ឧត្តមសេនីយ៍ត្រី សេង មហា ដឹកនាំកិច្ចប្រជុំជួរបញ្ជាការ ដើម្បីត្រួតពិនិត្យការអនុវត្ត តួនាទីភារកិច្ចក្នុងអង្គភាព និងពង្រឹទៅលើការងារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្រទូទាំងខេត្តតាកែវ
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ នាព្រឹកថ្ងៃចន្ទ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំជួរបញ្ជាការ ដើម្បីត្រួតពិនិត្យការអនុវត្ត តួនាទីភារកិច្ចក្នុងអង្គភាព និងពង្រឹទៅលើការងារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ពង្រឹងលើការងារល្បាតចល័តនៅក្នុងភូមិសាស្ត្រទូទាំងខេត្ត ដើម្បីបង្ការ បង្រ្កាប រាល់បទល្មើសឱ្យបានទាន់ពេលវេលា ជាពិសេសលោកឧត្ដមសេនីយ៍មេបញ្ជាការ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ត្រូវបង្រ្កាបក្មេងទំនើងដែលបង្ករការអុកឡុកធ្វើឱ្យខូចសណ្តាប់ក្នុងសង្គមឱ្យខានតែបាន កិច្ចប្រជុំ សមាសភាពចូលរួមមេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរទាំង៧ និងនាយការិយាល័យដែលពាក់ព័ន្ធ ៕