សម្តេចក្រឡាហោម ស ខេង ផ្ញើសារលិខិតអបអរសាទរ ដល់កីឡាករ កីឡាការិនីក្រសួងមហាផ្ទៃ ដែលដណ្តើមបានមេដាយ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣
ភ្នំពេញ៖នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្ញើសារលិខិតអបអរសាទរ ដល់ថ្នាក់ដឹកនាំ ប្រតិភូ ប្រតិភូរង គ្រូបង្វឹក គ្រូជំនួយ មន្រ្តីបច្ចេកទេស និងកីឡាករ កីឡាការិនីក្រសួងមហាផ្ទៃ ដែលដណ្តើមបានមេដាយចំនួន១៣២គ្រឿង ក្នុងនោះ៖ មេដាយមាស ៣៥គ្រឿង មេដាយប្រាក់ ៣៤គ្រឿង និងមេដាយសំរឹទ្ធ ៦៣គ្រឿង ពីការប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