**ចំនួនអ្នកស្លាប់កើនឡើងដល់ ១,៦៤៤នាក់ បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ខ្លាំងនៅប្រទេសមីយ៉ាន់ម៉ា**មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា នឹងចូលរួមកិច្ចប្រជុំកំពូលរបស់មេដឹកនាំថ្នាក់តំបន់ក្នុងប្រទេសថៃនៅសប្តាហ៍ក្រោយ**ក្រសួងការបរទេស៖ មកទល់ពេលនេះ មិនទាន់មានរបាយការណ៍ណាមួយថាមានជនជាតិខ្មែរបានបាត់បង់ជីវិត បណ្តាលមកពីគ្រោះរញ្ជួយដីទាំងនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងថៃ**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបណ្ឌិត្យសភានគរបាលកម្ពុជា រួមគ្នាជំរុញឲ្យនិស្សិតនគរបាលប្រើប្រាស់ App NoDrug**ក្រសួងធនធានទឹក៖ កម្រិតរញ្ជួយរបស់ aftershock នៅមីយ៉ាន់ម៉ា នាម៉ោង ១៤:០៣នាទី នាថ្ងៃទី២៩ ខែមីនានេះ បានថយចុះមកត្រឹមកម្រិត ៣,៥ វ៉ិចទ័រ**ចិននឹងផ្តល់ជំនួយមនុស្សធម៌បន្ទាន់ចំនួន ១០០លានយន់ដល់មីយ៉ាន់ម៉ា**សម្តេចតេជោ ហ៊ុន សែន សម្តែងនូវការសោកស្តាយ និងក្រៀមក្រំយ៉ាងជ្រាលជ្រៅជាមួយ​រដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ា ចំពោះការជួបនូវហេតុការណ៍មហន្តរាយ​នៃគ្រោះ​រញ្ជួយដី**សម្តេចតេជោ ហ៊ុន សែន សម្តែងនូវការសោកស្តាយ និងក្រៀមក្រំយ៉ាងជ្រាលជ្រៅជាមួយ​រាជរដ្ឋាភិបាល និងប្រជាជនថៃ ចំពោះការជួបនូវហេតុការណ៍មហន្តរាយ​នៃគ្រោះ​រញ្ជួយដី**រដ្ឋមន្ត្រី ថោ ជេដ្ឋា៖ បច្ចុប្បន្ន កម្ពុជានៅពុំទាន់មានអ្នកជំនាញ និងឧបករណ៍វាស់ស្ទង់លើវិស័យរញ្ជួយផែនដីនៅឡើយទេ**អាមេរិក​សម្តែង​ការ​រំលែក​ទុក្ខ​ដល់​កូរ៉េ​ខាង​ជើង​ចំពោះ​ភ្លើង​ឆេះ​ព្រៃ ដោយ​សន្យា​ផ្តល់​ជំនួយ​ចាំបាច់**អភិបាល​ស្រុកសូទ្រនិគម អំពាវនាវដល់ពលរដ្ឋក្នុងតំបន់ បន្តយកចិត្តទុកដាក់តាមដានសភាពការណ៍ និងព័ត៌មានពាក់ព័ន្ធករណីរញ្ជួយដី **រថយន្តតាក់ស៊ី EV របស់ចិនទទួលបានប្រជាប្រិយភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា ចំពេលមានការកើនឡើងនៃសីតុណ្ហភាព**ក្រសួងសុខាភិបាល៖ មនុស្ស៩២១នាក់ ត្រូវបានសម្លាប់ក្នុងដែនដីប៉ាឡេស្ទីន ចាប់តាំងពីអ៉ីស្រាអែល បានបន្តការវាយប្រហារក្នុងទ្រង់ទ្រាយធំសាជាថ្មី**UN ទាត់ចោលយោបល់របស់លោក ពូទីន ដែលចង់ឱ្យអ៊ុយក្រែនត្រូវដាក់ឱ្យស្ថិតក្រោម រដ្ឋាភិបាលបណ្តោះអាសន្នមួយ ដើម្បីអាចបញ្ចប់សង្រ្គាម**អាមេរិក ចោទប្រកាន់លើដាណឺម៉ាក ថាធ្វើមិនបានល្អក្នុងការរក្សាការពារដែនដី Greenland ឱ្យមានសុវត្ថិភាព**ប្រមុខការពារជាតិអាម៉េរិក អះអាងជាថ្មីនូវការប្តេជ្ញាចិត្តដែកថែបរបស់រដ្ឋធានីវ៉ាស៊ីនតោន ចំពោះសន្ធិសញ្ញាការពារជាតិជាមួយហ្វីលីពីន**ប្រទេសថៃមានបំណងកាត់បន្ថយអតិរេកពាណិជ្ជកម្មរបស់ខ្លួនជាមួយសហរដ្ឋអាមេរិកមកត្រឹម ២០ពាន់លានដុល្លារតាមរយៈការនាំចូលផលិតផលសហរដ្ឋអាមេរិកបន្ថែមទៀត**មាសបានឡើងថ្លៃដល់កម្រិតខ្ពស់បំផុត!**ផ្សារហ៊ុនថៃបានផ្អាកសកម្មភាពជួញដូរទាំងអស់ បន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងខ្លា**តោះមកស្គាល់ប្រទេសទាំង៨ ដែលរងគ្រោះដោយសារគ្រោះរញ្ជួយដីញឹកញាប់ជាងគេ គិតចាប់ពីឆ្នាំ១៩៩០ ដល់ ឆ្នាំ២០២៤

អាចារ្យ អាចារ្យរិនី ចំនួន ១៨៥អង្គ/នាក់ ទទួលការតម្រង់ទិស បណ្តុះបណ្តាលតួនាទីភារកិច្ច និង​ក្រមសីលធម៌អាចារ្យខ្មែរ ពីក្រសួងធម្មការ និងសាសនា

ភ្នំពេញ៖ នាទីស្តីការក្រសួងធម្មការ ​និងសាសនា មានរៀបចំបើកវគ្គ​តម្រងទិសបណ្តុះបណ្តាលតួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរជំនាន់ទី៤១ ក្រោមអធិបតីភាព ឯកឧត្តម សេង សុមុនី រដ្ឋលេខាធិការ និងជាតំណាង ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ ​និង​សាសនា។

ឯកឧត្តម ស៊ិន​ សុវណ្ណនិ អគ្គនាយក នៃអគ្គនាយកដ្ឋានកិច្ចការសាសនា មាន​ប្រសាសន៍​លើកឡើងថា ដោយបានទទួលអនុសាសន៍ណែនាំប្រកបដោយគតិបណ្ឌិតពី សម្តេចអគ្គមហាសេ​នា​បតីតេជោ ហ៊ុន សែន ស្តីពី​វិបត្តិអាចារ្យខ្មែរកាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០០៩ មក ក្រសួងធម្មការ និងសាសនា បានខិតខំស្រាវ​ជ្រាវ​រកធនធានចាស់ព្រឹទ្ធាចារ្យ និងអាចារ្យដែលមានចំណេះដឹងពីកម្មវិធីនានា មានបទពិសោធន៍ជ្រៅជ្រះដើម្បី​រៀប​ចំវគ្គបណ្តុះបណ្តាលតម្រង់ទិសអាចារ្យខ្មែរឱ្យមានការឯកភាពគ្នា ឈ្វេងយល់ពីគ្នា ផ្លាស់ប្តូរចំណេះដឹង និង​បទពិសោធន៍ពីគ្នាទៅវិញទៅមក លើទម្រង់ពិធីកម្មផ្សេងៗ ដែលកប់នៅ​តាមមូលដ្ឋាននានា ក្នុងព្រះរា​ជា​ណា​ចក្រកម្ពុជា។ សិក្ខាមដែលមកទទួលការបណ្តុះបណ្តាលនាថ្ងៃនេះ មានចំនួន១៨៥អង្គ នាក់ ក្នុងនោះ​មាន​ព្រះសង្ឃ២៣អង្គ និងស្ត្រី១នាក់។ សិក្ខាកាមទាំង១៨៥រូបនេះ មានជំនាញខុសៗគ្នា អាចារ្យកាន់ពេលា​ការចំនួន ៤៤រូប អាចារ្យយោគីចំនួន ៣២រូប អាចារ្យវត្តចំនួន ៧០រូប គណៈកម្មការវត្ត ១២រូប។ សិក្ខាកាម​អាយុ​ក្រោម ២៥ឆ្នាំមានចំនួន ១៤រូប ក្មេងជាងគេមានអាយុ ១៨ឆ្នាំមាន ១រូប និងសិក្ខាកាមអាយុលើស ៧០ឆ្នាំ មាន​ចំនួន ១១រូប និងមានសិក្ខាកាម វ័យចំណាស់ជាងគេអាយុ ៧៩ឆ្នាំ​មាន ១នាក់ សិក្សាលើ​មុខវិជ្ជា​ចំនួន​ ១១​មុខ​វិជ្ជា។

