**អភិបាលខេត្តបន្ទាយមានជ័យ៖ រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់លើកស្ទួយវិស័យពុទ្ធិកសិក្សា នៅប្រទេសកម្ពុជាឱ្យមានការរីកចម្រើន**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ អនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចម៉ូតូ**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្ត អនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណី ហិង្សាដោយចេតនា**ក្រុមហ៊ុន រ៉ក មីនើ រ៉លឡជី ទទួលបានអាជ្ញាបណ្ណពីរដ្ឋក្នុងស្វែងរុករកធនធានរ៉ែលោហៈ នៅស្រកភ្នំស្រុក បង្កេីនឱកាសការងារដល់ពលរដ្ឋនៅមូលដ្ឋាន**សិស្សានុសិស្សមកពីសាលាបឋមសិក្សាចំនួន៨នៅលើដីកោះ និងតាមដងទន្លេក្នុងខេត្តកំពង់ឆ្នាំងជាង១០០០នាក់ទទួលបានកាបូប និងសម្ភារៈសិក្សាពីសប្បុរសជន**បទវិភាគ៖ការច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យារវាងចិននិងអាមេរិក មិនមែនជាការប្រកួតប្រជែងបែបផលបូកសូន្យទេ គឺជាកាលានុវត្តភាពរវាងគ្នានិងគ្នា**នគរបាលឃាត់ខ្លួនក្មេងទំនើងមួយក្រុម ៩នាក់ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ក្រោយបង្កហិង្សាដោយចេតនា នៅស្រុកសង្គមថ្មីខេត្តព្រះវិហារ**សម្តេច ម៉ែន សំអន អញ្ជើញប្រកាសប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា និងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក**រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីពិធីសូត្រមន្តចម្រើនព្រះបរិត្តសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការទីស្នាក់ការផ្តល់លិខិតឆ្លងដែន ប្រចាំខេត្តសៀមរាប**អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នឹងដាក់ឱ្យដំណើរការ ទីស្នាក់ការផ្តល់លិខិតឆ្លងដែន នៅខេត្តសៀមរាប ចាប់ពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ តទៅ**ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បំភ្លឺព័ត៌មានពាក់ព័ន្ធការចុះផ្សព្វផ្សាយរបស់គណនីហ្វេសប៊ុកឈ្មោះ” Jee Phan Mai ” និងហ្វេសប៊ុកផេក” NFP News 24h “ ពាក់ព័ន្ធនឹងករណីគ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី២៨ ខែធ្នូ**អាល្លឺម៉ង់ បង្កើន ការ នាំ ចូល សារធាតុអ៊ុយរ៉ាញ៉ូម ពី រុស្ស៊ី**លោក Zelensky ថា ប្រទេសលោកខាងលិចមួយចំនួនចាត់ទុកជនអន្តោប្រវេសន៍អ៊ុយក្រែន ជាពលកម្មថោក**មេដឹកនាំគណបក្សប្រជាធិបតេយ្យកូរ៉េខាងត្បូង អំពាវនាវឱ្យមានការចាប់ខ្លួនមេបញ្ជាការអង្គរក្សរបស់ប្រធានាធិបតី Yoon Suk-yeol**ឯកឧត្តម កែវ រតនៈ៖ យើងទាំងអស់គ្នាត្រូវចងចាំជានិច្ចនូវស្មារតី ៧ មករា តាមរយៈការគោរព និងដឹងគុណ ដល់ការលះបង់របស់អ្នកស្នេហាជាតិ ដែលបានបង្កើតសន្តិភាព បូរណភាពទឹកដី និងការអភិវឌ្ឍ**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំគណៈប្រតិភូ ចូលរួមគោរពវិញ្ញាណក្ខន្ធសព មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហាក់ ស៊ីផេន និងសព អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យស់ ស៊ីមន**សម្តេចបវរធិបតី និងលោកជំទាវបណ្ឌិត ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ ជូនតំបន់ប្រតិបត្តិការសឹករងត្បូងឃ្មុំ យោធភូមិភាគទី២**ក្រុមហាម៉ាស់ចង់ឱ្យកិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សា ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន**រដ្ឋមន្ត្រីការបរទេសអាម៉េរិក នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងត្បូង ជប៉ុន និងបារាំង ចំពេលដំបៅវិបត្តិនយោបាយនៅរដ្ឋធានីសេអ៊ូលកាន់តែគួរឱ្យព្រួយបារម្ភ**ក្រសួងរៀបចំដែនដី បើកកិច្ចប្រជុំពិភាក្សាអំពីប្រាក់កម្ចីដែលមានការប្រាក់សមរម្យ ជាមួយស្ថាប័នធនាគារ ហិរញ្ញវត្ថុ និងភាគីពាក់ព័ន្ធ

អភិបាលរងខេត្តកណ្ដាល៖ ប្តេជ្ញាខិតខំឱ្យខេត្តកណ្ដាលក្លាយជាខេត្ត ODF Plus ទីមួយមុនគេនៅកម្ពុជា

