**លោកជំទាវ ប៉ាង ដានី ផ្តល់អនុសាសន៍សំខាន់ៗ ៨ចំណុច ដើម្បីឱ្យវិស័យអប់រំនៅខេត្តកំពង់ចាម មានការរីកចម្រើន**នគរបាលស្រុកភ្នំស្រួច ឃាត់ខ្លួនបុរសម្នាក់ដែលខឹងម្តាយបែងចែកដីឱ្យកូនៗមិនស្មើគ្នា ទប់កំហឹងមិនជាប់ស្ទុះទៅទាញកាំបិទផ្គាក់កាប់ប្អូនប្រុសបណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ ហើយចាប់ម្តាយបោកផ្ទប់ទៅនឹងដី**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញដឹកនាំគណៈប្រតិភូ គោរពវិញ្ញាណក្ខន្ធសព លោកជំទាវអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យស់ ស៊ីមន**ក្រសួងការបរទេសអាមេរិក បើកភ្លើងបៃតងលើការលក់មីស៊ីលប្រភេទ air-to-air រយៈចម្ងាយមធ្យមទៅឱ្យជប៉ុន**ក្រុមអ្នកស៊ើបអង្កេតកូរ៉េខាងត្បូង ដែលព្យាយាមអនុវត្តដីកាចាប់ខ្លួនលោក Yoon Suk Yeol ត្រូវបានរារាំងដោយកងអង្គរក្ស**មជ្ឈមណ្ឌលជំនាញឧតុនិយមអាស៊ាន ចេញប្រកាសអាសន្នកម្រិត១ ព្រមានអំពីចំណុចក្ដៅ និងការ បំពុល ផ្សែង អ័ព្ទ ឆ្លង ដែន នៅតំបន់អាស៊ីអាគ្នេយ៍**មនុស្សរាប់សិបនាក់បានរងរបួសនៅក្នុងការរត់ជាន់គ្នាមួយ ក្នុងការប្រារព្ធពិធីចូលឆ្នាំសកលនៅក្នុងរដ្ឋធានី ដូហា ប្រទេសកាតា**ក្រសួងការបរទេសអាមេរិក បើកភ្លើងបៃតងលើការលក់មីស៊ីលប្រភេទ air-to-air រយៈចម្ងាយមធ្យមទៅឱ្យជប៉ុន**ពិធីឆ្លងចូលឆ្នាំសកលរបស់អាល្លឺម៉ង់ គ្របដណ្ដប់ដោយអំពើហឹង្សា និងឧប្បត្តិហេតុ សោកនាដកម្ម ពាក់ព័ន្ធនឹងការបាញ់កាំជ្រួច**អ៊ីរ៉ង់មិនជំទាស់នឹងការចរចាថ្មី អំពីកម្មវិធីនុយក្លេអ៊ែរ របស់ខ្លួនទេ**លោក Joe Biden នឹងស្នើសុំច្បាប់បញ្ឈប់ លោក Donald Trump ដែលត្រៀមក្នុងការការពង្រីកការខួងយកប្រេង និងឧស្ម័ននៅក្នុងទឹកឆ្នេរសមុទ្រជាច្រើន របស់សហរដ្ឋអាមេរិក**អតីតយុទ្ធជន និងប្រជាពលរដ្ឋ មានជីវភាពលំបាកខ្វះខាតនៅស្រុកតាំងគោក ខេត្តកំពង់ធំ បានទទួលអំណោយសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត**ប្រាកដណាស់! បន្ទាប់ពីថៅកែរបស់អ្នក បានចុះឈ្មោះអ្នកចូលជាសមាជិក ប.ស.ស. និងមានប័ណ្ណសមាជិក ប.ស.ស. រួចរាល់ នោះអ្នកនឹងទទួលបានការធានារ៉ាប់រងរបបសន្តិសុខសង្គមតាមរយៈ ប.ស.ស.**ក្រុមអ្នកស៊ើបអង្កេតប្រឆាំងអំពើពុករលួយរបស់រដ្ឋបានចូលទៅក្នុងគេហដ្ឋាន របស់ប្រធានាធិបតី Yoon Suk Yeol ដើម្បីអនុវត្តដីកាឃុំខ្លួន**នគរបាលខេត្តព្រៃវែង បន្តខិតខំពន្លឿនសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឱ្យបានទាន់ពេលវេលា**អត្រាប្តូរប្រាក់ផ្លូវការ ១ដុល្លារអាមេរិក ស្មើ៤,០៣២រៀល សម្រាប់ថ្ងៃទី៣ ខែមករានេះ**អ្នកនាំពាក្យ៖ ២ថ្ងៃ មុនដាច់ឆ្នាំ២០២៤ មន្ត្រីផ្តល់សេវាអត្តសញ្ញាណកម្ម ៣ពាន់សេវាជូនពលរដ្ឋ**មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ ណែនាំដល់មន្រ្តីក្រោមឱវាទកុំឱ្យយកខ្លួនទៅពាក់ព័ន្ធនិងបទល្មើសគ្រប់ប្រភេទ**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ ប្រជារាស្រ្តកម្ពុជាមានភ័ព្វសំណាងដែលបានរស់ក្រោមម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្សត្រ**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញគោរពវិញ្ញាណក្ខន្ធសព មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហាក់ ស៊ីផេន

ក្រសួងការងារផ្ដល់ការបណ្តុះបណ្តាលជនបង្គោលយេនឌ័រ ដើម្បីបំប៉នសមត្ថភាពបន្ថែមក្នុងការអនុវត្តផែនការសកម្មភាពដែលជួយដល់ស្ត្រី

ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានរៀបចំវគ្គបណ្តុះបណ្តាលជនបង្គោលយេនឌ័រក្រោមឱវាទក្រសួងការងារ ដើម្បីបំប៉នសមត្ថភាពបន្ថែមក្នុងការអនុវត្តផែនការសកម្មភាព វិធានការណ៍ គោលនយោបាយ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាដែលពាក់ព័ន្ធនឹងការលើកកម្ពស់សមភាពយេនឌ័រ លើកកម្ពស់តម្លៃស្ត្រីឱ្យកាន់តែប្រសើរថែមទៀត។

លោកស្រី ស៊ើង សរសុចិត្តា រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា វគ្គបណ្ដុះបណ្ដាលនេះមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៣-២៥ ខែឧសភា ដែលមានសិក្ខាកាមចូលរួមប្រមាណជិត៣០០នាក់។

វគ្គបណ្តុះបណ្តាលនេះដែរនឹងផ្តល់ការចែករំលែកនូវបទពិសោធន៍ដ៏ល្អសម្បូរបែប និងមានតម្លៃ ហើយត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងសមត្ថភាពបន្ថែមដល់ជនបង្គោលយេនឌ័រ តាមអង្គភាពក្រោមឱវាទក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

លោកស្រី ច័ន្ទ សូរីយ៍ រដ្ឋលេខាធិការក្រសួងកិច្ចការនារី បានលើកឡើងដែរថា ប្រទេសកម្ពុជាមានស្ត្រីដល់ទៅ៥១ភាគរយនៃប្រជាជនសរុប ប៉ុន្តែការផ្ដល់ឱកាស ការអប់រំដល់ស្ត្រីនៅមានកម្រិត ទើបរាជរដ្ឋាភិបាលបានបង្កើតគណៈកម្មាធិការជាតិលើកម្ពស់សីលធម៌សង្គមតម្លៃស្រ្តីនិងគ្រួសារខ្មែរ គោលនយោបាយជាតិ វិធានការណ៍នានាក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងយន្តការបញ្ជ្រាបយេនឌ័រនៅកម្ពុជា។ នៅឆ្នាំ២០២៣ ទើបនឹងបង្កើតក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី និងដាក់ចេញផែនការសកម្មភាពការងារឆ្នាំ២០២៤ផងដែរ។

លោកស្រី ច័ន្ទ សូរីយ៍ បានបញ្ជាក់ថា ទោះជាយ៉ាងណាក៏ដោយ កម្ពុជាត្រូវការវិនិយោគបន្ថែមដើម្បីបំពេញចំណុចខ្វះខាតរបស់ស្ត្រី ហេតុដូច្នេះហើយបានជាថ្ងៃនេះ មានការបំពាក់បំប៉នសមត្ថភាពបន្ថែមអ្នកប្រតិបត្តិរបស់ក្រសួង/ស្ថាប័នដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ដើម្បីភាពសុខដុមរមនារបស់ប្រជាជនកម្ពុជា។

ជាមួយគ្នានោះ ឯកឧត្ដម អ៉ិត សំហេង បានលើកឡើងថា រាជរដ្ឋាភិបាលបានផ្តោតទៅលើការធ្វើឱ្យមានសមភាពយេនឌ័រនៅក្នុងដំណើរការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម តាមរយៈការកសាងសមត្ថភាពស្ត្រី ការកែប្រែឥរិយាបថសង្គមដែលមានការរើសអើងចំពោះស្ត្រី និងការធានានូវសិទ្ធិ និងឱកាសទទួលបាននូវការថែទាំសុខភាព ការអប់រំ  ការបណ្តុះបណ្តាលមុខជំនាញ ការទទួលបានធនធានសេដ្ឋកិច្ច និងឱកាសចូលរួមប្រាស្រ័យដោយស្មើភាពក្នុងកិច្ចការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ក៏ដូចជាការទទួលបានកិច្ចការពារតាមផ្លូវច្បាប់ប្រកបដោយយុត្តិធម៌ ដើម្បីឱ្យស្ត្រីអាចជៀសផុតពីអំពើហិង្សា ការជួញដូរ ការរំលោភសេពសន្ធវៈ និងរាល់ទម្រង់ដទៃទៀតនៃការចូលរួមរបស់ស្រ្តីឱ្យបានច្រើនជាអតិបរិមាក្នុងស្ថាប័នជាតិគ្រប់កម្រិត ចាប់តាំងពីថ្នាក់កណ្តាលរហូតដល់ថ្នាក់មូលដ្ឋាន។

ក្រៅពីនេះ ក្រសួងការងារក៏គ្រប់គ្រងនិងតម្រង់ទិសក្រុមហ៊ុនបញ្ចូនពលករ/ពលការិនី និងពិនិត្យតាមដានឱ្យបានហ្មត់ចត់ចំពោះក្រុមហ៊ុនដែលបញ្ជូនពលករ/ពលការិនីទៅធ្វើការនៅក្រៅប្រទេស ក្នុងការការពារសិទ្ធិ សុវត្ថិភាព និងផលប្រយោជន៍ពលករ/ពលការិនី ដែលទៅធ្វើការនៅក្រៅប្រទេសដោយស្របច្បាប់។ ដោយឡែក គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួយដូរមនុស្ស (គ.ជ.ប.ជ) ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក៏ដូចជាស្ថានតំណាងកម្ពុជាប្រចាំបរទេសត្រូវពង្រឹងកិច្ចសហការក្នុងការការពារសិទ្ធិ និងផលប្រយោជន៍របស់ពលករ/ពលការិនីទេសន្តប្រវេសន៍ តាមរយៈវិធានការបង្ការ ទប់ស្កាត់ អនុវត្តច្បាប់ និងកិច្ចការងារជនរងគ្រោះ៕

អត្ថបទដែលជាប់ទាក់ទង