**អភិបាលខេត្តកណ្តាល ណែនាំកងកម្លាំងទាំងអស់ បន្តថែរក្សាការពារព្រំដែន និងបង្ក្រាបទប់ស្កាត់បទល្មើសនានា**សម្តេចតេជោ បង្ហាញអារម្មណ៍សោកសៅចំពោះបងប្រុសដែលនឹងត្រូវបញ្ចុះនៅថ្ងៃស្អែក**ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ា បន្តកើនដល់លើស២៧០០នាក់**មនុស្ស ១១២នាក់បានរងរបួស ក្នុងហេតុការណ៍អគ្គិភ័យ ដែលផ្តើមចេញពីការផ្ទុះបំពង់ឧស្ម័នរបស់ក្រុមហ៊ុនរដ្ឋ Petronas នៅឯតំបន់ Putra Heights ក្នុងរដ្ឋ Selangor**ប្រធានាធិបតីអាមេរិក គ្រោងធ្វើទស្សនកិច្ចទៅកាន់អារ៉ាប៊ីសាអូឌីត នៅខ្ទង់ខែឧសភាខាងមុខ**អភិបាលខេត្តកំពង់ធំ បំពាក់ភ្លើងសូឡាលើផ្លូវជាតិលេខ៦ ចាប់ពីព្រំប្រទល់ខេត្តកំពង់ចាម ដល់ខេត្តសៀមរាប**ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំបូកសរុបលទ្ធផលបេសកកម្មគាំទ្រការអនុវត្តគម្រោងលើកទី៩ របស់ធនាគារពិភពលោក ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គម**អភិបាលខេត្តកណ្តាល ជំរុញរដ្ឋបាលស្រុកល្វាឯម ត្រូវខិតខំសម្របសម្រួល បញ្ចប់ទំនាស់ដីធ្លីឱ្យបានអស់ ដើម្បីក្លាយជាស្រុកគំរូ**សម្តេច ឃួន សុដារី គាំទ្រការរៀបចំវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកលើកទី៩ ស្តីពីសុខភាពសកលនៅឆ្នាំ២០២៦ សហការរៀបចំដោយគណៈកម្មការទី៨សភា ជាមួយនឹង WHO**រដ្ឋបាលខេត្តព្រះសីហនុ ជូនដំណឹងស្តីពីការរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងខេត្តព្រះសីហនុ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ**គណះកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ចេញផែនការណែនាំ​ ស្ដីពី​ការរៀបចំបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ​ ឆ្នាំម្សាញ់​ សប្តស័ក​ ព.ស​.២៥៦៩​ គ.ស​.២០២៥**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ និងឯកឧត្តម អ៊ុំ រាត្រី អញ្ជើញចូលរួមពិធីបុណ្យសព ពលករខ្មែរ ឈ្មោះ មាស សាវ៉ាង ដែលបានទទួលមរណភាព ដោយសារការរញ្ជួយដីក្នុងប្រទេសថៃ**គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក អំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ ឲ្យចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក រួមចំណែកទប់ស្កាត់ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ**នាវេលាម៉ោង ៤ និង ៤៨នាទីទៀបភ្លឺ ជាពេលវេលាកំណត់ទទួលទេវតាឆ្នាំថ្មី ព្រះនាម «គោរាគទេវី»**សម្តេចប្រធានរដ្ឋសភា សង្ឃឹមថា AFPPD នឹងពង្រីកវិសាលភាពការងារនៅកម្ពុជា ដើម្បីសុខុមាលភាពប្រជាពលរដ្ឋ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាលើសេវាសាធារណៈក្នុងវិស័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី**គណៈប្រតិភូយោធភូមិភាគ៥ នៃកងទ័ពប្រជាជាជនវៀតណាម អញ្ជើញសួរសុខទុក្ខ និងជូនពរថ្នាក់ដឹកនាំខេត្តរតនគិរី ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មៃរ**ខេត្តបន្ទាយមានជ័យ ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អនុមោទនា ពិធីបុណ្យខួបលើកទី ៥៦ឆ្នាំ នៃការបកប្រែគម្ពីរព្រះត្រៃបិដកខ្មែរ និងរំលឹកគុណក្រុមជំនុំព្រះត្រៃបិដក**រដ្ឋមន្ត្រីការបរទេសទីម័រឡេស្តេ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា

ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន៖ កម្ពុជាក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន កសាងបាននូវសន្តិភាពពេញលេញ

ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានលើកឡើងថា ប្រទេសកម្ពុជាក្រោមការដឹកនាំប្រកប ដោយគតិបណ្ឌិត និងភាពឈ្លាសវៃបំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សប្រជាជនកម្ពុជា កសាងបាននូវសន្តិភាពពេញលេញ ស្ថិរភាព នយោបាយ និងការអភិវឌ្ឍប្រកបដោយចីរភាពលើគ្រប់វិស័យតាមរយៈមាគ៌ានយោបាយដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា។

ការថ្លែងយ៉ាងដូច្នេះរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានធ្វើឡើងក្នុងកិច្ច ប្រជុំត្រួតពិនិត្យការងារគណបក្ស ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ របស់គណៈកម្មាធិការគណបក្សខេត្តបន្ទាយមានជ័យកាលពីព្រឹកថ្ងៃអង្គារ ទី២៣ ខែឧសភា ឆ្នាំ២០២៣នេះ នៅសាលប្រជុំគណបក្សខេត្ត ដែលមានសមាជិកសមាជិកា ចូលរួមយ៉ាងច្រើនកុះករ។

ក្នុងឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានថ្លែងកោតសរសើរ និងអំណរគុណ ដល់សមាជិកសមាជិកាគណបក្ស និងអង្គភាពពាក់ព័ន្ធទាំងអស់ដែលបានខិតខំអនុវត្តន៍ គោលនយោបាយរាជរដ្ឋាភិបាល និងគណបក្សបានដោយជោគជ័យ ជាពិសេសការ ចូលរួមការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ នៅក្នុងឱកាសព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ដែលទើបបានបញ្ចប់ទៅថ្មីៗនេះបានយ៉ាងជោគជ័យនៅក្នុងព្រះរាជាណា ចក្រកម្ពុជា។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានលើកឡើងថា មូលដ្ឋានគ្រឹះនៃសុខសន្តិភាព បានធ្វើឱ្យប្រជាជនកម្ពុជាមានជីវភាពរស់នៅកាន់តែល្អប្រសើរ និងទទួលបាននូវផ្លែផ្កា សេដ្ឋកិច្ច និងនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានបន្តថា សន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍ ទាំងអស់នេះ គឺជាការរួមចំណែកដ៏សំខាន់របស់សមាជិក សមាជិកាគណបក្ស មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងជនរួមជាតិទាំងអស់ដែលបានយល់ច្បាស់ពី គុណតម្លៃនៃសន្តិភាព។

ជាមួយនោះឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានពិនិត្យ និងវាយតម្លៃខ្ពស់ចំពោះការងារ ដែលគណបក្សខេត្តសម្រេចបានកន្លងមក ព្រមទាំងបានគាំទ្រទិសដៅ ចំពោះមុខដែលបានដាក់ចេញ និងសូមធ្វើការណែនាំបន្ថែមទៀតដល់សមាជិក សមាជិកា គ្រប់ថ្នាក់គ្រប់ផ្នែកទាំងអស់ ត្រូវបន្តរួមគ្នាការពារថែរក្សាសន្តិភាព ពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការលុបបំបាត់នូវចោរកម្ម បញ្ហាគ្រឿងញៀន ល្បែងស៊ីសង ខុសច្បាប់ គ្រោះថ្នាក់ចរាចរណ៍ ការផ្តល់សេវាសាធារណៈ ដោះស្រាយនូវសំណូមពរ ប្រជាពលរដ្ឋមូលដ្ឋាន និងអំពាវនាវអ្នកដែលមានឈ្មោះបោះឆ្នោតត្រូវត្រៀមខ្លួនទៅ បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៅពេលខាងមុខនេះឱ្យបានគ្រប់ៗគ្នា៕

អត្ថបទដែលជាប់ទាក់ទង