**សម្ដេចធិបតី៖ ការអប់រំតាមបែបព្រះពុទ្ធសាសនា បានចូលរួមលើកកម្ពស់ការអប់រំនៅកម្ពុជា**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សាសនា ជួយដល់សង្គមរស់នៅរបស់មនុស្សឱ្យមានសុខដុម និងប្រកបដោយសីលធម៌**សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តក្រសួងធម្មការ និងគណៈសង្ឃបន្តរួបរួមគ្នាលើកកម្ពស់វិស័យសាសនា និងអនុត្តការងារឱ្យបានល្អថែមទៀត**ឧបនាយករដ្ឋមន្ត្រី ស សុខា ថ្លែងអំណរគុណភាគីវៀតណាម ដែលបានសម្រួលនិងការពារសុវត្ថិភាពជូនអង្គកឋិនទានសាមគ្គីមហាគ្រួសារខ្មែរ**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣២**ប្រជាជនអ៊ឺរ៉ុបជឿថា ទ្វីបនេះគួរតែបន្តផ្លូវឯករាជ្យមួយបន្ថែមទៀតនៅក្នុងបរិយាកាសភូមិសាស្ត្រនយោបាយបច្ចុប្បន្ន ជាជាងពឹងផ្អែកលើសហរដ្ឋអាមេរិក**ប្រធានាធិបតី ម៉ិចស៊ិក ត្រៀម ខ្លួន សម្រាប់ ការ និរទេស ជន ចំណាក ស្រុក ដ៏ច្រើន របស់ សហរដ្ឋ អាមេរិក**តួកគី បដិសេធមិនឱ្យយន្តហោះរបស់ប្រធានាធិបតីអ៊ីស្រាអែលចូលទៅកាន់ដែនអាកាសរបស់ខ្លួន**ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក Donald Trump តែងតាំងមហាសេដ្ឋីជាវិនិយោគិន លោក Scott Bessent ជារដ្ឋមន្ត្រីហិរញ្ញវត្ថុ**លោក វ្ល៉ាឌីមៀ ពូទីន៖ រុស្ស៊ីយកអ៊ុយក្រែន ជាទីលានសាកល្បងមីស៊ីលថ្មី**សម្តេច ហេង សំរិន ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធានរដ្ឋសភាវៀតណាម**ទំនាក់ទំនងពាណិជ្ជកម្មចិន-អាមេរិក៖ បញ្ហាប្រឈម និងភាពធន់នៃសេដ្ឋកិច្ចចិនក្នុងអាណត្តិប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ**សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យប្រទេសទាំងអស់ ស្ថាប័ន បុគ្គល រួមគ្នារក្សា និងស្វែងរកសន្តិភាពយូរអង្វែង**សម្តេចធិបតី៖ តួនាទីរបស់កម្ពុជា ក្នុងការថែរក្សាសន្តិភាពសកលលោក និងការរំដោះមីន ក្រោមឆ័ត្រ UN បានឆ្លុះបញ្ជាំង​ពីភាពធន់របស់កម្ពុជា ក្នុងការប្រឈមមុខទៅនឹងអតីតកាលដ៏លំបាក**ប្រធានរដ្ឋសភាវៀតណាម លើកឡើងអំពីការអភិវឌ្ឍន៍របស់កម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានការីកចម្រើនយ៉ាងឆាប់រហ័ស។**ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ និងមន្ត្រីនៃអគ្គនាយកដ្ឋានរតនាគារជាតិ ចាប់ផ្តើមដំណើរការដំណាលគ្នា**សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ICAPP គឺជាក្តីសង្ឃឹមសម្រាប់សន្តិភាព ទៅថ្ងៃអនាគត**សម្តេចធិបតី៖ សន្តិភាពនៅតែជាកត្តាចាំបាច់មិនអាចខ្វះបាន សម្រាប់សង្គមទាំងអស់**ឯកឧត្ដម ឈួន វ៉ន់ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារលើ “គម្រោងរៀបចំផែនការមេប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃដោយផ្អែកលើ Big data នៅកម្ពុជា”**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញសម្ពោធអគារទីចាត់ការ បណ្ណាល័យ និងផ្លូវបេតុង នៅស្រុកបាភ្នំ

គណៈប្រតិភូឡាវ មកទស្សនកិច្ចសិក្សា​នៅ​កម្ពុជា ដើម្បីសិក្សាអំពីឧត្តមានុវត្តន៍របស់កម្ពុជា ក្នុងការជួយសម្របសម្រួល និងការគាំទ្រដល់ពលករទេសន្តរប្រវេសក៍

ភ្នំពេញ៖ តំណាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ បានទទួល​ជួបប្រជុំជាមួយគណៈប្រតិភូនៃសាធារណរដ្ឋប្រជាមានិតឡាវ មកពីក្រសួងការងារ និងសុខុមាលភាពសង្គម, ក្រសួងអប់រំ និងកីឡា, អង្គការ IOM ក្រោមគម្រោង PROMISE និងទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ច​សហប្រតិបត្តិការ ប្រមាណ៤០នាក់ ដើម្បីចែករំលែក​អំពីឧត្តមានុវត្តន៍របស់កម្ពុជា ក្នុងការជួយសម្របសម្រួល និងការគាំទ្រដល់ពលករទេសន្តរប្រវេសក៍។

នៅក្នុងកិច្ចប្រជុំនេះ តំណាងក្រសួងការងារ និងបណ្តុះ​បណ្តាល​វិជ្ជាជីវៈកម្ពុជា បានធ្វើការចែករំលែកនូវ (១) ការលើកកម្ពស់ និងផ្តល់ការអប់រំដល់ពលករទេសន្តរប្រវេសក៍តាមរយៈមជ្ឈមណ្ឌលធនធានពលករទេសន្តរប្រវេសក៍, ដំណើរការដោះស្រាយ និងផ្សះផ្សាវិវាទរបស់ពលករទេសន្តរប្រវេសក៍ ទាំងក្នុង និងក្រៅប្រទេស, និងការគ្រប់គ្រងទីភ្នាក់ងារជ្រើសរើសឯកជន (២) ការផ្សព្វផ្សាយព័ត៌មានទីផ្សារការងារ, ​ដំណើការនៃការដាក់ពាក្យធ្វើការងារ និងការផ្គូរផ្គងការងារ និង ​(៣) ការគាំទ្ររបស់រាជរដ្ឋាភិបាលលើការអភិវឌ្ឍ និងបណ្តុះបណ្តាលជំនាញបច្ចេកទេស, ការធ្វើតេស្តជំនាញ និងការទទួលស្គាល់ជំនាញពីមុន (RPL), សារៈសំខាន់នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលជាកាតាលីករជំរុញការអភិវឌ្ឍកម្លាំងពលកម្មជំនាញប្រកបដោយគុណភាព និងប្រសិទ្ធភាពឱ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារក្នុង និងក្រៅប្រទេស។

ឯកឧត្តមប្រធានគណៈប្រតិភូកម្ពុជា បានថ្លែងអំណរគុណចំពោះវត្តមានរបស់ប្រតិភូឡាវទាំងអស់ និងសង្ឃឹមថា ភាគីឡាវ និងកម្ពុជា នឹងបន្តពង្រឹង និងពង្រីកកិច្ចប្រតិបត្តិការឱ្យកាន់តែរឹងមាំ និងប្រសើរឡើង។

គណៈប្រតិភូទាំងអស់ក៏បានអញ្ជើញ​ទៅទស្សនកិច្ចនៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មផងដែរ៕

អត្ថបទដែលជាប់ទាក់ទង