**បទវិភាគ៖ចិននិងប្រេស៊ីលពួតដៃគ្នាកសាងពិភពលោកដែលមានភាពកាន់តែល្អបវរ**តួនាទីចិនក្នុងតំបន់អាស៊ាន ក្នុងបរិបទគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សាកល**ប្រធាន CDI-IDC បញ្ជាក់ថា សម្តេចតេជោ គឺជាគំរូសន្តិភាពរបស់ពិភពលោក និងបទពិសោធន៍កសាង និងរក្សាបាននូវសន្តិភាពដែលកំពុងរស់រាននៅកម្ពុជា**ប្រធានរដ្ឋសភាវៀតណាម ជឿជាក់ថាកម្ពុជានឹងមានការអភិវឌ្ឍរីកចម្រេីនកាន់តែខ្លាំងក្លា**ព្រះមហាក្សត្រ ត្រាស់បង្គាប់តាំងស៊ប់ ក្នុងឋានន្តរស័កិ្តអនុព្រះរាជអាជ្ញា នៃក្របខណ្ឌព្រះរាជអាជ្ញា ដល់ព្រះរាជអាជ្ញារងកម្មសិក្សា៣២នាក់**កំពុងស្វែងរកការងារមែនទេ! ការងាររហូតដល់ទៅចំនួន ៥៥ ០៥៣ កន្លែង កំពុងរង់ចាំអ្នក**អាជ្ញាធររដ្ឋបាលខេត្តស្ទឹងត្រែង ក្រើនរំលឹកដល់សាធារណៈជន អាជីវករ មន្ត្រីរាជការ ប្រជាពលរដ្ឋ សិស្សនិស្សិតទាំងអស់ ត្រូវរួមគ្នាសម្អាត និងទុកដាក់សំណល់រឹង សំរាមឱ្យបានត្រឹមត្រូវ**សម្ព័ន្ធក្រុមហ៊ុនឥណ្ឌូណេស៊ីដ៏ធំ CT Corp ចាប់អារម្មណ៍ការវិនិយោគនៅកម្ពុជា**រដ្ឋមន្ត្រីការងារជឿជាក់ថា តាមរយៈកិច្ចសហប្រតិបត្តិការជាដៃគូអភិវឌ្ឍន៍ពី ADB និង AFD នឹងធ្វើឱ្យកាន់តែប្រសើរឡើងនូវគុណភាពជំនាញសម្រាប់កម្មវិធី TVET នៅកម្ពុជា**បារាំងប្រកាន់ជំហរប្រុងប្រយ័ត្ន ចំពោះដីកាចាប់ខ្លួនរបស់ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ លើមន្ត្រីអ៊ីស្រាអែល**សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពីធីជប់លៀងជូនប្រតិភូមហាសន្និបាតអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ីលើកទី១២ (ICAPP 12)**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាម៉ៅការមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ក្រសួងសាធារណការ និងដឹកជញ្ជូន ចេញសេចក្តីបំភ្លឺព័ត៌មាន ពាក់ព័ន្ធនឹងការផ្សព្វផ្សាយរបស់សារព័ត៌មានបរទេសមួយចំនួន ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ**តំណាង ICAPP កោតសរសើរកម្ពុជាដែលបន្តរក្សាបាននូវសន្ដិភាព និងស្ថិរភាព ខណៈពេលប្រទេសមួយចំនួនក្នុងតំបន់ និងពិភពលោកកំពុងស្ថិតនៅក្នុងភាពមិនច្បាស់លាស់**ក្រសួងការពារជាតិរុស្ស៉ី អះអាងពីការចាប់យកបានភូមិមួយទៀត នៅភាគខាងកើតអ៊ុយក្រែន ដែលជាជ័យជម្នះថ្មីមួយទៀតនៃសង្រ្គាមជាង ៣៣ខែ**ក្រសួងរ៉ែ ចេញសេចក្តីប្រកាសព័ត៌មានស្តីពី របាយការណ៍សង្ខេបពីលទ្ធផលការងារឆ្នាំ២០២៣ និងឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥**មេដឹកនាំផ្តាច់ការកូរ៉េខាងជើង លោក គីម ជុងអ៊ុន ចោទអាម៉េរិកថា កំពុងអុចភ្លើងសង្គ្រាមនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ**ប្រធានាធិបតីជាប់ឆ្នោតអាម៉េរិកលោក ដូណាល់ ត្រាំជ្រើសតាំងរដ្ឋមន្រ្តីយុត្តិធម៌ថ្មី ក្រោយបេក្ខជនដំបូងលាលែងពីតំណែង**រដ្ឋមន្ត្រីការពារជាតិជប៉ុន បានប្រាប់សមភាគីចិនថា លោកមាន “ការព្រួយបារម្ភជាខ្លាំង” អំពីសកម្មភាពយោធាកាន់តែខ្លាំងក្លា នៅជិតប្រទេសជប៉ុន**ប្រធានាធិបតីថ្មីរបស់ប្រទេសម៉ិកស៊ិក ខ្នះខ្នែង ដោះស្រាយបញ្ហាអន្តោប្រវេសន៍ ជាមួយលោក ដូណាល់ ត្រាំ

