**អត្រាប្តូរប្រាក់ផ្លូវការ ១ដុល្លារអាមេរិក ស្មើ៤,០៣២រៀល សម្រាប់ថ្ងៃទី៣ ខែមករានេះ**អ្នកនាំពាក្យ៖ ២ថ្ងៃ មុនដាច់ឆ្នាំ២០២៤ មន្ត្រីផ្តល់សេវាអត្តសញ្ញាណកម្ម ៣ពាន់សេវាជូនពលរដ្ឋ**មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ ណែនាំដល់មន្រ្តីក្រោមឱវាទកុំឱ្យយកខ្លួនទៅពាក់ព័ន្ធនិងបទល្មើសគ្រប់ប្រភេទ**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ ប្រជារាស្រ្តកម្ពុជាមានភ័ព្វសំណាងដែលបានរស់ក្រោមម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្សត្រ**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញគោរពវិញ្ញាណក្ខន្ធសព មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហាក់ ស៊ីផេន**EDC ជូនដំណឹងពីការរអាក់រអួលផ្គត់ផ្គង់ចរន្តនៅតំបន់មួយចំនួន ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី៥ ខែមករា**នាយខណ្ឌរដ្ឋបាលព្រៃឈើតាកែវ អំពាវនាវប្រជាពលរដ្ឋចូលរួមថែរក្សា និងដាំដើមឈើនៅតាមផ្ទះរាងៗខ្លួនឱ្យបានកាន់តែច្រើន**កម្ពុជា-អឺរ៉ុប វាយតម្លៃខ្ពស់អំពីទំនាក់ទំនង និងភាពជាដៃគូ ដែលបានរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅកម្ពុជា**យ៉ាងហោចណាស់មនុស្ស ២៧នាក់ បានស្លាប់ បន្ទាប់ពីទូកជនចំណាកស្រុក ២គ្រឿង បានលិចនៅក្នុងដែនទឹកនៃទីក្រុង Sfax ប្រទេសទុយនីស៊ី**ក្នុង១ខែធ្នូ ២០២៤ មានភ្ញៀវទេសចរចូលទស្សនារមណីយដ្ឋានប្រាសាទព្រះវិហារ និងប្រាសាទកោះកេរជិត ១៥០០០នាក់**ក្រសួងពាណិជ្ជកម្មអាមេរិក កំពុងពិចារណាលើច្បាប់ថ្មី ដែលអាចហាមឃាត់យន្តហោះគ្មានមនុស្សបើករបស់ចិន នៅសហរដ្ឋអាមេរិក**អ្នកជំនាញសេដ្ឋកិច្ច៖ តួលេខប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៥ ចំនួន២០៨ដុល្លារ ធ្វើឱ្យកម្ពុជានៅតែរក្សាខ្លួនចូលរួមប្រកួតប្រជែងការទាក់ទាញការវិនិយោគ**ពលរដ្ឋរងគ្រោះដោយភ្លើងឆេះផ្ទះចំនួន៦គ្រួសារ ក្នុងស្រុកមុខកំពូល ទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល**រដ្ឋមន្រ្តី ឈាង រ៉ា ណែនាំដល់នាយកដ្ឋានអភិវឌ្ឍន៍ធនធានមនុស្ស ត្រូវបន្តធ្វើនវានុវត្តន៍ជាបន្តបន្ទាប់ទៀត ក្នុងការពង្រឹង និងបង្កើនសមត្ថភាពបណ្តុះបណ្តាលធនធានមនុស្ស វិស័យសុខាភិបាល**ខ្មាន់កាំភ្លើងបាញ់សម្លាប់​មនុស្ស​១២​នាក់​នៅ​ទីក្រុង​តូច​ម៉ុង​តេ​ណេ​ហ្គ្រោ​**ការវិនិយោគបៃតងនៅក្នុងវិស័យបរិស្ថានកំពុងទទួលបានការចាប់អារម្មណ៍ពីវិនិយោគិនអន្តរជាតិ**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញជួបសំណេះសំណាលជាមួយគណៈកម្មាធិការសហគមន៍កសិករប្រើប្រាស់ទឹកនៃប្រព័ន្ធធារាសាស្ត្រកំពីងពួយ និងចុះត្រួតពិនិត្យជាក់ស្តែងប្រព័ន្ធធារាសាស្ត្រកំពីងពួយ ក្នុងស្រុកបាណន់**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញគោរពវិញ្ញាណក្ខន្ធសព អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យស់ ស៊ីមន ដែលត្រូវជាភរិយា នាយឧត្តមសេនីយ៍ ម៉ឹង សំផន**ប្រទេសរូម៉ានី និងប៊ុលហ្ការី បានក្លាយជាសមាជិកពេញលេញ នៃតំបន់ Schengen របស់សហភាពអឺរ៉ុប**ប៉ូលិសហ្វីលីពីន៖ ដ្រូនក្រោមទឹក១គ្រឿង ដែលសង្ស័យមានប្រភពមកពីចិន ត្រូវបានស្រង់ចេញពីដែនទឹក នៅក្បែរឆ្នេរភាគកណ្តាលនៃប្រទេស

