ឯកឧត្តម ប្រាក់ សុខុន អញ្ជើញប្រគល់-ទទួលផ្ទះ ចំនួន ២៦ខ្នង ជូនដល់គ្រួសារជួបការលំបាក នៅឃុំប្រាសាទ ស្រុកស្អាង
ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្អាង នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលផ្ទះ ចំនួន ២៦ខ្នង ដែលជាអំណោយរបស់សាធារណរដ្ឋតួកគី និងអំណោយសប្បុរសធម៌ពីក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំប្រាសាទ ជូនដល់គ្រួសារជួបការលំបាក នៅឃុំប្រាសាទ ស្រុកស្អាង ខេត្តកណ្តាល ៕