ភ្នំពេញ៖ លោក នុត ពុធដារ៉ា អភិបាលរងខេត្តកណ្ដាល និងជាប្រធាន PWG តំណាងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្ត បានជំរុញដល់រដ្ឋបាលក្រុង-ស្រុកទាំង១៣ មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត អង្គការជាដៃគូ និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវប្ដេជ្ញាខិតខំធ្វើយ៉ាងណាឱ្យខេត្តកណ្ដាល ក្លាយជាខេត្តODF Plus ទីមួយមុនគេនៅកម្ពុជា តាមរយៈសកម្មភាពបន្តអប់រំសុខភាពប្រជាជនចូលរួមថែរក្សាបរិស្ថានរស់នៅឱ្យបានស្អាតជាប្រចាំ ព្រមទាំងគិតគូរដល់និរន្តរភាពនៃការប្រើប្រាស់បង្គន់អនាម័យសម្រាប់ ប្រជាពលរដ្ឋគ្រប់ខ្នងផ្ទះឱ្យកាន់តែប្រសើរជាងមុនថែមទៀត។

ការជំរុញនេះ ធ្វើឡើងក្នុងកិច្ចប្រជុំ ស្ដីពីវឌ្ឍនភាពវិស័យផ្គត់ផ្គង់ទឹកស្អាត អនាម័យជនបទ និងផែនការបញ្ចប់ការបន្ទោសបង់ពាសវាពាសការកម្រិតខ្ពស់ ODF Plus នារសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ នៅសាលាខេត្ត ដោយមានការអញ្ជើញចូលរួមពី អភិបាកក្រុង-ស្រុកទាំង១៣ មន្ទីរពាក់ព័ន្ធអង្គការជាដៃគូ និងមន្ត្រីជំនាញជាច្រើនរូប។

លោក នុត ពុធដារ៉ា អភិបាលរងខេត្ត បានបញ្ជាក់ថា កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅនេះ ក្រសួងអភិវឌ្ឍន៍ជនបទបានប្រកាសទទួលស្គាល់ខេត្តកណ្តាល ជាខេត្តODF ខេត្តទីបីនៅកម្ពុជា ដែលបានបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលទាំងស្រុង ដែលនេះគឺជាមោទនភាពយ៉ាងធំធេងសម្រាប់ខេត្តកណ្ដាល និងមន្ត្រីទាំងអស់គ្នា។

ទន្ទឹមនឹងភាពជោគជ័យនេះក៏ខេត្តកណ្ដាលមិនបញ្ឈប់ត្រឹមនេះដែរ ខេត្តនឹងនៅតែប្តេជ្ញាបន្តសកម្មភាពអប់រំសុខភាពប្រជាជនឱ្យប្រើប្រាស់ បង្គន់អនាម័យ និងថែរក្សាបរិស្ថានរស់នៅឱ្យបានប្រសើរជានិច្ច ដើម្បីត្រៀមខ្លួនក្លាយជាខេត្ត ODF Plus ដោយគ្រាន់តែបំពេញបន្ថែមនូវចំនុចដែលខ្វះខាត់មួយចំនួនតែប៉ុណ្ណោះ។

លោកស្រី ជី ថាវី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានមានប្រសាសន៍ថា ខេត្តកណ្ដាលបានក្លាយជាខេត្ត ODF ហើយ ពិតជាបាននាំមកនៅកិត្តិយសនិងសេចក្តីថ្លៃថ្នូរយ៉ាងធំធេងសម្រាប់ខេត្តកណ្ដាលទាំងមូល ប៉ុន្តែយើងទាំងអស់គ្នានឹងមានភារកិច្ចជាបន្តទៀតដែលត្រូវបំពេញ និងត្រូវធ្វើនោះគឺការសម្រេចឱ្យបាននូវការបញ្ឈប់បន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ ODF Plus មួយកម្រិតបន្ថែមទៀត ដើម្បីសេចក្តីសុខដើម្បីសុខភាព និងដើម្បីជីវភាពរស់នៅសមរម្យរបស់ប្រជាពលរដ្ឋនិងសហគមន៍ថ្លៃថ្នូរ។

លោកស្រីបានបន្តថា ចំពោះសូចនាករសម្រាប់វាស់វែងកម្រិត ODF Plus គឺមិនខុសពី ODF ប៉ុន្មាននោះទេ គឺគ្រាន់តែយើងបន្ថែមចំនួនខ្នងផ្ទះប្រើប្រាស់បង្គន់ផ្ទាល់ខ្លួន លាងដៃនឹងសាប៊ូឱ្យបាន ៩៥% ខ្នងផ្ទះទុកដាក់សំរាម ទុកដាក់ទឹកសម្រាប់ផឹកមានសុវត្ថិភាពឱ្យបាន ៨៥% និងស្ថានភាពអនាម័យសមរម្យតាមស្ថាប័ន ឬអង្គភាពផ្ដល់សេវាឱ្យបាន ៨៥% ៕

អត្ថបទដែលជាប់ទាក់ទង