សម្តេចតេជោ ហ៊ុន សែន មិនជឿថាមានការឈ្លានពានវប្បធម៌ទេ តែអ្វីដែលភ័យខ្លាចបំផុត គឺការទទួលយកវប្បធម៌ដោយការស្ម័គ្រចិត្ត

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងថា សម្តេចមិនជឿថា មានការឈ្លានពានវប្បធម៌ទេ តែអ្វីដែលសម្តេចបារម្ភ និងត្រូវប្រុងប្រយ័ត្ននោះ គឺការស្ម័គ្រចិត្តទទួលយកវប្បធម៌របស់ប្រជាពលរដ្ឋ ដែលនាំឱ្យបាត់បង់វប្បធម៌ជាតិ។

ក្នុងឱកាសអញ្ជើញសម្ពោធទីតាំងថ្មី ​សាកលវិទ្យាល័យ​ភូមិន្ទវិចិត្រសិល្បៈ និងចែកសញ្ញាបត្រដល់និស្សិត នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «ខ្ញុំសុំស្នើឲ្យមានការប្រុងប្រយ័ត្ន ជាពិសេសបញ្ហាបដិមា រូបចម្លាក់ផ្សេងៗ បើសិនជាធ្វើមិនត្រូវទេ ថ្ងៃក្រោយមិនទៅជាអ្វី។ យើងទទួលមរកតពីមុនមក យើងស្គាល់ទម្រង់ ប៉ុន្តែឥឡូវនេះនាំគ្នាស្អីក៏ខ្មែរៗ ប៉ុន្តែវាមិនមែនជាទម្រង់ខ្មែរ រួចហើយថ្ងៃក្រោយវាក្លាយទៅជាខ្មែរដែរ យើងថាខ្មែរចុះ ប៉ុន្តែប្រសិទ្ធនាមឲ្យច្បាស់ថាខ្មែរសម័យណា ព្រោះមានសម័យរបស់វា ។ ត្រូវប្រយ័ត្នឲ្យមែនទែន ភាពក្លាយ។ ខ្ញុំអត់ជឿទេ ការឈ្លានពានខាងវប្បធម៌ ខ្ញុំនៅតែអះអាងថាខ្ញុំមិនជឿថាមានការឈ្លានពានវប្បធម៌ ព្រោះមិនអាចនឹងឈ្លានពានកើតទេ តែអ្វីដែលភ័យខ្លាចបំផុត គឺការទទួលយកដោយការស្ម័គ្រចិត្ត នេះទើបជារឿងដែលត្រូវប្រុងប្រយ័ត្ន»។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា នយោបាយឈ្នះ-ឈ្នះ មិនត្រឹមបញ្ចប់សង្គ្រាម និងការបង្រួបបង្រួមជាតិប៉ុណ្ណោះទេ តែក៏បានជួយឱ្យរបាំសួយរក្សាវត្តមានបានមកដល់ពេលបច្ចុប្បន្នផងដែរ។ គ្រប់អ្វីៗទាំងអស់ គឺសុទ្ធតែស្ថិតនៅក្រោមសន្តិភាព សន្តិភាពមានសារៈសំខាន់ណាស់ មានសន្តិភាពហើយ ប្រឹងថែរក្សាទៅ កុំចាំបាច់បាត់សន្តិភាព ទើបនាំគ្នាសោកស្តាយ៕

អត្ថបទដែលជាប់ទាក់ទង