សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដឹកនាំកិច្ចប្រជុំ អំពីវឌ្ឍនភាពនៃការងារគ្រប់គ្រងនារីប្រកបអាជីវកម្មក្រៅប្រព័ន្ធផ្នែកសេវាកម្សាន
ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នាព្រឹកថ្ងៃចន្ទ ៣កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំ អំពីវឌ្ឍនភាពនៃការងារគ្រប់គ្រងនារីប្រកបអាជីវកម្មក្រៅប្រព័ន្ធផ្នែកសេវាកម្សាន នៅទីស្តីការក្រសួង។
កិច្ចប្រជុំព្រឹកនេះផងដែរក៏មានការអញ្ជើញចូលរួមពីតំណាងក្រសួងចំនួន ៤ រួមមាន៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងសុខាភិបាល, ក្រសួងទេសចរណ៍ និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។
គួររំលឹកផងដែរថា សម្តេចកិត្តិសង្គហបណ្ឌិត ត្រូវបាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រគល់ភារកិច្ច ជូន កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ឲ្យទទួលបន្ទុកលើការងារគ្រប់គ្រងនារីប្រកបអាជីវកម្មក្រៅប្រព័ន្ធផ្នែកសេវាកម្សាន្ត។
គិតត្រឹមថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣នេះ ការជួបសំណេះសំណាលជាមួយនារីប្រកបអាជីវកម្មផ្នែកសេវាកម្សាន្ត មានចំនួន ១១លើក នៅរាជធានីចំនួន ៦លើក ខេត្តកណ្តាលចំនួន០១លើក ខេត្តកំពង់ចាម ចំនួន០១លើក ខេត្តស្វាយរៀងចំនួន០១លើក ខេត្តពោធិ៍សាត់ចំនួន០១លើក និងខេត្តព្រះសីហនុចំនួន០១លើក។ ចំពោះបណ្តាខេត្តដែលនៅសេសសល់សម្តេចកិត្តិសង្គហបណ្ឌិត នឹងបន្តជួបសំណេះសំណាលបន្ថែមទៀត ៕