លោកជំទាវ ហ៊ុន ស៊ីណាត តំណាងដ៏ខ្ពង់ខ្ពស់ នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត និងលោកជំទាវ អញ្ជើញចុះសួសុខទុក្ខ យោធិនពិការ៣១៧តេជោភ្នំឆ័ត្រ

បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ ២០២៣ លោកជំទាវ ហ៊ុន ស៊ីណាត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ ពេជ ចន្ទមុន្នី បានអញ្ជេីញចុះសួសុខទុក្ខ យោធិនពិការ៣១៧តេជោភ្នំឆ័ត្រ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក ព្រហ្ម មរណៈ មេបញ្ជការរងកងទ័ពជើងគោក លោកស្រី រស់ សុផានី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ លោកមេបញ្ជាការកងកម្លាំងប្រដាប់អាវុធ បានចូលរួមជិត៧០០នាក់។

តាំងនាមថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យលោកស្រី រស់ សុផានី ក៏បានថ្លែងអំណរគុណទៅដល់ប្រមុខរដ្ឋាភិ   បាលកម្ពុជាដែលមាន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី តែងតែគិតគូរយកចិត្តទុកដាក់ពីជីវភាពរស់នៅរបស់បងប្អូនយោធិន។

ជាក់ស្តែងនាឱកាសនេះបងប្អូនគ្រួសារយោធិនជាង៦០០គ្រួសារ ទទួលបានអំណោយពីឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត និងលោកជំទាវ ដើម្បីបានដោះស្រាយជីវភាពប្រចាំថ្ងៃ។ ជាពិសេសនាពេលកន្លងទៅថ្មីៗកន្លងទៅ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ក៏បានផ្ដល់នូវអណ្ដូងទឹកជូនបងប្អូននៅក្នុង មណ្ឌលអភិវឌ្ឍន៍យោធិនពិការ ៣១៧ តេជោភ្នំឆ័ត្រ ព្រមទាំងបានផ្តល់នូវសាលារៀនជូនសិស្សានុសិស្សបានរៀនសូត្រផងដែរ។

នាឱកាសនោះលោកជំទាវ ហ៊ុន ស៊ីណាត ក៏បានពាំនាំប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ពិសេសឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត និងលោកជំទាវ ជូនចំពោះបងប្អូនយោធិន យោធិនពិការ៣១៧តេជោភ្នំឆ័ត្រ ដោយក្ដីនឹករលឹក។

ទន្ទឹមជាមួយគ្នានោះលោកជំទាវ ក៏បានលើកឡើងពីវីរៈភាពដ៏អង់អាចក្លាហានរបស់បងប្អូនជាយោធិន ដែលបានលះបង់សព្វបែបយ៉ាង ក្នុងសមរភូមិ ដើម្បីការពារបុព្វហេតុជាតិមាតុភូមិ ខ្លះបានបាត់បង់ជីវិត ខ្លះពិការភាពជាដើម។ ជាមួយនឹងគុណបំណាច់ដ៏ធំធេង នេះប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន តែងតែគិតគូយកចិត្តទុកដាក់ទៅលេីសុខទុក្ខបងប្អូនយោធិន តាមការលើកកម្ពស់ជីវភាព ផ្តល់ដីសម្រាប់បង្កបង្កេីផល ផ្តល់លំនៅឋាន ដែលធ្វេីឱ្យជីវភាពបងប្អូនយោធិនការកាន់តែមានភាពល្អប្រសេីរ។

មួយវិញទៀតលោកជំទាវក៏បានអំពាវនាវដល់បងប្អូនទាំងអស់ដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតសូមទៅចូលរួមបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំពីរខាងមុខនេះឱ្យបានទាំងអស់គ្នា។

ជាមួយគ្នានោះគ្រួសារយោធិនពិការ៣១៧តេជោភ្នំឆ័ត្រ ចំនួន៦៥០គ្រួសារ ក៏ទទួលបានអំណោយពីឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃ កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ ពេជ ចន្ទមុន្នី ក្នុងមួយគ្រួសារ ទទួលបាន អង្ករ ២០គីឡូក្រាម មី០១កេស ត្រីខ ០១យួរ គ្រឿងឧបភោគបរិភាគ មួយចំនួន រួមនឹងថវិកា៥ម៉ឺនរៀល។

ជាមួយគ្នានោះឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន ក៏បានជួយថវិកាមណ្ឌលអភិវឌ្ឍន៍យោធិនពិការ ៣១៧ តេជោភ្នំឆ័ត្រ ចំនួន៤លានរៀល លោកជំទាវ ហ៊ុន ស៊ី ណាត ក៏បានជួយថវិកា ២០០០ដុល្លារ បន្ថែម ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង