**មេទ័ពជើងគោកកម្ពុជា ចូលរួមពិធីបំពាក់ឋានន្តរសក្តិ ថ្នាក់នាយឧត្តមសេនីយ៍ និងពិធីតែងតាំង មេទ័ពជើងគោកអាមេរិក ប្រចាំប៉ាស៊ីហ្វិក**សម្តេចម៉ែន សំអន, ឯកឧត្តមបរិរក្សបណ្ឌិត ហោ ណាំហុង និងលោកជំទាវ អញ្ជើញសូត្រមន្តអង្គកឋិនទាន ដើម្បីប្រមូលបច្ច័យកសាងសមិទ្ធផលនៅក្នុងវត្តទួលសង្កែ**ប្រកាសចូលកាន់មុខតំណែងថ្មី ជាប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ធំ**តំណាងឯកឧត្តម ហេង សួរ រួមនិងថ្នាក់ដឹកនាំក្រសួង រៀបចំធ្វើពិធីក្រុងពាលីប្រទីបរបស់ក្រសួងការងារ**សម្ដេចធិបតី អបអរសាទរស្រូវសែនក្រអូប (SKO) របស់កម្ពុជា ដែលបានឈ្នះពានរង្វាន់មាស នៅក្នុងកម្មវិធីវាយតម្លៃគុណភាពរសជាតិប្រភេទអង្ករសគ្រាប់វែង ចិន-អាស៊ាន លើកទី២**ឯកឧត្តម ប្រាក់ សុខយូរ ដឹកនាំប្រតិភូក្រសួងសង្គមកិច្ច ថ្វាយកម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ**មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសកម្ពុជា ជួបពិភាក្សាការងារជាមួយអគ្គលេខាធិការអង្គការសហប្រតិបត្តិការខាងត្បូង**រដ្ឋមន្ត្រីក្រសួងការងារ អនុញ្ញាតឱ្យប្រធានគម្រោងកម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជា នៃអង្គការអន្តរជាតិខាងការងារ ចូលជួបពិភាក្សាការងារ**សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំប្រទេសវៀតណាម មីយ៉ាន់ម៉ា និងអភិបាលខេត្តយូណាន ព្រមទាំងជួបជាមួយធុរជនចិន និងនិស្សិតកម្ពុជា នៅខេត្តយូណាន**ក្រសួងមហាផ្ទៃ នឹងរៀបចំវេទិកាស្តីពី ភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលលើកទី៦ នៅថ្ងៃទី១១ ខែធ្នូ ខាងមុខនេះ**កម្ពុជាស្វាគមន៍អត្រាកំណើតកូនផ្សោតច្រើនមិនធ្លាប់មាន នៅក្នុងរយៈពេល ៤ឆ្នាំចុងក្រោយ**អភិបាលខេត្តកណ្តាល ជំរុញដល់អភិបាលស្រុកល្វាឯមថ្មី ត្រូវបន្តរឹតបន្តឹងបញ្ហាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ លុបបំបាត់ឱ្យបានជាអតិបរមានូវបទល្មើសគ្រប់ប្រភេទ**រដ្ឋបាលរាជធានីភ្នំពេញ ចុះពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ របៀបរយសាធារណៈ កែលម្អសោភ័ណភាពទីក្រុង ពិសេសជុំវិញតំបន់ប្រារព្វពិធីបុណ្យអុំទុក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក**នាយឧត្តមសេនីយ៍ ទៀ សីហា ដឹកនាំប្រតិភូក្រសួងការពារជាតិ ថ្វាយកម្រងផ្កាគោរពវិញ្ញាណក្ខន្ធ ក្នុងទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា នៅវិមានឯករាជ្យ**សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង បើកកិច្ចប្រជុំស្ដីពីការសាងសង់មត្តេយ្យសិក្សា របស់សាខាខេត្ត**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមថ្វាយកម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងនៅមណ្ឌបព្រះបរមរូប**រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្តីណែនាំ ស្តីពីការបញ្ចៀសចរាចរ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤**រដ្ឋមន្រ្តីក្រសួងសុខាភិបាល ដឹកនាំប្រតិភូ ដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងថ្វាយកម្រងផ្កា គោរពវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ**អភិបាលខេត្តក្រចេះ ជួបសំណេះសំណាល និងណែនាំដល់គណៈកម្មាការគ្រប់គ្រងទូក ង ដើម្បីចូលរួមអបអរសាទរក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីត អកអំបុក និងសំពះព្រះខែ**គណៈប្រតិភូក្រសួងបរិស្ថាន ចូលរួមគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងថ្វាយកម្រងផ្កាព្រះវិញ្ញាណក្ខន្ធ ព្រះករុណា “ព្រះបរមរតនកោដ្ឋ“ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៧១ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុញ្ញាតឲ្យ ប្រធានក្រុមប្រឹក្សាភិបាល សមាគមកម្ពុជា ចិន ដើម្បីផ្លាស់ប្តូរការអប់រំ ចូលជួបសំដែងការគួរសម

ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នាព្រឹកថ្ងៃចន្ទ ៣កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ បានអនុញ្ញាតឲ្យ លោក កាវ ជាន (Mr. Gao Jian) ប្រធានក្រុមប្រឹក្សាភិបាល សមាគមកម្ពុជា ចិន ដើម្បីផ្លាស់ប្តូរការអប់រំ CCEEA ដឹកនាំគណ:ប្រតិភូចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង។

ថ្លែងក្នុងឱកាសនោះ លោក កាវ ជាន បានថ្លែងកោតសសើរចំពោះការអភិវឌ្ឍន៍ ឆាប់រហ័សរបស់ព្រះជាណាចក្រកម្ពជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ និងពាំនាំនូវការសាកសួរសុខទុកពីសំណាក់បក្ស និងរដ្ឋាភិបាលចិន ជូនចំពោះសម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដោយសេចក្តីនឹករលឹក។

លោក កាវ ជាន បានបង្ហាញអំពីបំណងរបស់លោកក្នុងការបង្កើតសាកលវិទ្យាល័យបច្ចេកទេសមួយ ផ្នែកវិទ្យាសាស្ត្រ នៅព្រះរាជាណាចក្រកម្ពុជា ដែលមានការទទួលស្គាល់ពីរដ្ឋាភិបាលកម្ពុជា-ចិន ។ សាកលវិទ្យាល័យនេះនឹងផ្តល់ឱកាសប្រទេសទាំងពីរបានស្វែងយល់កាន់តែច្បាស់លើវិស័យសិក្សាធិការ និងវិស័យវិទ្យាសាស្ត្រ និងបានបង្កើននូវបច្ចេកទេសក្នុងការសិក្សាស្រាវជ្រាវបានថែមមួយកម្រិតទៀត។

ជាការឆ្លើយតប សម្តេចកិត្តិសង្គហបណ្ឌិត បានបន្តទៀតថា ចំណងមិត្តភាព កម្ពុជា-ចិន គឺជាមិត្តដែកថែប ប្រទេសទាំងពីរបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹង និងជម្រុញកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ កម្ពុជា-ចិន រួមទាំងគំនិតផ្តួចផ្តើមលើគោលការណ៍ ផ្លូវនិងខ្សែរក្រវ៉ាត់ របស់លោកប្រធានស៊ីជិនពីង ឲ្យទទួលបានជោគជ័យឡើងដល់បំណុចកំពូលថ្មីៗជានិច្ច។

សម្តេចកិត្តិសង្គហបណ្ឌិតបានបន្តទៀតថា ចំពោះគម្រោងបង្កើតសកលវិទ្យាល័យបច្ចេកទេស គឺសម្តេចមានការគាំទ្រយ៉ាងពេញទំហំ ចំពោះគំនិតផ្តួចផ្តើមនេះ។ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានជម្រាបជូន លោក កាវ ជាន ត្រូវធ្វើសំណើរទៅកាន់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ និងយុវជននិងកីឡា ដើម្បីពិភាក្សាលើគម្រោងនេះឲ្យបានស៊ីជម្រៅបន្ថែមទៀត ៕

អត្ថបទដែលជាប់ទាក់ទង