រដ្ឋមន្ត្រីអប់រំកម្ពុជា ជួបលេខាទី១ នៃសហភាពយុវជនកុម្មុយនីស្តហូជីមិញ ពិភាក្សាផ្លាស់ប្តូរយោបល់ពីវិស័យអប់រំ
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ បានទទួលជំនួបសម្តែង ការគួរសម ជាមួយឯកឧត្តម ប៊ុយ ក្វាងហ៊ុយ (Bui Quang Huy) សមាជិកបម្រុងនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម និងជាលេខាទីមួយ នៃសហភាពយុវជនកុម្មុយនីស្តហូជីមិញ និងសហការី ។
ក្រៅអំពីការពិភាក្សាផ្លាស់ប្តូរយោបល់ពីវិស័យអប់រំ យុវជន នៅក្នុងកិច្ចសំណេះសំណាលនេះ ឯកឧត្តម ប៊ុយ ក្វាងហ៊ុយ បានលើកសរសើរផងដែរ ពីព្រឹត្តិការណ៍ដ៏អស្ចារ្យ កីឡាស៊ីហ្គេម លើកទី៣២ ដែលទើបតែបានបញ្ចប់ទៅដោយជោគជ័យ ជាទីមោទនាភាព៕