មានប្រសាសន៍បើកវគ្គបណ្តុះបណ្តាលនាឱកាសនេះ ឯកឧត្តម សេង សុមុនី តំណាងឯកឧត្តម​រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា សូមកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការទាំង​អស់ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ធ្វើយ៉ាងណាឱ្យវគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់នេះអាច ដំណើរការទៅបាន។ កិច្ចការងារនេះគឺការចូលរួមចំណែកកសាងធនធានមនុស្ស និងលើកស្ទួយវិស័យវប្បធម៌ សាសនា​ជាពិសេសគឺការចែករំលែកចំណេះដឹង ដើម្បីតម្រងទិសរបៀបរបបរៀបចំពិធីមង្គល និងពិធីបុណ្យ ផ្សេងៗដោយមានការចូលរួមយ៉ាងសកម្មប្រកបដោយស្មារតីព្យាយាម យកចិត្តទុកដាក់និងឆន្ទះមុះមុតរបស់​គ្រូឧទ្ទេសគ្រប់រូបក្នុងការបង្ហាត់បង្រៀន ផ្ទេរចំណេះដឹងដើម្បីបំពេញបន្ថែមនូវចំណេះដឹង ចំណេះធ្វើ ដល់​សិក្ខាកាមអាចារ្យរហូតដល់ទទួលបានជាគុណប្រយោជន៍ដ៏ធំធេង។

ឯកឧត្តម សេង សុមុនី រដ្ឋលេខាធិការ មានប្រសាសន៍បន្តទៀតថា កិច្ចការដែលយើងបាននិងកំពុង ធ្វើនេះ គឺពិតជារក្សាបាននូវការអភិរក្សមរតកប្រពៃណីទំនៀមទម្លាប់ វប្បធម៌ អរិយធម៌ ជាតិដ៏យូរលង់របស់ ដូនតាខ្មែរយើង។ សម្បត្តិធនធាន និងកេរមរតកទាំងអស់នេះ គឺជាសម្បត្តិសង្គមដ៏ចាំបាច់ និងមានតម្លៃមិន អាចកាត់ថ្លៃបានសម្រាប់ការកសាងសង្គមកម្ពុជា ដែលមានកោសិកាផ្សារភ្ជាប់គ្នាយ៉ាងរ៉ឹងមាំ។

តាមរយៈ​វគ្គ​បណ្តុះបណ្តាលនេះ ឯកឧត្តម សេង សុមុនី សង្ឃឹមថា សិក្ខាកាមរបស់យើងនឹងទទួលបាននូវចំណេះដឹង និងចំណេះធ្វើពិតប្រាកដ ហើយយកទៅអនុវត្តដើម្បីបានជាប្រយោជន៍ដល់សង្គម ក្នុងនោះរួមទាំងការអប់រំ ឬ ការប្រៀនប្រដៅកូនចៅថើម្បីពត់ចិត្តគំនិត មនោសញ្ចេតនា ឱ្យស្គាល់ពីតម្លៃនៃសីលធម៌ ចរិយាធម៌ដ៏ខ្ពង់ខ្ពស់ ដែលជាកេរមរតកដូនតា និងការប្រព្រឹត្តទៅតាមគន្លងធម៌ នៃព្រះពុទ្ធសាសនារបស់យើងផងដែរ។

អត្ថបទដែលជាប់ទាក់ទង