូវការពិភាក្សា និងការផ្តល់ធាតុចូលលម្អិតព្រោះសុទ្ធសឹងតែជាការងារដែលមានលក្ខណៈបទដ្ឋាន និងបច្ចេកទេសទៅលើការគ្រប់គ្រងប្រព័ន្ធលូ ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់។

ក្នុងឱកាសនោះផងដែរ ឯកឧត្តម បួន ហេង ប្រធាននាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានធ្វើបទបង្ហាញអំពីមូលដ្ឋានគតិយុត្ត សាវតានៃការរៀបចំការប្រកាសអន្តរក្រសួង និងកម្រងសេវារដ្ឋបាលក្នុងវិស័យបរិស្ថានជូនអង្គប្រជុំទាំងមូលជ្រាប។

ឯកឧត្តម បានបញ្ជាក់ឱ្យដឹងថា ក្រសួងមហាផ្ទៃបានចងក្រង និងប្រមូលផ្តុំប្រភេទសេវាស្ថិតក្នុងសមត្ថកិច្ច ដើម្បីពិនិត្យសម្រេចរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ដាច់ដោយឡែក ពីប្រភេទសេវារដ្ឋបាលរស់រដ្ឋបាលរាជធានី ខេត្ត និងរដ្ឋបាលឃុំ សង្កាត់។ ជាមួយគ្នានោះ អង្គប្រជុំបានពិភាក្សាស្នើសុំបង្កើត ក្រុមការងារបច្ចេកទេសអន្តរក្រសួងដែលមានការចូលរួមពីមន្ត្រីបច្ចេកទេសរបស់ក្រសួងមហាផ្ទៃ និងក្រសួងបរិស្ថាន ព្រមទាំងក្រសួងពាក់ព័ន្ធ ដើម្បីធ្វើការសិក្សារៀបចំរចនាសម្ព័ន្ធ ខ្នាត បទដ្ឋាន ការគ្រប់គ្រងប្រព័ន្ធលូ និងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ទើបអាចមានមូលដ្ឋានក្នុងការចងក្រងសេវារដ្ឋបាលបាន។

យោងតាមការពិភាក្សាខាងលើ ឯកឧត្តម លេង វី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានឯកភាពចំពោះការបង្កើតក្រុមការងារបច្ចេកទេសនេះឡើង ព្រមទាំងណែនាំឱ្យក្រុមការងារខិតខំបំពេញតួនាទីភារកិច្ច ដើម្បីបង្កើនភាពងាយស្រួល និងការអនុវត្តការរៀបចំសេវារដ្ឋបាល នេះកាន់តែមានប្រសិទ្ធភាព៕

អត្ថបទដែលជាប់ទាក់ទង